សិក្ខាសាលាអន្តរជាតិលើកដំបូង ស្តីពីវិធីសាស្រ្តងាយៗដើម្បីទទួលបានសុខសុភមង្គល នឹងប្រារព្ធនៅថ្ងៃទី៨ មីនា

ភ្នំពេញ – សិក្ខាសាលាថ្នាក់អន្តរជាតិ ដែលមានឈ្មោះ Spiritual Breakthrough Path to happiness & Winning នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ផ្តើមពីវេលាម៉ោង ២:០០ ដល់ម៉ោង ៥:០០ ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

លោក នឹម ឈុន្នី ស្ថាបនិក ក្រុមហ៊ុន VIPASSA មានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំឡើងដោយក្រុមហ៊ុនបណ្ដុះបណ្ដាលវិបស្សា-VIPASSA និងក្រុមហ៊ុនបណ្ដុះបណ្ដាលសិង្ហបុរី JENSEN SIAW INTERNATIONAL ដោយមានការចូលរួមពីវាគ្មិនកិត្តិយសកម្ពុជាយើងជាច្រើនអង្គនាក់និងវាគ្មិនកិត្តិយសអញ្ជើញមកពីប្រទេសសិង្ហបុរីដោយផ្ទាល់ក្នុងថ្ងៃអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ។

បើតាម លោក ឈុន្នី សិក្ខាសាលា Spiritual Breakthrough Path to happiness & Winning ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជនអំពីមធ្យោបាយងាយស្រួល និងសាមញ្ញឆ្ពោះទៅរកសុភមង្គល។ ក្នុងសិក្ខាសាលានោះ ក៏មានការចែករំលែកបទពិសោធន៍ជាក់ស្តែងពីវាគ្មិន ដើម្បីសម្រេចបាននូវគំនិតផ្តោតអារម្មណ៍ និងការអនុវត្តការងារខ្ពស់ ។ ជាពិសេស ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ និងសមាធិ។

វាគ្មិនល្បីៗដែលនឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលានោះ មានដូចជា ទី១. ព្រះភិក្ខុ កស្សប ហ៊ុន ខេមរា, ទី២. លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន វិប្បសារ (VIPASSA), ទី៣. កញ្ញា ស៊ុន ស៊ីហនិតនោវីនាយិកា ក្រុមហ៊ុន Technology Solution Development TSD CO., LTD. ទី៤. លោក Jensen Siaw ជាស្ថាបនិក Jansen Siaw International ទី៥. លោក ចាន់ រដ្ឋា ជាវាគ្មិនដ៏មានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវាគ្មិនល្បីៗជាច្រើននាក់ទៀត។

សាធារណៈជនអាចចូលរួមសិក្ខាសាលានេះ ដោយអាចចុះឈ្មោះ តាមរយៈដំណរនេះ https://forms.gle/TdqcSVs5Xokzkot99 ។ ការចូលរួមគឺដោយឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...