បច្ចេកទេស ៤ ដើម្បីគ្រប់គ្រងភាពតានតឹងសម្រាប់សិស្ស-និស្សិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ថ្ងៃកំណត់យកកិច្ចការ ការបារម្ភអំពីពិន្ទុ សម្ពាធពីឪពុកម្ដាយ និងគ្រូបង្រៀន រួមទាំងទំនួលខុសត្រូវជាច្រើនក្នុងការសិក្សា អាចធ្វើឱ្យសិស្សមានបញ្ហាថប់បារម្ភ ភាពច្របូកច្របល់ និងកើនឡើងភាពតានតឹង។ បញ្ហាទាំងនេះ នឹងប៉ះពាល់ដល់សុខភាព សេចក្ដីសុខផ្លូវចិត្ត ទំនាក់ទំនង និងលទ្ធផលសិក្សារបស់សិស្សនិស្សិត។ យ៉ាងណាក៏ដោយ អ្នកនៅតែអាចគ្រប់គ្រង និងដោះស្រាយបញ្ហានេះ តាមរយៈការអនុវត្តនូវបច្ចេកទេសចំនួន ៤ ដូចជា ៖

១. គេងឱ្យបានគ្រប់គ្រាន់ ៖ សិស្សដែលប្រកាន់ភ្ជាប់នូវស្មារតីនៃការសិក្សាខ្ជាប់ខ្ជួន និងមានកាលវិភាគសិក្សាច្រើន គឺភាគច្រើនគេងមិនគ្រប់គ្រាន់នោះទេ។ បើទោះបីជាការខិតខំសិក្សាជារឿងល្អ ប៉ុន្តែការគេងមិនគ្រប់គ្រាន់ អាចធ្វើឱ្យពួកគេជួបវិបត្តិ និងបញ្ហាផ្សេងៗទៀតជាច្រើន ដែលក្នុងនោះមានដូចជា ការធ្លាក់ចុះផលិតភាព ពិបាកផ្ដោតអារម្មណ៍លើការសិក្សា ហើយការចុះខ្សោយស្មារតី និងអារម្មណ៍ផ្ដោតអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរទៀតផង។

ការស្រាវជ្រាវរកឃើញថា ការគេងមិនលក់ និងការងងុយគេងពេលថ្ងៃ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអារម្មណ៍ខ្លាំង ហានិភ័យខ្ពស់ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់ចុះមធ្យមភាគសិក្សា រៀនមិនចូល និងហានិភ័យខ្ពស់ក្នុងការបរាជ័យក្នុងការសិក្សា។

២. ធ្វើលំហាត់ប្រាណទៀងទាត់ ៖ វិធីមួយចំណោមវិធីជាច្រើន ដែលអ្នកអាចអនុវត្ត ដើម្បីថែសុខភាព និងស្មារតីរបស់ខ្លួន គឺការហាត់ប្រាណទៀងទាត់។ ភ័ស្តុតាងបង្ហាញថា សិស្សដែលបានចូលរួមសកម្មភាពកីឡាទៀងទាត់ មានកម្រិតនៃភាពតានតឹងទាប។ ស្របពេលដែលសិស្សទាំងនេះ ក៏ត្រូវប្រឈមនឹងសម្ពាធសង្គម ការសិក្សា និងជីវិត ដូចសិស្សដទៃទៀតដែរ។

សម្រាប់សិស្សមួយចំនួន ការស្វែងរកពេលវេលាសម្រាប់ហាត់ប្រាណអាចជាបញ្ហាប្រឈម ប៉ុន្តែមានយុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចប្រើ ដើម្បីបន្ថែមសកម្មភាពសម្រាប់រាងកាយជារៀងរាល់ថ្ងៃ។ សកម្មភាពទាំងនោះអាចជា ការហាត់យូហ្គានាពេលព្រឹក ការដើរឬជិះកង់ទៅសាលា ឬឆ្លៀតចូលរួមសកម្មភាពកីឡាផ្សេងៗ នៅពេលទំនេរពីការសិក្សាជាដើម។

៣. ធ្វើលំហាត់ដង្ហើម ៖ នៅពេលដែលរាងកាយរបស់អ្នកកំពុងប្រឈមនឹងភាពតានតឹង ជានិច្ចជាកាលអ្នកមិនអាចគិត ឬដោះស្រាយបញ្ហាអ្វីមួយបានល្អនោះទេ ហើយអ្នកក៏ទំនងជាដកដង្ហើមមិនត្រូវនោះដែរ ដោយចលនាដង្ហើមនោះ ប្រហែលជាខ្លី ឬរាក់ៗ។ នៅពេលដង្ហើមអ្នក​មិនត្រឹមត្រូវ វានឹងរំខានដល់ការផ្លាស់ប្ដូរអុកស៊ីហ្សែន និងកាបូនឌីអុកស៊ីក្នុងខ្លួនរបស់អ្នក។ វិធីដែលរហ័ស និងមានប្រសិទ្ធភាពមួយ ដើម្បីរំងាប់អារម្មណ៍នេះ គឺការធ្វើលំហាត់ដកដង្ហើម, វិធីសាស្ត្រនេះ អាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ ដើម្បីគ្រប់គ្រងភាពតានតឹងក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ក្រៅពីអាចអនុវត្ត ដើម្បីគ្រប់គ្រងភាពតានតឹងរយៈពេលខ្លី ដូចជាមុនពេលប្រឡង ឬធ្វើបទបង្ហាញ អ្នកក៏អាចអនុវត្តវិធីសាស្ត្រនេះ ដើម្បីគ្រប់គ្រងភាពតានតឹងរយៈពេលវែង ដូចជា បញ្ហាហិរញ្ញវត្ថុ ការទំនាក់ទំនង ឬការងារជាដើម។

៤. ស្ដាប់តន្ត្រី ៖ តន្ត្រីជាឱសថកាត់បន្ថយភាពតានតឹង ដ៏មានប្រសិទ្ធភាពមួយប្រភេទ ជាពិសេសសម្រាប់សិស្សនិស្សិតដែលភាគច្រើនជាយុវវ័យ។ ក្រៅពីជួយកាត់បន្ថយភាពតានតឹង តន្ត្រីក៏អាចធ្វើឱ្យចិត្តអ្នកស្ងប់ និងជំរុញឱ្យអ្នកផ្ដោតក្នុងការរស់នៅជាមួយបច្ចុប្បន្នភាព។ ការស្រាវជ្រាវរកឃើញថា ការលេងតន្ត្រី ដែលមានល្បឿនលឿន អាចធ្វើឱ្យអ្នកទទួល យល់ និងឆ្លើយតបទៅនឹងព័ត៌មានកាន់តែប្រសើរ និងពង្រឹងសមត្ថភាពចងចាំ។ ការសិក្សាមួយរកឃើញថា សិស្សដែលស្ដាប់សំឡេងតន្ត្រី អាចបន្ធូរអារម្មណ៍ និងធ្វើឱ្យស្មារតីប្រសើរឡើង បន្ទាប់ពីតានតឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។