ឯកឧត្ដម សេរី ជំនះ ៖ ការងារស្ម័គ្រចិត្តគឺជាឱកាសជួយឱ្យយុវជនបានរៀនសូត្រ និងអភិវឌ្ឍខ្លួនកាន់តែប្រសើរ

ភ្នំពេញ – ថ្លែងក្នុងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការរសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍លើក​ឡើងថា ការធ្វើការងារស្ម័គ្រចិត្តគឺជាឱកាសមួយ អាចជួយឱ្យយុវជន បានរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង ទាំងជំនាញរឹង និងជំនាញទន់ និងស្មារតីស្នេហាជាតិ និងស្នេហាប្រជាជនរបស់ខ្លួន។

ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការរសួងអប់រំ យុវជន និងកីឡា បន្ថែមថា តម្លៃនៃការងារស្ម័គ្រចិត្ត គឺបានមកដោយសុទ្ធចិត្ត ដោយការប្ដេជ្ញាចិត្ត ដោយការចូលរួម និងការសាមគ្គីភាព។ ឯកឧត្ដមបន្តថា ការងារស្ម័គ្រចិត្ត គឺជួយដោយសន្តិភាព ជួយដោយក្ដីស្រឡាញ់ និងមិនសង្ឃឹមថានឹងទទួលបាននូវផលកម្រៃ ឬផលប្រយោជន៍តបស្នងមកវិញនោះឡើយ។

រដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមទៀតថា យុវជនគឺជាធនធានមនុស្ស ជាទ្រព្យដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាព។ ស្របគ្នានេះ យុវជនត្រូវតែចូលរួមគ្នាលើកកម្ពស់ការងារស្ម័គ្រចិត្តដោយចាត់ទុកថា ការរៀនសូត្រជាក់ស្ដែងមួយទៀតដែលផ្ដល់ដល់អ្នកស្ម័គ្រចិត្តនូវបទពិសោធន៍ដ៏មានតម្លៃ និងមានភាពសម្បូរបែប ដូចជាការកសាងនូវមូលដ្ឋានទំនាក់ទំនងក្នុងសង្គម ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព ការងារជាក្រុម ការជួយគ្នាទៅវិញទៅមក និងចូលរួមអភិវឌ្ឍសហគមន៍របស់យើង។

ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

“ការងារស្ម័គ្រចិត្តមិនត្រឹមតែជួយបង្កើននូវសាមគ្គីភាព ភាពស្និទ្ធស្នាលប៉ុណ្ណោះនោះទេ ប៉ុន្តែជួយឱ្យប្អូនៗយុវជនមានបំណិនជីវិត មានភាពជឿជាក់លើខ្លួនឯង ហើយតាមរយៈការងារស្ម័គ្រចិត្តនេះ ក៏បានចូលរួមចំណែកជួយអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ”

រដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍ថា យុវជនត្រូវចាប់ផ្ដើមធ្វើការងារពីបន្តិចបន្តួចទៅ កុំប្រកាន់ ពីព្រោះថាការងារតូចតាចក៏តែងបង្រៀនយើងនូវអ្វីមួយដែលថ្មីៗជានិច្ច។ លើសពីនេះ ប្រសិនថ្ងៃណាមួយយើងបានក្លាយជាអ្នកដឹកនាំ ជាគ្រូបង្រៀន ជាវេជ្ជបណ្ឌិត ជាវិស្វករ នោះយើងនឹងក្លាយជាមនុស្សម្នាក់ដែលមានសក្ដានុពលនៅក្នុងការគ្រប់គ្រងអ្នកដ៏ទៃ។ ក្នុងនោះ ប្រសិនយុវជនមានបទពិសោធន៍ធ្វើការងារស្ម័គ្រចិត្ត នោះនឹងអាចធ្វើការងារជាក្រុមបានយ៉ាងងាយស្រួលជាមួយសមាជិកនៅក្នុងក្រុមរបស់ខ្លួន។

ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

“ខ្ញុំជឿជាក់ថា កិច្ចការងារតូចតាចនៅថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យកិច្ចការធំអាចសម្រេចទៅបានដោយជោគជ័យ ហើយអ្វីដែលសំខាន់គឺការចេះដាក់ខ្លួន និងមិនប្រកាន់ការងារតូចតាច”

ឯកឧត្ដម សេរី ជំនះ បញ្ជាក់បន្ថែមថា ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍសហគមន៍របស់ខ្លួន ក្រសួងអប់រំបានបង្កើតកម្មវិធីមួយ ឈ្មោះថា «ការងារស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» ហើយជាបទពិសោធន៍ជាក់ស្ដែង ក្នុងរយៈពេល៦ខែ ប្អូនៗយុវជនបានបង្កើតគម្រោងសរុបចំនួន ៨៦ គម្រោង ទូទាំងប្រទេសនៅស្រុកកកងមាស។ ក្នុងនោះ យុវជនចំនួន ៦ក្រុម ត្រូវជ្រើសរើសមកប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ដែលជាសមិទ្ធផលក្នុងការជួយអភិវឌ្ឍដល់កសិករសហគមន៍ តាមរយៈការងារស្ម័គ្រចិត្ត។

តាមរយៈការប្រារព្ធទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥ ធ្នូ ឯកឧត្ដម សេរី ជំនះ ជឿជាក់ថា នឹងជំរុញលើកទឹកចិត្តដល់ប្អូនៗយុវជន មានឆន្ទៈ កាន់តែក្លៀវក្លា ប្រឹងប្រែង ចូលរួមបម្រើ រួចផ្ដល់នូវគំនិត និងហ៊ានចំណាយពេលវេលារបស់ខ្លួនក្នុងការងារស្ម័គ្រចិត្តនូវគ្រប់ទីកន្លែង គ្រប់ពេលវេលាដែលជាការងារមួយដ៏មានតម្លៃសម្រាប់សង្គមជាតិ ក៏ដូចជាការកសាងលក្ខណៈសម្បត្តិល្អដល់យុវជនខ្លួនឯងផងដែរ។

លោក ជេន អ៊ីម៉ានូអេល ហ្គីនទីញ នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា តាមរយការ​អនុវត្តគម្រោងការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ យុវជនបានកាត់បន្ថយឧបសគ្គនៃការរារាំងការចូលរួមរបស់ក្មេងប្រុស និងក្មេងស្រី ក្នុងការធ្វើការងារជាមួយគ្នា ការដឹកនាំគម្រោងជាមួយគ្នា ក៏ដូចជាកាត់បន្ថយវិសមភាពយេនឌ័រ។

លោក ជេន អ៊ីម៉ានូអេល ហ្គីនទីញ បញ្ជាក់ថា គម្រោងការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (VMC) ជាគម្រោងថ្នាក់ជាតិដែលបានដឹកនាំយុវជនទូទាំងប្រទេសកម្ពុជាដើម្បីឱ្យមានការផ្លាស់ប្រែជាវិជ្ជមានដល់សហគមន៍របស់ពួគេ។ លោកបន្តថា ក្នុងភាពជាដៃគូនេះ បានគាំទ្រឱ្យមានការអនុវត្តនៅទូទាំង២៥រាជធានី ខេត្តក្រុង ដែលមានការចូលរួមពីយុវជនស្ម័គ្រចិត្តប្រមាណ ៥០០នាក់ជាង ដែលអនុវត្តគម្រោងចំនួន ៨៤ក្រុម ផ្ដោតលើវិស័យអប់រំ បរិស្ថាន កសិកម្ម ទេសចរណ៍ សហគ្រិនភាព  និងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០។

នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បន្តថា កាលពីឆ្នាំ២០១៩ អង្គការទស្សនៈពិភពលោក សហការជាមួយក្រសួងអប់រំយុវជណនិងកីឡា បានអនុវត្តកម្មវិធីយុវជន និងក្មេងវ័យជំទង់ក្នុងការងារអភិវឌ្ឍខ្លួន ។ ទន្ទឹមគ្នានេះ ក្នុងកម្មវិធីដែលដឹកនាំដោយយុវជន ក៏ដូចជាបំពាក់បំប៉ននូវចំណេះជីវិត បានបង្កើតនូវលទ្ធផលជាផ្លែផ្កា ក៏ដូចជាការដោះស្រាយបញ្ហាបែបវិជ្ជមាន ជាមួយដៃគូ ជាមួយគ្រូបង្រៀន ជាមួយសមាជិកសហគមន៍ក៏ដូចជាអ្នកនឹកនាំថ្នាក់ក្រោមជាតិផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។