ទំនួលខុសត្រូវចំពោះខ្លួនឯង ជួយ​ឱ្យ​ជីវិត​រីកចម្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងជីវិតប្រចាំថ្ងៃ ការទទួលខុសត្រូវចំពោះខ្លួនឯងជាកត្តាសំខាន់ក្នុងការអភិវឌ្ឍខ្លួន និងពង្រឹងភាពរីកចម្រើន។ តាមរយៈគេហទំព័រ tiffytaffy បានបង្ហាញចំណុចសំខាន់ចំនួនបី ដែលមនុស្សគួរយកចិត្តទុកដាក់ ដើម្បីកែលម្អជីវិត។

១. ការគ្រប់គ្រងពេលវេលា ៖ ពេលវេលា ជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចសងត្រឡប់បាន។ ការប្រើពេលវេលាបានយ៉ាងមានប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់ក្នុងការរីកចម្រើន។ មនុស្សដែលអាចគ្រប់គ្រងពេលវេលារបស់ខ្លួនបានល្អ ពួកគេអាចសម្រេចបានគោលដៅដែលខ្លួនបានកំណត់។ ដូច្នេះ​សូមបញ្ចប់ទម្លាប់ពន្យារពេល និងប្រើពេលវេលាដោយប្រយ័ត្ន ទាំងនេះគឺជាកត្តាជំរុញផលិតភាពការងារ និងធ្វើ​ឱ្យ​ជីវិតរីកចម្រើន។

២. សុភមង្គលផ្តើមចេញពីខ្លួនឯង ៖ ការមានផ្នត់គំនិត ឬជំនឿថា សេចក្ដីសុខ ឬសុភមង្គលកើតឡើងតាមរយៈអ្នកដទៃ នោះពិបាកនឹងរកឃើញភាពរីករាយចំពោះខ្លួនឯងបន្តិច។ ការរំពឹងសុភមង្គលពីមជ្ឈដ្ឋានខាងក្រៅ មិនថាតាមរយៈទំនាក់ទំនង លុយកាក់ ឬក៏លទ្ធផលសម្រេចបានណាមួយនោះទេ ការរំពឹងបែបនេះ ពុំមាននិរន្តរភាពឡើយ ព្រោះ​តាមពិតទៅ សុភមង្គល​ដែលមាន​និរន្ត​រភាព គឺផ្តើម​ចេញពី​ខ្លួនឯង​ទៅវិញទេ ដូច្នេះសូមពេញចិត្តជាមួយស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯង និងកែច្នៃពេលបច្ចុប្បន្ននេះ ឱ្យកើតទៅជាប្រយោជន៍ណាមួយ។

៣. ទំនួលខុសត្រូវចំពោះជីវិតខ្លួនឯង ៖ គ្រប់គ្នា មានទំនួលខុសត្រូវចំពោះជីវិតរបស់រៀងៗខ្លួន អ្វីដែលពាក់ព័ន្ធគ្នា គួរតែជាកិច្ចសហការណ៍ និងការផ្លាស់ប្តូរគ្នានៃប្រយោជន៍ណាមួយ។ ដោយសារតែខ្លួនឯង ជាបុគ្គលដែលមានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯងបែបនេះហើយ ទើបតម្រូវឱ្យរៀនសម្រេចចិត្តមិនថារឿងតូច ឬរឿងធំនោះទេ។ ការផ្លាស់ប្តូរស្ថានភាពផ្ទាល់ខ្លួន ក៏មានការរួមចំណែកពីខ្លួនឯងដែរ ដូច្នេះសូមព្យាយាមជ្រើសរើសសកម្មភាពទាំងឡាយណាដែលស្របជាមួយក្ដីស្រមៃ និងគុណតម្លៃនៃខ្លួនឯង។ ការគិតបែបនេះនឹងជំរុញឱ្យយើងមានភាពស្វិតស្វាញជំនះនឹងបញ្ហា។

សរុបមកវិញ ការទទួលខុសត្រូវចំពោះខ្លួនឯង ជួយឱ្យ​យើងក្លាយទៅជាអ្នកដែលមានការតាំងចិត្ត និងមានសមត្ថភាពកែច្នៃអនាគតរបស់ខ្លួនឯង។ ដូច្នេះ ការប្រើពេលវេលាបានល្អ ការស្វែងរកសុភមង្គលខ្លួនឯង និងការទទួលខុសត្រូវចំពោះជីវិតខ្លួន ជាកត្តាសំខាន់ក្នុងការរៀបចំអនាគតប្រកបដោយភាពជោគជ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *