របៀបក្នុង​ការអានសៀវភៅ ឬឯកសារ ឱ្យ​មាន​ប្រសិទ្ធិភាព​សម្រាប់​និស្សិត​សិក្សា​នៅ​មហាវិទ្យាល័យ

ការអានគឺជាសកម្មភាពដ៏សំខាន់នៅសាកលវិទ្យាល័យដែលតម្រូវឱ្យនិស្សិតទាំងអស់អនុវត្តន៍ ព្រោះវាជា​ការ​ជំរុញ និងពង្រីកចំណេះឱ្យទូលាយ និងបណ្តុះនូវមូលដ្ឋានគ្រឹះដល់និស្សិតដើម្បីចូលរួមនៅក្នុងថ្នាក់ និងជាគំរូដ៏ល្អពេលបង្ហាញចេញមកក្រៅ។ និស្សិតអាចអានអត្ថបទតាមរយៈវិធីសាស្រ្តជាច្រើន ប៉ុន្តែរបៀបដែលអ្នកអាន គួរតែអាស្រ័យទៅលើអ្វីដែលអ្នកចង់បានបន្ទាប់ពីបញ្ចប់អត្ថបទទាំងនោះ មានន័យថា ត្រូវតែមានគោលបំណងមួយដ៏ច្បាស់លាស់មុននឹងចាប់ផ្តើមអាន។ អត្ថបទដែលត្រូវអានមានច្រើន ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីសម្រាំងពេលវេលា? បើយោងតាមគេហទំព័រ The University of  MELBOURNE  បានបង្ហាញវិធីសាស្រ្ត៥ចំណុចដើម្បីអនុវត្តនៅពេលអាន ដែលមានដូចខាងក្រោម៖

១. សង្ខេបចំណុចសំខាន់នៃឯកសារ៖ ការច្រោះយកចំណុចសំខាន់នៅក្នុងអត្ថបទ ឬឯកសារ ជាការសង្ខេបទៅលើអត្ថន័យរួម ឬការអានតែចំណុចគោលៗប៉ុណ្ណោះ មានន័យថាផ្តោតទៅលើចំណុចសំខាន់ មិនមែនជាការអានកន្លែងបកស្រាយលម្អិតនោះទេ។ ចំណុចមួយទៀតគឺស្វែងរកពាក្យគន្លឹះនៅក្នុងអត្ថបទ ឬទស្សនៈគំនិតដែលអ្នកសរសេរចង់បំផុសចេញមក។ ដោយយកចិត្តទុកដាក់ទៅលើការអធិប្បាយដំបូង និងចុងបញ្ចប់នៃអត្ថបទ ព្រោះគេតែងរំលេចនូវ​ចំណុចសំខាន់ៗមានចំនួនច្រើនជាងការអធិប្បាយនៅចំណុចកណ្តាល ។

២. ផ្តោតទៅលើព័ត៌មានលម្អិត៖ ការអានដែលមានការកំណត់ទីតាំង ឬព្រំដែន និងទាញយកចំណុចសំខាន់នៅក្នុងអត្ថបទគឺមានសារៈសំខាន់ណាស់ ក្នុងនោះរួមបញ្ចូលទាំងការស្វែងរកចំណុចលម្អិតតាមរយៈការពិនិត្យ និងសង្ខេបអត្ថបទជាមុន។

៣. អានឱ្យស៊ីជម្រៅ ៖ នៅពេលដែលអានអត្ថបទ ឬក៏ផ្នែកមួយនៃឯកសារ ឬសៀវភៅ ហើយអ្នករកឃើញថាវាមានសារៈសំខាន់ស្របជាមួយនឹងគោលដៅរបស់អ្នក គឺត្រូវអានឱ្យបានលម្អិតនៅត្រង់ចំណុចនោះ។ មានន័យថា យកចិត្តទុកដាក់ទាំងគោលគំនិត និងការអធិប្បាយនៃផ្នែកនោះ។ ការអានតាមរបៀបនេះ វាមិនត្រឹមតែជួយឱ្យយល់ពីអត្ថន័យប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹងរាល់ពាក្យបង្កប់ន័យរបស់អត្ថបទផងដែរ។ ការអានបែបស៊ីជម្រៅត្រូវមានការគិតឱ្យបានច្រើនជាងការអានបែបសង្ខេប និងការផ្តោតតែគោលៗនៃអត្ថបទ។ ដែលចំណុចនេះវាទាមទារឱ្យប្រើការវិភាគដើម្បីជ្រើសរើសប្រភពឯកសារ។

៤. ប្រៀបធៀបភាពខុសគ្នានៃអត្ថបទទាំងមូល៖ ក្នុងចំណុចនេះ និស្សិតអាចនឹងត្រូវការប្រៀបធៀប ពីភាពខុសគ្នានៃផ្នែកនីមួយៗនៅក្នុងអត្ថបទទាំងមូលដើម្បីកំណត់ប្រភេទខ្លឹមសារដែលអាចទទួលយកបាន និងដើម្បីអភិវឌ្ឍផ្នត់គំនិតឱ្យមានភាពសមហេតុផល។

៥. ឆ្លុះបញ្ចាំងបែបបុគ្គល និងបែបវិជ្ជាជីវៈ ៖ ការភ្ជាប់រឿងរ៉ាវផ្ទាល់ខ្លួនជាមួយអត្ថបទ ជួយឱ្យអ្នកយល់បានច្រើន និងកាន់តែរីករាយតាមរយៈ ការយកបទពិសោធន៍ដែលមានមកឆ្លុះបញ្ចាំង។ ហើយវាក៏អាចជួយរំឮករាល់ផ្នត់គំនិតផ្ទាល់ខ្លួនកន្លងមក ថែមទាំងមានការគាំទ្រពីអត្ថបទដែលបានអាន។ ត្រង់ចំណុចនេះមានសំណួរចំនួន៥ ដែលត្រូវសួរឆ្លុះបញ្ចាំងមកកាន់ខ្លួនឯងដូចជា ៖ តើខ្ញុំយល់បែបណា ចំពោះអត្ថបទមួយនេះ? តើវាមានទាក់ទងអ្វីខ្លះជាមួយខ្ញុំ? តើភាពខុសគ្នា និងភាពផ្ទុយគ្នារវាងអត្ថបទ និងបទពិសោធន៍ខ្ញុំមានអ្វីខ្លះ? តើខ្ញុំបានរៀនអ្វីខ្លះតាមរយៈការអានអត្ថបទមួយនេះ? តើខ្ញុំអាចយកចំណុចណាខ្លះដើម្បីអនុវត្ត និងយកទៅប្រើប្រាស់ក្នុងការសិក្សារបស់ខ្ញុំ? ទាំងនេះជាសំណួរសម្រាប់អនុវត្តពេលឆ្លុះបញ្ចាំងក្រោយការអាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...