ជំនាញ​ដែល​ជំរុញ​សុភមង្គល និង​ការ​ផ្លាស់ប្ដូរ​របត់​ជីវិត​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការពេញចិត្តនឹងរបៀបរស់នៅ ឬការទទួលបាននូវសុភមង្គល ក៏ដូចជាផ្នត់គំនិត​វិជ្ជមាន ពុំមែន​ជាភាពចៃដន្យពេកនោះទេ! ប៉ុន្តែត្រូវការ ការ​ផ្ទៀងផ្ទាត់​របៀបនៃការរស់នៅប្រចាំថ្ងៃថា តើទម្លាប់ធ្វើល្អជាមួយខ្លួនឯងបានកម្រិតណា ទើបអាច​រក្សាភាពវិជ្ជមាន​ទាំងនោះបានក្នុង​រយៈពេលវែង។

តាមរយៈគេហទំព័រ The IPaper បានបង្ហាញអំពីជំនាញ​មួយចំនួនដែល​ជំរុញ​សុភមង្គល​និង​ការផ្លាស់ប្តូរ​របត់ជីវិត​ ដោយ​មាន​រៀបរាប់​លម្អិត​ដូច​ខាងក្រោម ៖

១. មានសតិ ឬ​ស្មារតី​រឭក​ដឹង​ជាប្រចាំ ៖ អ្នកដែល​មានទម្លាប់ធ្វើសកម្មភាព​ជំរុញ​ឱ្យ​ស្មារតី​នៅ​ក្នុង​បច្ចុប្បន្នភាព​បានទៀងទាត់ ពួកគាត់មាន​ទំនោរ​ទៅរកភាពរីករាយច្រើនជាងអ្នកមិនបានអនុវត្តន៍ ព្រោះការ​យកចិត្តទុកដាក់ចំពោះសកម្មភាពទាំងនេះ គឺជា​ការបង្វឹក​ខួរក្បាល​ឱ្យមាន​ការផ្តោត និង​កាត់បន្ថយ​ស្ត្រេស ក៏ដូចជា​ភាពតានតឹង​ជាដើម, ហើយ​សកម្មភាព​ក្នុងការ​ប្រតិបត្តិ​ទៀតសោត គឺមាន​ច្រើនទម្រង់ដូចជា ការធ្វើ​សមាធិ​ឱ្យបានជាប្រចាំរៀងរាល់ថ្ងៃ យ៉ាងហោច​ណាស់​ប្រាំនាទីម្តង ឬក៏​ការជ្រើសរើស​ទម្លាប់ដទៃទៀត ដែលផ្តល់ភាពងាយស្រួល​ទៅកាន់​ខ្លួនឯង​ផ្ទាល់ មិនថា​ការ​គូស​រូប និង​ការ​ដើរ​យឺត​ជាដើម។ ជារួម​ព្យាយាមធ្វើសកម្មភាព​ទាំងឡាយណា ដែល​ធ្វើឱ្យ​លោកអ្នក​ទាញស្មារតី​ខ្លួនឯងឱ្យស្ថិតក្នុង​បច្ចុប្បន្នភាព។ យ៉ាងណាមិញ​សូមកុំបន្ទោស​ខ្លួងឯង ប្រសិន​បើមាន​ការខកខាន​នៅថ្ងៃណាមួយ ដោយគ្រាន់​តែព្យាយាម​បន្ត​អនុវត្តន៍​នៅថ្ងៃ​បន្ទាប់​ជាការស្រេច។

២. ការ​បណ្ដុះ​នូវ​ផ្នត់គំនិត​សុទិដ្ឋិនិយម ៖ ការ​ធ្លាក់ទៅក្នុង​ស្ថានការណ៍​នៃការគិត​អវិជ្ជមាន ឬ​ការនិយាយ​មិនល្អចំពោះខ្លួនឯង ឬទៅកាន់អ្នកដទៃ​គឺ​ជា​រឿង​ងាយស្រួល​ដែល​មនុស្ស​បន្តធ្វើជា​រឿយៗ ខណៈ​ការនិយាយ​វិជ្ជមាន​វិញ គឺត្រូវការ​ឱ្យមនុស្ស​ត្រូវ​បណ្ដុះ​ទម្លាប់​ល្អៗ​ប្រចាំថ្ងៃ​ទើប​អាចរក្សា​បាន​នូវផ្នត់គំនិត​សុទិដ្ឋិនិយម។ ដូច្នេះ​ប្រសិន​បើ​លោកអ្នក ធ្លាប់មាន​បទពិសោធន៍​នៃការគិត​អវិជ្ជមាន​ច្រើនពេក អ្វីដែល​អាច​សាកល្បង​ផ្លាស់ប្តូរ​បាន គឺការ​ចាប់ផ្តើម​សរសេរ​គំនិតខ្លួន​ឯង​ទៅក្នុង​ក្រដាស​ណាមួយ ឬ​ការ​កត់ត្រា​កំណត់ហេតុ ដោយ​សរសេរ​រាល់អ្វី​ដែលលោក​អ្នក​កំពុងគិត និងឆ្លុះបញ្ចាំង​ជាពិសេស​នៅពេលប្រទះ​នឹងបញ្ហា​ណាមួយ ឬក៏​ពេលបាត់បង់​ខ្លួនឯង​ក្នុងស្ថានភាព​មិនល្អ​ជាដើម។

៣. ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង ៖ កាលដែល​មានទំនាក់ទំនង​រឹងមាំជាមួយក្រុមមនុស្ស​ដែលផ្តល់ការគាំទ្រ គឺជាប្រព័ន្ធការពារ​ដ៏សំខាន់មួយ ក្នុងការថែទាំសុខភាពផ្លូវចិត្ត។ ទំនាក់ទំនង ជាការរួមចំណែក​ក្នុងការរស់នៅប្រចាំថ្ងៃ​ផង ក៏ដូចជា​ការផ្សះផ្សា​ផ្លូវចិត្តក្នុង​រយៈពេល​វែងផងដែរ។ នៅក្នុងសង្គម មានប្រភេទមនុស្សដែលមាន​ទស្សនៈចម្រុះ មានការគិតផ្ទុយគ្នា បទពិសោធន៍​នៃការរស់នៅ​ខុសគ្នា ភាសាខុសគ្នា និងវប្បធម៌ដាច់ដោយឡែកពីគ្នា។ ដូចនេះ​ការរក្សាទំនាក់ទំនង​ក៏គួរតែយកចិត្តទុកដាក់​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ក្នុងការសន្ទនា ការ​លើកដាក់​សម្លេង ការស្វែងយល់អំពីភាសា​នៃក្ដីស្រឡាញ់រវាងគ្នានឹងគ្នា ការយល់ចិត្ត​អ្នកដទៃ រួមទាំង​ការផ្តល់​ជំនួយ នៅពេលដែល​មានតម្រូវការ​ចាំបាច់​ណាមួយ។​ ការសិក្សា​ស្វែងយល់​អំពីកិច្ចសន្ទនា​ជាមួយមនុស្សចម្រុះ សុទ្ធសឹង​តែជាការរួមចំណែក​ជួយពង្រឹង​ទំនាក់ទំនង​ឱ្យមាន​ភាព​ធន់​ពីមួយពេល ទៅ​មួយពេល។

ទំនាក់ទំនង​ទៀតសោត មិនចាំ​បាច់​ទាល់តែមានមនុស្ស​ជិតស្និទ្ធ​នោះទេ សូម្បីតែ​មនុស្សទើប​តែស្គាល់គ្នា មនុស្ស​ធម្មតាទូទៅ ដែលបានជួបចៃដន្យ ឬជាមួយ​មនុស្សប្លែកមុខ ក៏ជាចំណែ​ក្នុងការ​ធ្វើទំនាក់ទំនងបានដែរ ដោយ​អនុវត្តន៍​តាមរយៈ​វិធីសាស្រ្តសាមញ្ញៗដូចជា ការផ្តល់​ទឹកមុខ​រួសរាយ​រាក់ទាក់ ការផ្តល់​ស្នាមញញឹមទៅកាន់អ្នក​ធ្វើការផ្នែកផ្តល់សេវាកម្មទាំងឡាយ ជំនួស​ឱ្យការ​ចេញក្រៅ ប៉ុន្តែ​កែវភ្នែក​ផ្តោតទៅ​លើអេក្រង់ទូរស័ព្ទដៃជាត្រីមុខ។ ការទំនាក់ទំនង​ជាមួយមនុស្សប្លែកមុខ ក៏ជា​ចំណែក​វិជ្ជមានដែរ ព្រោះ​យ៉ាង​ហោចណាស់ លោកអ្នក​បានជំរុញ​ឱ្យភាគីម្ខាងទៀត​មានភាព​រីករាយ​តាមរយៈ​ការស្វាគមន៍ ឬក៏ការ​សួរសុខទុក្ខ​ជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *