ចាប់យកឱកាសទំនេរពីការងារ កញ្ញា សាត ស្រីម៉ៅ អាចស្វែងរកប្រាក់ចំណូលបន្ថែមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មានការងារ ឬមុខរបរលើសពីមួយមិនមែនជារឿងដែលចម្លែកសម្រាប់បុគ្គលដែលខិតខំព្យាយាមក្នុងការស្វែងរកប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាព។ មិនខុសគ្នានេះ សាត ស្រីម៉ៅ បានប្រកបរបរជាអ្នកលក់ដូរគ្រឿងលម្អសម្រាប់ស្ត្រីនៅពេលល្ងាច ក្រោយពេលបំពេញការងារជាបុគ្គលិកក្រុមហ៊ុនក្នុងរយៈពេលមួយថ្ងៃ។

កញ្ញា សាត ស្រីម៉ៅ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងដែលធ្វើការចាប់ពីពេលព្រឹក ដល់ពេលល្ងាច និងជាម្ចាស់អាជីវកម្មតូចមួយដែលចាប់បើកលក់នៅពេលក្រោយបំពេញភារកិច្ចជាបុគ្គលិកក្រុមហ៊ុន។ អាជីវកម្មរបស់ ស្រីម៉ៅ ជាការលក់គ្រឿងលម្អតូចៗមនុស្សស្រីដែលមានដូចជា ខ្សែរដៃអង្កាំ ខ្សែក បន្តោងខ្សែក ដង្កៀបកៀបសក់ បូសក់ និងសម្ភារៈលម្អមួយចំនួនទៀត។ ការលក់សម្ភារៈតូចៗនេះ ស្រីម៉ៅ បានលក់នៅកន្លែងផ្សេងៗគ្នាទៅតាមពេលវេលា ដូចជាលក់នៅសួនច្បារមាត់ទន្លេនៅម្ដុំមុខព្រះបរមរាជវាំង ឬតាមសួនផ្សេងៗចាប់តាំងពីពេលល្ងាចរហូតដល់យប់ជ្រៅជាដើម។​

កញ្ញា សាត ស្រីម៉ៅ បន្ថែមថា បច្ចុប្បន្ននេះក្នុងដំណាក់កាលរដូវភ្ជុំបិណ្ឌ កញ្ញាបានផ្លាស់ប្ដូរទៅលក់នៅភ្នំជីសូរ ដែលទទួលបានការគាំទ្រច្រើនគួរសម ដោយកញ្ញា​អាចរកចំណូលបានបន្ថែមច្រើនជាងមុន។ ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះបន្តថា​ ការឆ្លៀតលក់ដូរក្រោយធ្វើការពេញមួយថ្ងៃនេះមានភាពហត់ដែរ ព្រោះពេលខ្លះត្រូវនៅដល់យប់ជ្រៅ ហើយឥវ៉ាន់មានទម្ងន់ធ្ងន់ ប៉ុន្តែកញ្ញា មិនបោះបង់​ ឬបញ្ឈប់ទេព្រោះជាអ្វីដែលខ្លួនចូលចិត្ត អាចរកប្រាក់ចំណូលបន្ថែម និងជួយសម្រួលជីវភាពឱ្យប្រសើរជាងមុន ជាពិសេស​ក្នុង​ឱកាស​នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ។

កញ្ញា សាត ស្រីម៉ៅ បន្តដោយក្ដីរីករាយថា ត្បិតការធ្វើតាមក្ដីស្រមៃ និងក្ដីស្រលាញ់នេះអាចហត់បន្តិចប៉ុន្តែអាចជំនួសមកវិញនូវភាពសប្បាយចិត្តដែរ ព្រោះអាចធ្វើនូវអ្វីដែលខ្លួនស្រលាញ់ និងចូលចិត្ត។

ជារួមកញ្ញា ស្រីម៉ៅ សូមលើកទឹកចិត្តដល់អ្នកដែលមានក្ដីស្រមៃចង់បង្កើត ឬបន្ថែមអាជីវកម្មខ្លួនឯង សូមអត់ធ្មត់ និងតស៊ូជាមួយនឹងការងារគោលឱ្យបានល្អ សឹមអនុវត្តន៍ការងារបន្ថែមតាមក្រោយដោយយកចិត្តទុកដាក់ ធ្វើបែបនេះទើបមិនធ្វើឱ្យផលិតភាពការងារធ្លាក់ចុះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...