តើក្នុងនាមជាពុទ្ធបរិស័ទត្រូវការយកចិត្តទុកដាក់ អំពីទេយ្យទានដែលគិតគូរពីសុខភាពរបស់ព្រះសង្ឃដែរឬទេ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ទេយ្យទានចម្រុះប្រភេទដែលពុទ្ធបរិស័ទរៀបចំដើម្បី ប្រគេនព្រះសង្ឃរៀងរាល់ពេលមានកម្មវីធីបុណ្យជាតិធំៗ ឬកម្មវិធីក្នុងសាសនាព្រះពុទ្ធនៅក្នុងសង្គមខ្មែរ ដែលគេកត់សម្គាល់ឃើញមានដូចជាសម្ភារៈប្រើប្រាស់ អាហារដែលធ្វើថ្មីៗ ភេសជ្ជៈ និងថវិកាជាដើម។ ការរៀបចំទៀតសោធ ក៏មានភាពខុសគ្នាទៅតាមស្ថានភាព ឬលទ្ធភាព​ និងតំបន់នីមួយៗ ដែលធ្វើឱ្យភាពសម្បូរសប្បាយនៃវត្តក៏មានភាពខុសគ្នាទៅតាមនោះដែរ។

ងាកមកជជែកអំពី ប្រភេទទេយ្យទានវិញ ជាពិសេសអាហារ និងភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ និងអាហារមិនសូវសម្បូរគុណភាព តើក្នុងនាមជាពុទ្ធបរិស័ទត្រូវការយកចិត្តទុកដាក់ អំពីទេយ្យទានដែលគិតគូរពីការទ្រទ្រង់សុខភាពរបស់ព្រះសង្ឃដែរឬទេ? គួរជម្រាបជូនថា អាហារដែលមានគុណភាព និងតុល្យភាព ត្រង់ចំណុចនេះ គឺសំដៅលើអាហារ ដែលមានសារធាតុចិញ្ចឹម មានអនាម័យ ជារួមអាហារូបត្ថម្ភទាំងឡាយណាដែលមានតួនាទី ទ្រទ្រង់ទៅកាន់រាងកាយមនុស្ស រួមទាំងប្រគេនដោយឆ្លើយតប នឹងតម្រូវការនៃស្ថានភាពនីមួយៗ។

ព្រះតេជគុណ ផេងលី សុផា ព្រះសង្ឃគង់នៅវត្តមួយក្នុងរាជធានីភ្នំពេញមានសង្ឃដីកាថា បើយើង និយាយពី​ផលប៉ះពាល់ ចំពោះព្រះសង្ឃ គឺមានច្រើន​ទម្រង់​ណាស់​ ទីមួយ​ម្ហូប​អាហារ​ដែល​ពុទ្ធបរិស័ទ​ប្រគេនព្រះសង្ឃ រាល់ទានទាំងឡាយ​ នៅពេលគេប្រគេន ព្រះសង្ឃតែងតែ​ទទួល​ ហើយឆាន់រាល់ម្ហូបអាហារទាំងនោះ។ ដូចនេះ​ម្ហូបខ្លះ អាចមិនមាន​អនាម័យ​សម្រាប់ឆាន់​ តែញាតិញោមប្រគេនហើយ ក៏គួរតែឆាន់ទៅ។  ទី២ទាក់ទង​ភេសជ្ជៈ​ គឺភាគច្រើន​ភេសជ្ជៈ​កំប៉ុង​ តែងតែមានវត្តមាននៅរាល់​សកម្មភាព​បុណ្យ​ទាន​នានា។​ ដូចនេះហើយ ការប្រគេន​ភេសជ្ជៈ​ កំប៉ុង​ ពិតជា​ប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាពព្រះសង្ឃ​។ 

ទេយ្យទានដែលគួរប្រគេនមានច្រើន​ ដូចជា ​ទឹកដោះគោ​ ឬកាហ្វេជាដើម អាចជាជម្រើសប្រសើរជាង​ភេសជ្ជៈ​កំប៉ុង​ច្រើន។ មួយវិញទៀតព្រះសង្ឃគួរតែ​ឆាន់របស់ណាដែលមានផលប៉ះពាល់តិចតួចបំផុតតាមដែលអាចធ្វើទៅបាន។

ព្រះតេជគុណ ផេងលី សុផា

លោក នឿ សង្ហា បានឱ្យដឹងថា តាមរយៈបទពិសោធន៍ របស់លោកនៃការទៅវត្ត ឬប្រគេនទេយ្យទានជូនព្រះសង្ឃ កើតមានតាំងពីពេលលោកដឹងក្ដីមកម្លេះ ហើយកត្តា ដែលនាំឱ្យស្គាល់បទពិសោន៍មួយនេះ គឺកើតចេញពីឪពុកម្តាយដែលប្រត្តិបត្តិ ព្រះពុទ្ធសាសនា ហើយអាណាព្យាយបាល លោកតែងនាំកូនៗទៅវត្តអារាម ដើម្បីធ្វើទេយ្យទាន មានចង្ហាន់ មានទេយ្យវត្ថុផ្សេងៗគ្នា។ «ទេយ្យទានដែលខ្ញុំធ្លាប់ប្រគេន កន្លងមកមានដូចជា ចង្ហាន់របស់ព្រះសង្ឃ ឬជាលក្ខណៈវត្ថុមានស្បង់​ចីពរ និងសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងវត្តអារាម ដោយរាប់បញ្ចូលទាំងចាន ឆ្នាំង និងមានរបស់មួយចំនួនទៀតដែលភ្ជាប់ជាមួយនឹងពាក្យថា ការបង្សុកូល ឧទ្ទិសកុលសជូនសាច់ញាតិ ដែលគាត់បានលាចាកលោកទៅ ដែលមានសម្លៀកបំពាក់ ខោអាវស្បែកជើង និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ»។

លោកបន្តថា មុនពេលសម្រេចចិត្តទៅវត្តមួយណា លោកតែងតែបបួលមិត្តភ័ក្រ្ត ឬអ្នកនៅកន្លែងការងារ ទៅកន្លែងណាដែលមិនសូវមានពុទ្ធបរិស័ទគាត់ទៅ ព្រោះលោកជឿថា វត្តដែលមិនសូវមានអ្នកទៅ ព្រះសង្ឃអាចមិនសូវសម្បូរចង្ហាន់ ឬក៏មិនសូវសម្បូរទេយ្យទាន។

…ចំពោះយោបល់របស់ខ្ញុំ ការប្រគេនចង្ហាន់ព្រះសង្ឃដោយមានគុណភាព និងតុល្យភាព គឺជាកត្តាសំខាន់ ព្រោះកាលដែលយើងទទួលទានម្ហូបអាហាររាល់ថ្ងៃសម្រាប់ខ្លួនឯង យើងក៏គិតទៅលើសុខភាពដែរ ហើយការដែលចម្អិនសម្រាប់ព្រះសង្ឃឆាន់ ក៏ត្រូវគិតគូរអំពីសុខភាពដូចគ្នាដែរ ចំពោះប្រភេទអាហារដែលយើងចម្អិនសម្រាប់ទៅវត្ត។

លោក នឿ សង្ហា

លោកសង្ហាបានបន្តថា តាមយោបល់លោក ក្នុងនាមជាពុទ្ធបរិស័ទ យើងគួរតែមើលទៅវត្តអារាមណាដែល កំពុងតែមានតម្រូវការ ដូចជាខ្វះខាតចង្ហាន់ ខ្វះខាតទេយ្យទាន ឬវត្ថុផ្សេងៗសម្រាប់ តម្រូវការផ្គត់ផ្គង់វត្តអារាម ឬក៏ការប្រគេនជាបច្ច័យផ្សេងៗក្នុងន័យ កសាងវត្តអារាមជាដើម។ ជាក់ស្តែងបុណ្យកុសលអាស្រ័យលើចិត្ត តែជាយោបល់លោក បើសិនជាធ្វើបុណ្យចំកន្លែងដែលត្រូវការពិត វាធ្វើឱ្យចិត្តកាន់តែរីករាយ ចិត្តស្ងប់ ចិត្តសប្បាយ ទាំងនេះហើយជាបុណ្យដែលយើងទទួលបាន។

កញ្ញា រ៉ង សុរិយា ជានិស្សិត នៃសាកលវិទ្យាល័យមួយនិយាយថា នាងមានបទពិសោធន៍ នៃការប្រគេនចង្ហាន់ព្រះសង្ឃ តាំងពីកុមារភាពមកម្ល៉េះ​ ហើយកត្តាដែលនាំឱ្យស្គាល់បទពិសោន៍មួយនេះ ដោយហេតុថា នៅក្នុងក្រុមគ្រួសារ កាន់សាសនាព្រះពុទ្ធ ដូច្នេះរាល់ពេលដែលមានបុណ្យទានម្តងៗ មិនថា បុណ្យភ្ជុំ ចូលឆ្នាំ ឬក៏បុណ្យពាក់ព័ន្ធនឹងសាសនាម្តងៗ ក្រុមគ្រួសារសុរិយាតែងតែ ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងគោលបំណង ឧទ្ទិសកុសលផលបុណ្យ ទៅដល់ញាតិ ឬក៏ជីដូនជីតា ដែលបានចែកឋានទៅកាន់បរលោកហើយ។

សុរិយាបន្តថា បើសម្រាប់អាហារ ដូចជាមិនមែនជាបញ្ហាទេ ប៉ុន្តែអ្វីដែលនាងយល់ឃើញមួយជ្រុងទៀត គឺទាក់ទងនឹងគ្រឿងកំប៉ុង ដោយសារតែពុទ្ធបរិស័ទទៅប្រគេនព្រះសង្ឃនូវគ្រឿងកំប៉ុងច្រើន ហើយគ្រឿងកំប៉ុងក្នុងចំនួនច្រើនជះផលមិនល្អសម្រាប់សុខភាពទេ វាអាចនឹងឡើងជាតិស្ករ ហើយជាពិសេសជាព្រះសង្ឃដែលជាកូននេន ខណៈគ្រប់គ្នាបានដឹងហើយថា ព្រះសង្ឃមិនឆាន់នៅពេលល្ងាចទេ គឺឆាន់បានតែភេសជ្ជៈ។ ដូច្នេះគ្រឿងដែលមានជាតិស្ករច្រើន កាលណាលោកឆាន់ក្នុងបរិមាណច្រើន​ បង្កផលប៉ះពាល់ទៅដល់សុខភាព។ «ចំពោះការយល់ឃើញរបស់ខ្ញុំផ្ទាល់ គួរប្រគេនជាទឹកសណ្តែក ឬមួយក៏ជាប្រភេទគ្រឿងភេសជ្ជៈណាដែល ជំនួយដល់សុខភាពព្រះសង្ឃ បើគ្រឿងប៉ូវកម្លាំងមានជាតិស្ករច្រើន យើងគួរចូលរួមកាត់បន្ថយ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *