លោកគ្រូ ឃីម សុខហេង ៖ រៀនឱ្យចេះសិន កុំយកពាក្យមិនអាចទៅរួច ធ្វើមិនកើតមកដាក់មុខ

ការយកឈ្នះឧបសគ្គជីវិតទាមទារឱ្យមានសន្ទុះចិត្តខិតខំប្រឹងប្រែង ព្យាយាម និងយកចិត្តទុកដាក់ខ្ពស់ដើម្បីអាចសម្រេចគោលដៅដែលយើងចង់បាន។ ទន្ទឹមគ្នានេះ គិតអ្វីដែលអាចធ្វើឱ្យក្ដីស្រមៃរបស់យើងទៅរួច ជាជាងគិតទៅលើអ្វីដែលមិនអាចទៅរួច ធ្វើមិនកើត ហើយមកអង្គុយអស់សង្ឃឹម។

នៅក្នុងវេទិកាបំណិនជីវិត ប្រធានបទ «គិតអ្វីដែលអាចទៅរួច» លោក ឃីម សុខហេង មានប្រសាសន៍ថា យុវជនគួរតែរៀនឱ្យចេះសិន ដោយមិន​គួរយកពាក្យមិនអាច ទៅមិនរួច ធ្វើមិនកើត មកដាក់ពីមុខខ្លួននោះឡើយ ដោយពាក្យទាំងនេះ គឺជាការរារាំងការប្រឹងប្រែងរបស់យើង។

លោក ឃីម សុខហេង បញ្ជាក់បន្ថែមថា សិស្សានុសិស្សដែលជាយុវជនកុំយកលេសដាក់ឱ្យខ្លួនឯង ដោយជាការសង្កេតរបស់លោក កន្លងមក​មានយុវជនខ្លះមិនទាន់ទាំងបានគិតផង បែរជាថា មិនអាចទៅរួច ធ្វើមិនកើត ទាំងដែលមិនទាន់បានប្រឹង មិនទាន់សាកល្បង។ លោកបន្តថា អ្នកខ្លះទៀតគិតថា អត់ខ្សែ អត់បក្សពួក អត់លុយសូកគេ ទោះបីជារៀនចេះយ៉ាងណាក៏មិនបានធ្វើអ្វីដែរ ប៉ុន្តែអ្វីដែលសំខាន់គឺរៀនឱ្យចេះសិនមក។

«កុំគិតថា ក្រធ្វើអ្វីមិនកើត ឬគិតថាអ្នកនៅជនបទមិនអាចរៀនបាន តែត្រូវគិតវិញថា បើមានអ្នកនៅជនបទរៀនកើត ចុះយើងនៅជនបទដែរហេតុអ្វីគិតថារៀនមិនកើត? លើសពីនេះ អ្នកខ្លះទៀតថា ក្ររៀនមិនកើត ចុះកូនអ្នកក្រជាច្រើនទៀត រៀនបានខ្ពស់ ម៉េចបានគេទៅរួច?»

លោក ឃីម សុខហេង អ្នកលើកទឹកចិត្ត

ក្នុងឱកាស​ថ្លែង​លើកទឹកចិត្ត ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែន ស្មាច់ដែង លោក ឃីម សុខហេង បានចែករំលែកបទពិសោធន៍ជីវិតរបស់លោក​ក្នុងការ​តស៊ូមករៀននៅភ្នំពេញ ដោយ​ដំបូងឡើយ គឺលោក​មិនមានការងារធ្វើ មិន​មាន​អ្វីជាដុំកំភួន ពេលទៅលេងស្រុកកំណើត ក៏ទទួលបានពាក្យសម្ដីថា «បើទៅរៀនបានប្រាក់ខែ១០០ ទៅ២០០ដុល្លារ មិនបាច់ទៅរៀនដល់ភ្នំពេញ ឬរៀនដល់សាកលវិទ្យាល័យទេ គ្រាន់តែផ្សារដែក ក៏បាន២ទៅ៣រយដុល្លារក្នុងមួយខែដែរ»។

លោក ឃីម សុខហេង​ បន្ថែមថា  ៥ឆ្នាំក្រោយលោកត្រឡប់មកវិញហើយបន្តរៀនទៀត រហូតបានជាប់ជានាយកអង្គការអន្តរជាតិមួយផ្នែកបណ្ដុះបណ្ដាល (HEDC) ដែលអាចរកបានប្រាក់ក្នុងមួយខែ ៥ពាន់៧រយ២០ដុល្លារ។ នេះជាមោទនៈភាពមួយដែលធ្វើឱ្យលោកត្រឡប់ទៅស្រុកកំណើតនិយាយដោយទំនុកចិត្តជាមួយអ្នកស្រុកដែលមិនឱ្យតម្លៃលើការសិក្សារៀនសូត្រកន្លងមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...