ចាប់ពីឆ្នាំ២០២៤ រដ្ឋាភិបាលនឹងបំពេញតម្រូវការសម្រាប់កិច្ចដំណើរការសាលារៀនជំនាន់ថ្មីទាំងអស់

ចាប់ពីឆ្នាំ​២០២៤តទៅ វិភាគទាន​ដែលមាតាបិតាសិស្សធ្លាប់​បង់សម្រាប់​កិច្ច​ដំណើរការ​សាលារៀនជំនាន់ថ្មី នឹងលែងជាកាតព្វកិច្ចទៀតហើយ ដោយរដ្ឋនឹងជាអ្នកបំពេញនូវតម្រូវការសម្រាប់​កិច្ច​ដំណើរការសាលារៀនជំនាន់ថ្មីទាំងអស់ តែជាមួយ​គ្នា ​សាលារៀនក៏នៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន ក៏​ដូចជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស​តាមគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី។

ចាប់តាំងពីឆ្នាំ២០១៦ នៃការសាកល្បងដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី មកដល់ឆ្នាំ២០២៣​ រាជរដ្ឋាភិបាលបានវិនិយោគលើកម្មវិធីនេះ សរុបថវិកាចំនួន ១២.៤លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និង​ការ​ចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរ ។ ក្នុងនោះចំពោះសិស្សមកពីគ្រួសារក្រីក្រ និង​មានប័ណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវ​ឱ្យបង់វិភាគទាននោះទេ។

គិតត្រឹមឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មី​មានចំនួន ១៣កន្លែង (សាលាបឋមសិក្សា​៤កន្លែង និងសាលាមធ្យមសិក្សា៩កន្លែង) មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និង​ខេត្តព្រៃវែង។ ចំនួនសិស្សបានកើនឡើងពី ៤៣៤នាក់ នៅឆ្នាំ២០១៦ ដល់ ៩៨៥៨នាក់ នៅឆ្នាំ២០២៣។

បើតាមក្រសួងអប់រំ ដើម្បីបន្ត​អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ខ្លួននឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែង​អាទិភាពសម្រាប់តែសិស្សឆ្នើម​ដែលមានលទ្ធភាពផ្នែកថវិកា ទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព (Centre of Excellence) ដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌ ។ ក្នុងនោះ ក្រសួងនឹងពង្រឹងគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្រ្ត ដោយត្រូវ​បង្កើត​ឱ្យ​បានមួយសាលារៀនយ៉ាងហោចសម្រាប់ទីរួមខេត្ត​នីមួយៗ និង​ពង្រីក​ឱ្យ​បានទូទាំង ២៥ខេត្ត រាជធានី តាមអភិក្រមរក្សាទុកសាលារៀនដែលបាន​និង​កំពុង​អនុវត្ត​រួចហើយ។

សូមបញ្ជាក់ថា សាលារៀនជំនាន់ថ្មី ជាគំរូនៃសាលារៀនដែលមានអភិបាលកិច្ចល្អកម្រិតខ្ពស់ និង​បណ្តុះបណ្តាល​គ្រូប្រកបដោយបទដ្ឋានវិជ្ជាជីវៈខ្ពស់។ សាលារៀនជំនាន់ថ្មីផ្តោតលើការបណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត (STEM) ដែលឆ្លើយតបទៅនឹងចក្ខុវិស័យ ក្នុងការបង្កើតសង្គម និងសេដ្ឋកិច្ចឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និង​បង្រៀន និង​សម្រាប់ត្រៀមសិស្ស​ដើម្បីរៀនខាងផ្នែកវិស្វករ គ្រឿងយន្ត អេឡិចត្រូនិច សំណង់ ឧស្សាហកម្មចំណីអាហារ វេជ្ជសាស្រ្ត បច្ចកវិទ្យាព័ត៌មាន ការសរសេរកម្មវិធីកុំព្យូទ័រ វិទ្យាសាស្រ្តទិន្នន័យ អ្នករចនា (Designer) សោតទស្សន៍ (Media) សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

សាលារៀនជំនាន់ថ្មីអនុវត្តកម្មវិធីសិក្សា​បានពេញមួយថ្ងៃ ដោយប្រើប្រាស់វិធីសាស្រ្តបង្រៀនទំនើបតាមបែបរិះរក ដោះស្រាយបញ្ហា និងតាមបែបគម្រោង ដែលបណ្តុះទាំងវិជ្ជាសម្បទា និង​បំណិនសតវត្សរ៍ទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង និង​លើក​កម្ពស់ស្វ័យសិក្សា ការ​ស្រាវជ្រាវរបស់សិស្ស និង​ការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌។

សិស្ស​ដែលអាចចូលរៀននៅសាលារៀនជំនាន់ថ្មី ត្រូវឆ្លង​កាត់ការធ្វើតេស្តមុនចូលរៀន និងត្រូវបង្ហាត់បង្រៀនដោយគ្រូបង្រៀន​ដែលមានគុណភាព និង​វិធីសាស្រ្តបង្រៀនថ្មី, សាលាក៏បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀនដើម្បីបង្រៀនពេញមួយថ្ងៃ និង​បំពេញ​ការងារប្រកបដោយវិជ្ជាជីវៈ និង​មិន​បង្រៀនគួរយកលុយពីសិស្ស។ សាលារៀនជំនាន់ថ្មី ក៏​បានបំពាក់​សម្ភារៈ និង​បរិក្ខាររៀន និងបង្រៀនទំនើប និង​រៀបចំបណ្ណាល័យជំនាន់ថ្មី អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាច​ឱ្យ​គ្រូបង្រៀន និង​សិស្សប្រើប្រាស់បច្ចេកវិទ្យា កម្មវិធីបច្ចេកវិទ្យា និង​ភាសាបរទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....