ជំនាញអគ្គិសនី និងអេឡិចត្រូនិក កំពុងអនុវត្តនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល

ជំនាញអគ្គិសនី និងអេឡិចត្រូនិក កំពុងអនុវត្តឱ្យសិស្សានុសិស្សរៀន នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជិវៈសម្រាប់សិស្សានុសិស្សតាំងពីកម្រិតវិទ្យាល័យ។

ក្នុងដំណើរទស្សនកិច្ច នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល កាលពីថ្ងៃទី២៩ ខែឧសភា ដើម្បីពិនិត្យមើលដំណើរការបង្រៀន និងរៀន ផ្នែកអប់រំបច្ចេកទេស ដែលកំពុងដំណើរការនៅវិទ្យាល័នេះ លើមុខជំនាញអគ្គិសនី និងអេឡិចត្រូនិក ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ផ្នែកអប់រំបច្ចេកទេសទាំងអស់ ដែលខិតខំបំពេញភារកិច្ចក្នុងការបង្ហាត់បង្រៀនសិស្ស ការដឹកនាំការងារប្រតិបត្តិគម្រោងតាមមុខជំនាញ និងការដឹកនាំសិស្សចុះហាត់ការដោយផ្ទាល់តាមការដ្ឋានការងារនានាក្នុងសហគមន៍នាពេលកន្លងមក។

ជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សដែលសិក្សា​នៅវិទ្យាល័យចំណេះទូទៅ និង​បច្ចេកទេស គឺ ទទួលបានចំណេះដឹង ជំនាញបច្ចេកទេស និង​គុណតម្លៃ ក្រមសីលធម៌ល្អបំផុត ដើម្បីឆ្លើយតប​ចំពោះ​តម្រូវ​ការ​ទីផ្សារ​ការងារ និង​បន្ត​ការ​សិក្សា​ពេញមួយ​ជីវិត ។

ដំណើរទស្សនកិច្ច នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល

ឆ្លៀតក្នុង​ឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជំរុញលើកទឹកចិត្តគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ឱ្យបន្ដផ្ដោតការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តឱ្យបាននូវស្ដង់ដាសាលារៀនគំរូ។ ឯកឧត្តមបណ្ឌិត អ៊ឹម កុច មានប្រសាសន៍ថា ស្ដង់ដាសាលារៀនគំរូផ្ដោតលើ លទ្ធផលសិក្សារបស់សិស្ស, ដំណើរការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរការរដ្ឋបាលសាលារៀន និងគណនេយ្យភាពសាលារៀន។

ដំណើរទស្សនកិច្ច នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដាសាលារៀនគំរូគ្រប់កម្រិតភូមិសិក្សាចាប់ពី មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ស្ដង់ដាសាលារៀនគំរូនេះ ត្រូវបានរៀបចំឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈការកសាងមូលធនមនុស្ស និងសង្គមពុទ្ធិ។

ទន្ទឹមនោះ បើពិនិត្យ​មើលទៅ​លើយុទ្ធសាស្រ្តគន្លឹះទាំង៤ ដែល​រាជរដ្ឋាភិបាលបានដាក់ចេញ​ឃើញថា អ្នកជំនាញបច្ចេកទេស គឺជា​ធាតុផ្សំដែលមិនអាច​ខ្វះបាន ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច​​កម្ពុជា ដើម្បីឈានទៅសម្រេចបានគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។