បារាំងចង់ពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជាគ្រប់កម្រិតអប់រំ

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញបំណងចង់ឱ្យកម្ពុជាពង្រីកការបង្រៀនភាសាបារាំងឱ្យកាន់តែទូលំទូលាយនៅក្នុងប្រព័ន្ធអប់រំកម្ពុជា ចាប់ពីកម្រិតបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា រហូតដល់ការសិក្សាជាន់ខ្ពស់។

លោក ម៉ាក្រុង បានលើកឡើងពីបំណងនេះ ក្នុងជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការជំរុញឱ្យមានការបង្រៀនភាសាបារាំងកាន់តែទូលំទូលាយនៅកម្ពុជា ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រវាងកម្ពុជា និងបារាំង ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការស្រាវជ្រាវ។

លោកបណ្ឌិត សំអោរ អង្គារតន៍ អគ្គនាយករងគោលនយោបាយ និងផែនការនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ AMS ថា ការចេះភាសាបរទេសច្រើន មិនត្រឹមតែជួយដល់ការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសិស្ស និងនិស្សិតស្គាល់វប្បធម៌ អរិយធម៌ និងរបៀបគិតផ្សេងៗគ្នា ដែលអាចយកមកសំយោគសម្រាប់ការអភិវឌ្ឍប្រទេស។

លោកបន្តថា ភាសាបារាំងនាពេលបច្ចុប្បន្ន មិនគួរត្រូវបានមើលឃើញត្រឹមតែជាឧបករណ៍សម្រាប់ស្វែងយល់ពីវប្បធម៌ និងអរិយធម៌បារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការតភ្ជាប់រវាងសាកលវិទ្យាល័យ និស្សិត និងគ្រូបង្រៀន ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យជំនាញផ្សេងៗ។

បើតាមលោកបណ្ឌិត សំអោរ អង្គារតន៍ ការចេះភាសាបារាំងបន្ថែមមួយទៀត នឹងជួយឱ្យយុវជនកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។

លោកបានអំពាវនាវដល់សិស្ស និងនិស្សិតកម្ពុជា ឱ្យសិក្សាភាសាបារាំងបន្ថែម ដោយសារកម្ពុជាមានវត្តមានវិនិយោគិនបារាំង និងសភាពាណិជ្ជកម្មបារាំង-ខ្មែរ ដែលអាចបង្កើតឱកាសការងារ និងកិច្ចសហប្រតិបត្តិការសម្រាប់អ្នកមានជំនាញភាសាបារាំង។

តាមរបាយការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ស្តីពី «ភាសាបារាំងនៅលើពិភពលោក ឆ្នាំ២០២៦» អ្នកនិយាយភាសាបារាំងនៅទូទាំងពិភពលោកមានប្រមាណ ៣៩៦លាននាក់ ដែលធ្វើឱ្យភាសាបារាំងក្លាយជាភាសាដែលមានអ្នកនិយាយច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក។

សម្រាប់កម្ពុជា របាយការណ៍ដដែលបង្ហាញថា មានប្រជាជនប្រមាណ ៤៦៣,០០០នាក់ ឬប្រមាណ ៣ភាគរយ នៃប្រជាជនសរុប ១៧.៧លាននាក់ ដែលនិយាយភាសាបារាំង។

ការជំរុញឱ្យពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជា ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើវិស័យអប់រំ វិទ្យាសាស្ត្រ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបង្កើនឱកាសសិក្សា និងការងារសម្រាប់យុវជនកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។