សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា ចុះ MoU ជាមួយ Swiss Education Group ពង្រីកឱកាសសិក្សា បន្តនៅក្រៅប្រទេស

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា (Bromsgrove International School Cambodia-BISC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ Swiss Education Group (SEG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំអន្តរជាតិ និងពង្រីកឱកាសសិក្សាបន្តកម្រិតបរិញ្ញាបត្រ នៅគ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅក្រៅប្រទេសសម្រាប់ សិស្សានុសិស្សរបស់សាលា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីតាំងសាលាអន្តរជាតិ Bromsgrove កម្ពុជា ក្នុងរាជធានីភ្នំពេញ។ អនុស្សរណៈនេះត្រូវបាន ចុះហត្ថលេខាដោយ ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវ កម្ពុជា និង លោក Phone Myat San ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់ នៃ Swiss Education Group’។

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ បង្កើតនូវការពង្រឹងកិច្ចសហការផ្នែកអប់រំកាន់តែជិតស្និទ្ធ និងផ្លូវ ឆ្ពោះទៅបន្តការសិក្សានៅកម្រិតអន្តរជាតិ ដោយផ្តល់ឱ្យសិស្សានុសិស្សរបស់ BISC នូវឱកាសកាន់តែទូលំ ទូលាយក្នុងការស្វែងយល់អំពីថ្នាក់បរិញ្ញាបត្រនៅគ្រឹះស្ថានឧត្តមសិក្សាឈានមុខដែលមានការទទួល ស្គាល់ជាអន្តរជាតិ លើជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច ធុរកិច្ច និងសិល្បៈធ្វើម្ហូប តាមរយៈគ្រឹះស្ថានអប់រំដ៏ ល្បីល្បាញទាំងបួនរបស់ Swiss Education Group នៅប្រទេសស្វីស រួមមាន៖ César Ritz Colleges Switzerland, Culinary Arts Academy Switzerland, HIM Business School និង Swiss Hotel Management School។

តាមរយៈភាពជាដៃគូនេះ សិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការណែនាំផ្នែកសិក្សាកាន់តែ ប្រសើរ ការស្វែងយល់ដឹងកាន់តែទូលំទូលាយអំពីឱកាសសិក្សាអន្តរជាតិ ព្រមទាំងការបង្ហាញនូវទិសដៅ ច្បាស់លាស់សម្រាប់ការបន្តការសិក្សាទៅកាន់កម្មវិធីឧត្តមសិក្សាឯកទេសផ្សេងៗ។

កិច្ចសហប្រតិបត្តិការ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្សជំនាន់ថ្មី ដែលមានទស្សនវិស័យជាសកល ពោរពេញទៅដោយចំណេះដឹង ជំនាញ និងទំនុកចិត្ត ដើម្បីទទួលបានជោគជ័យក្នុងពិភពលោក ដែលមានការភ្ជាប់គ្នាកាន់តែខ្លាំងឡើង។

ក្នុងសុន្ទរកថាស្វាគមន៍ ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ ប្រូមស៍ ហ្រ្គូវកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និង ឧត្តមភាព ព្រមទាំងការរៀបចំសិស្សានុសិស្សឱ្យមានសមត្ថភាព និងភាពត្រៀមខ្លួនរួចជាស្រេចសម្រាប់ បរិយាកាសប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។

លោកឧកញ៉ាបានលើកឡើងថា ភាព ជាដៃគូនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងចក្ខុវិស័យរយៈ ពេល វែងរបស់ BISC ក្នុងការផ្តល់មូលដ្ឋាន គ្រឹះសិក្សាដ៏រឹងមាំ ទស្សនវិស័យអន្តរជាតិ និងផ្លូវបន្តការសិក្សា ប្រកបដោយអត្ថន័យឆ្ពោះទៅកាន់សាកល វិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅទូទាំង ពិភពលោក។

លោក Phone Myat San ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់នៃ Swiss Education Group បានលើក ឡើងអំពីការប្តេជ្ញាចិត្តរបស់ SEG ក្នុងការផ្តល់ការអប់រំដែលទទួលស្គាល់ជាអន្តរជាតិ ដែលចាក់ឫសលើ វិស័យអប់រំផ្នែកបដិសណ្ឋារកិច្ចរបស់ប្រទេសស្វីសជាយូរលង់ណាស់មកហើយ ដើម្បីបំពាក់បំប៉នសិស្សានុ សិស្សនូវការពិតបែបវិភាគ និងជំនាញអាជីវកម្មជាក់ស្តែង ដែលចាំបាច់បំផុតសម្រាប់វិស័យ បដិសណ្ឋារ កិច្ច និងវិស័យផ្សេងៗទៀត។

លើសពីនេះទៀត លោកបានសង្កត់ធ្ងន់ថា កិច្ចសហការនេះនឹង បើកឱកាសថ្មីៗសម្រាប់សិស្សានុ សិស្សកម្ពុជា ក្នុងការបន្តការសិក្សានៅសាលាដែលមានចំណាត់ថ្នាក់អន្តរ ជាតិរបស់ SEG នៅប្រទេស ស្វីស។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ គឺជាការបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ឧត្តមភាពនៃការអប់រំ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងពង្រីកឱកាសសម្រាប់ធនធានមនុស្សជំនាន់ក្រោយ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ BISC បន្តពង្រឹងបណ្តាញភាពជាដៃគូអប់រំអន្តរជាតិ និងការប្តេជ្ញាចិត្ត ក្នុងការរៀបចំសិស្សានុសិស្សឱ្យមានសមត្ថភាពសម្រេចបានជោគជ័យក្នុងការសិក្សាបន្ត និងអនាគតវិជ្ជាជីវៈរបស់ពួកគេ។

សូមជម្រាបថា Swiss Education Group (SEG) គឺជាក្រុមគ្រឹះស្ថានអប់រំឯកជននៅប្រទេសស្វីស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Montreux និងដំណើរការគ្រឹះស្ថានអប់រំចំនួន៤ ដែលមាន ឯកទេសលើវិស័យបដិសណ្ឋារកិច្ច ធុរកិច្ច និងសិល្បៈធ្វើម្ហូប។ បច្ចុប្បន្ន SEG មាននិស្សិតកំពុងសិក្សាជាង ៦.០០០នាក់ និងសហគមន៍អតីតនិស្សិតមកពីជាង ១១០ប្រទេស។

គ្រឹះស្ថានអប់រំទាំង៤ របស់ខ្លួនសុទ្ធតែស្ថិតក្នុងចំណោមគ្រឹះស្ថានអប់រំកំពូលទាំង១០ របស់ពិភពលោក តាមចំណាត់ថ្នាក់ QS World University Rankings ឆ្នាំ២០២៦ ក្នុងមុខវិជ្ជាគ្រប់គ្រងបដិសណ្ឋារកិច្ច និងការកម្សាន្ត។

តាមរយៈភាពជាដៃគូនេះ សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា និង Swiss Education Group រំពឹងថា នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអប់រំអន្តរជាតិ និងបង្កើនជម្រើសសិក្សា បន្តសម្រាប់សិស្សា នុសិស្សកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា និងអាជីពនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...