អ្នកបង្កើតមាតិកាឌីជីផលក៏ជាតួអង្គសំខាន់ក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

ភ្នំពេញ – បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍ដ៏មានសក្ដានុពលនៅក្នុងការអភិវឌ្ឍប្រទេស និងផ្ដល់នូវអត្ថប្រយោជន៍ព្រមទាំងឱកាសដ៏មហិមាសម្រាប់ប្រជាពលរដ្ឋទូទៅរួមទាំងកុមារផងដែរ ។ ទន្ទឹំមគ្នានេះ នៅកម្ពុជាក្នុងចំណោមកុមារអាយុពី១២ ទៅ ១៧ឆ្នាំ ចំនួន ១០នាក់ មានកុមារលើសពីម្នាក់បានទទួលរងការកេងប្រវ័ញ្ច ឬការំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់ណាមួយ។ នេះបើតាមរបាយការណ៍សកលរបស់យូនីសេហ្វ ក្រោមចំណងជើង “ការបញ្ឈប់ គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា” ។

តើកិច្ចការពារកុមារលើប្រព័ន្ធអនឡាញគឺជាអ្វី?

បើយោងតាម គោលការណ៍ណែនាំស្ដីពីកិច្ចការការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឆ្នាំ២០២៣ បង្ហាញថា កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ គឺជាការទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រប់ទម្រង់នៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោកបំពាននៅក្នុងលំហឌីជីថល ព្រមទាំងទទួលស្គាល់ថា អ្វីៗដែលកើតឡើងនៅលើអនឡាញមិនត្រឹមតែមាននៅក្នុងលំហឌីជីថលទេ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងអ្វីដែលកើតឡើងនៅក្រៅប្រព័ន្ធអនឡាញ។

គោលការណ៍ណែនាំដែលទើបនឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ បញ្ជាក់ថា អ្នកបង្កើតឬផ្ដល់សេវាបង្ហោះមាតិកា ក៏ស្ថិតក្នុងចំណោមតួអង្គសំខាន់ចូលរួមក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញផងដែរ រួមមាន ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត, ប្រតិបត្តិករទូរសព្ទចល័ត, កម្មវិធីបណ្ដាញសង្គម, កម្មវិធីផ្ញើសារ និងកម្មវិធីហ្គេមអនឡាញ, ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យា និងសុសវែរ ដូចជា សូរស័ព្ទដៃ ម៉ាស៊ីនហ្គេម ឧបករណ៍ជំនួយនៅផ្ទះបញ្ជាដោយសំឡេង, អ៊ីនធឺណិតនៃវត្ថុ និងប្រដាប់ប្រដាក្មេងលេង ភ្ជាប់អ៊ីនធឺណិតជាដើម, ក្រុមហ៊ុនផ្ដល់សេវាផ្សព្វផ្សាយឌីជីថល, ក្រុមហ៊ុនផ្ដល់សេវាផ្សាយផ្ទាល់ និងក្រុមហ៊ុនផ្ដល់សេវារក្សាទុកទិន្នន័យ។

អ្នកនាង នាង សុវ៉ាតនា ដែលគេស្គាល់ជាទូទៅថា ឌីជេ ណាណា ដែលជាអ្នកផលិតមាតិកានៅលើបណ្ដាញសង្គម មានប្រសាសន៍ថា ក្នុងនាមជាអ្នកបង្កើតមាតិការម្នាក់ មុនពេលបង្កើតមាតិការបង្ហោះនៅលើបណ្ដាញសង្គម គឺត្រូវសួរខ្លួនឯងសិនថា តើមាតិកានោះប្រថុយប្រថាន ឬអត់? ជួនកាលការមិនដឹងពីផលប៉ះពាល់នៃមាតិការដែលបង្ហោះលើប្រព័ន្ធអនឡាញ ក៏បានធ្វើឱ្យកុមារមានភាពប្រថុយប្រថាន ឬរងគ្រោះថ្នាក់។

អ្នកនាង សុវ៉ាតនា បន្ថែមថា បើទោះជាគោលការណ៍ណែនាំស្ដីពីកិច្ចការការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក៏ដោយ ប៉ុន្តែពួកយើងទាំងអស់គ្នាដែលប្រើទូរស័ព្ទដៃ ប្រើអ៊ីនធឺណិត អាចជាអ្នកបង្កើតមាតិកា រួមទាំងអាណាព្យាបាល ឬឪពុកម្ដាយ ស្ថាប័នពាក់ព័ន្ធត្រូវដើរតួនាទីសំខាន់ក្នុងការការពារ ដោយពន្យល់ឱ្យឪពុកម្ដាយ និងមនុស្សធំយល់ថា អ្វីជាការកេងប្រវ័ញ្ចលើកុមារ ឬអ្វីទៅហៅថាគ្រោះថ្នាក់លើប្រព័ន្ធអនឡាញ។

អ្នកនាង នាង សុវ៉ាតនា ជាអ្នកផលិតមាតិកានៅលើបណ្ដាញសង្គម

“អ្នកណាក៏ដោយដែលកាន់ទូរស័ព្ទ អ្នកថតវីដេអូ អ្នកថតរូបដាក់លើបណ្ដាញសង្គម សុទ្ធតែជាអ្នកបង្កើតមាតិកាឌីជីថល”

ដូចគ្នានេះដែរ លោក ជី សុផាត ដែល​ក៏ជាអ្នកផលិតមាតិកាឌីជីថល មានប្រសាសន៍ថា ប្រសិនបើគ្មានការចូលរួមការពារកុមារលើប្រព័ន្ធអនឡាញ នឹងអាចមានហានិភ័យច្រើន ទី១. ក្មេងៗមិនមានចំណេះដឹងគ្រប់គ្រាន់នៅក្នុងការការពារខ្លួនឯង, ទី២. ជនរងគ្រោះមិនមានរបងកាពារខ្លួនឯង មានន័យថា ជនអាក្រក់ងាយស្រួលបោកបញ្ឆោត។ លោក ជី សុផាត បន្តថា នៅពេលគោលការណ៍ណែនាំស្ដីពីកិច្ចការការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏បានរួមចំណែករារាំងកុំឱ្យមានការរំលោភបំពានផ្សេងៗ។

លោក ជី សុផាត អ្នកផលិតមាតិកាឌីជីថល

“ខ្ញុំគិតថាអ្នកណាក៏ធ្លាប់ឆ្លងកាត់ដំណាក់កាលពីក្មេងដែរ ក្នុងនាមជាអ្នកផលិតមាតិកា និងអ្នកផលិតមាតិកាផ្សេងទៀត គួរចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយទាក់ទងនឹងជាមួយព័ត៌មានទាំងនេះដើម្បីជួយក្មេងៗប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព”

អ្នកផលិតមាតិកាឌីជីថល រូបនេះ បញ្ជាក់បន្ថែមថា ក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញក៏ទាមទារឱ្យមានអ្នកនៅជិតកុមារ ដើម្បីជួយផ្ដល់ការណែនាំកុមារពីការការពារខ្លួនពីជនឧក្រិដ្ឋតាមប្រព័ន្ធអនឡាញ។ ជាពិសេស ឪពុកម្ដាយ ឬគ្រូបង្រៀនអាចមានវិធានការមួយចំនួន ឬសង្កេតមើលដើម្បីជួយកុមារកុំឱ្យក្លាយជាជន រងគ្រោះតាមប្រព័ន្ធអនឡាញ។

គួររំលឹកជូនថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញថ្លែងការណ៍យ៉ាងមុតមាំថានឹងខិតខំធ្វើយ៉ាងណាដើម្បីឱ្យ “កុមារកម្ពុជាមានអ៊ីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព” ហើយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានសហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជានិងភាគីពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ វិភាគអំពីស្ថានភាព បញ្ហាប្រឈម និងបានរៀបចំគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាដែលមានលក្ខណៈស្របតាមស្តង់ដាជាតិនិងអន្តរជាតិ និងស្របតាមបទដ្ឋានគតិយុត្តិជាតិជាធរមាន សម្រាប់យកទៅចង្អុលបង្ហាញដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទាំងអស់អនុវត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...