តើគួរប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបៀបណា ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម?

ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនគ្រាន់តែជាវេទិកាសម្រាប់ការកម្សាន្ត ទំនាក់ទំនង និងបង្កើតបណ្តាញនោះទេ, វាក៏អាចជាវេទិកាដ៏មានឥទ្ធិពលមួយនៅក្នុងសហគមន៍របស់អ្នក មិនថាវាជាក្នុងស្រុក អនឡាញ ឬជាសកលនោះឡើយ។ នៅក្នុងអត្ថបទនេះ អ្នកនឹងដឹងពីរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែកគុណតម្លៃរបស់អ្នក ការលើកទឹកចិត្តអ្នកដទៃ និងរួមចំណែកដល់ការផ្លាស់ប្តូរសង្គម។ មានចំណុចសំខាន់ៗ ៣ ដែលអ្នកអាចអនុវត្ត ដើម្បីប្រើប្រព័ន្ធផ្សព្វផ្សាយ បង្កើតឥទ្ធិពលវិជ្ជមាន។

១. កំណត់គោល​បំណងរបស់អ្នក ៖ មុននឹងអ្នកបង្ហោះអត្ថបទ រូបភាព ឬចែករំលែក ព្រឹត្តិការណ៍ផ្សេងៗ អ្នកត្រូវមានគំនិតច្បាស់លាស់ អំពីអ្វីដែលអ្នកចង់បង្ហាញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់អ្នក។ តើចំណង់ចំណូលចិត្ត គោលដៅ និងតម្លៃរបស់អ្នកគឺជាអ្វី? តើមានព្រឹត្តិការណ៍ និងបញ្ហាអ្វីខ្លះ ដែលអ្នកត្រូវខ្វល់? នៅពេលមានគោលបំណងច្បាស់លាស់ក្នុងការលេងបណ្ដាញសង្គម នឹងជួយឱ្យអ្នកអាចទាក់ទាញ មិត្តភក្តិ និងអ្នកតាមដាននៅលើបណ្ដាញសង្គម ដែលមានគំនិតដូចគ្នា ព្រមទាំងអាចជៀសវៀងការរំខាន និងរឿងរ៉ាវអវិជ្ជមានផ្សេងៗ។

២. ជ្រើសរើសវេទិកាបណ្ដាញសង្គម ដែលស័ក្តិសមនឹងអ្នក ៖ មិនមែនគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមទាំងអស់ សុទ្ធតែមានលក្ខណៈដូចគ្នានោះទេ។ រាល់បណ្ដាញសង្គម គឺមានលក្ខណៈពិសេស ភាពដាច់ដោយឡែក និងវប្បធម៌ផ្ទាល់ខ្លួន។ ដូច្នេះ អ្នកអាចជ្រើសរើសលេងបណ្ដាញសង្គម ដែលស័ក្តិសមនឹងគោលបំណង របៀបរស់នៅ បុគ្គលដែលអ្នកចង់ទំនាក់ទំនង និងព័ត៌មានដែលអ្នកចង់ដឹង។ ឧទាហរណ៍៖ ប្រសិនបើអ្នកជាបុគ្គលដែលចូលចិត្តបង្ហាញ ជំនាញ និងសមត្ថភាពច្នៃប្រឌិត អ្នកប្រហែលជាចូលចិត្តលេង Instagram ឬ Youtube ហើយបើអ្នកចង់បង្កើតមិត្តភក្ដិ ឬបណ្ដាញទំនាក់ទំនង និងចែករំលេកចំណេះដឹង និងជំនាញ អ្នកអាចប្រើប្រាស់ Facebook ឬ LinkedIn ។ អ្នកអាចស្រាវជ្រាវ និងធ្វើការពិសោធន៍បន្ថែម តាមរយៈការប្រើប្រាស់វេទិកានីមួយៗ ដើម្បីបង្ហាញសក្តានុពលរបស់អ្នកនៅលើវេទិកានោះ។

៣. បង្កើតមាតិកាដែលមានគុណតម្លៃ ៖ មាតិកា គឺជាស្នូលដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកត្រូវតែបង្កើតមាតិកា​ដែលពាក់ព័ន្ធ មានភាពទាក់ទាញ និងមានប្រយោជន៍សម្រាប់អ្នកតាមដាន និងមិត្តភក្ដិរបស់អ្នក។ មាតិកា ដែលមានឥទ្ធិពលវិជ្ជមាន ជាធម្មតា មានខ្លឹមសារអប់រំ ផ្ដល់ព័ត៌មាន ការកម្សាន្ត និងការបំផុសគំនិត។ នៅពេលដែលចែករំលែក អ្នកត្រូវគិតដល់គុណតម្លៃសម្រាប់អ្នកតាមដាន តាមរយៈការផ្ដល់នូវចំណេះដឹង ជំនាញ ដំបូន្មាន រឿងរ៉ាវល្អៗ ការបង្កើតសំណើច និងអារម្មណ៍វិជ្ជមាន។ មាតិកា ដែលអ្នកអាចធ្វើបាន មានច្រើនប្រភេទដូចជា អត្ថបទ រូបភាព វីដេអូ ផតខាស ឬក៏ផ្សាយផ្ទាល់ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។