ក្រសួងអប់រំជ្រើសរើសសិស្សចូលប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ សម្រាប់គម្រោង “បំណងប្រាថ្នា”

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សចូលរួមព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួតស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និងប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ “បំណងប្រាថ្នា គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស អាចចូលរួមនៅក្នុងការប្រកួតតាមជំហានចំនួន ០៥ រួមមាន៖

ជំហានទី១. ការចុះឈ្មោះនៅលើវេទិកាឌីជីថល៖ សិស្សត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន និងត្រូវសម្រេចចិត្តជ្រើសរើសប្រភេទនៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាចំណាប់អារម្មណ៍ (Field of Interest) និងប្រធានបទសម្រាប់គម្រោង (Topic of Interest) ក្នុងការផលិតជាវត្ថុគំរូ (Prototype) តាមរយៈគេហទំព័រ www.cambodiaaspiration.com ។

ជំហានទី២. ការស្វែងរកដៃគូ ការបង្កើតក្រុម និងការសរសេរឯកសារទស្សនាទាន៖ បន្ទាប់ពីសិស្សម្នាក់ៗបានចុះឈ្មោះ និងមានប្រធានបទរៀងៗខ្លួនហើយ សិស្សត្រូវចាប់ដៃគូបង្កើតក្រុមជាមួយសិស្សដែលមកពីថ្នាក់ ឬសាលារៀនជាមួយគ្នា ឬដទៃទៅតាមភាពស្រដៀងគ្នានៃប្រធានបទ ឬចំណាប់អារម្មណ៍ចំពោះប្រភេទនៃការស្រាវជ្រាវ។ នៅពេលដែលក្រុមត្រូវបានបង្កើត សិស្សត្រូវឯកភាពរួមគ្នាលើប្រធានបទមួយ និងត្រូវត្រិះរិះពិចារណា ប្រមូលផ្តុំកំណត់ “បញ្ហាជាក់លាក់” មួយ ដែលកើតមាននៅក្នុងសង្គម ឬជីវភាពប្រចាំថ្ងៃ ផ្សាភ្ជាប់ជាមួយផែនការដំណោះស្រាយ និងវិធីសាស្ត្រក្នុងការផលិតវត្ថុតំរូ ឱ្យទៅជាឯកសារទស្សនាទាន (Concept Note)។

ជំហានទី៣. ការពិគ្រោះយោបល់ និងការកែលម្អ៖ ក្រុមសិស្សនីមួយៗ អាចធ្វើការដោយឯករាជ្យ ឬទទួលការប្រឹក្សាពី “អ្នកពិគ្រោះយោបល់” ដែលមានជំនាញ ឬចំណាប់អារម្មណ៍លើប្រធានបទដូចគ្នាជាមួយក្រុមសិស្សដើម្បីកែលម្អឯកសារទស្សនាទាន ឱ្យទៅជាឯកសារតម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM Proposal)។

ជំហានទី៤. ការធ្វើបទបង្ហាញ និងការពារគម្រោងនៅចំពោះមុខវេទិកាសាធារណៈ៖ ក្រុមសិស្សនឹងត្រូវធ្វើបទបង្ហាញអំពីឯកសារគម្រោងរបស់ខ្លួនក្នុងកាលបរិច្ឆេទកំណត់មួយនៅក្នុងវេទិកាសាធារណៈ និងគណៈកម្មការនព្រឹត្តិការណ៍ដើម្បីការពារនូវគម្រោងរបស់ខ្លួនឈានទៅវគ្គបន្ទាប់។

ជំហានទី៥. ការផលិតវត្ថុគំរូ៖ គម្រោង ដែលត្រូវបានវាយតម្លៃថាមាន “គុណតម្លៃ”ខ្ពស់ នឹងត្រូវទទួលបានថវិកាក្នុងចំនួនកំណត់មួយដើម្បីគាំទ្រសម្រាប់ការអនុវត្ត និងផលិតចេញជាវត្ថុគំរូ ដោយគណៈកម្មការនៃព្រឹត្តិការណ៍។

សិស្សានុសិស្ស ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានការលើកទឹកចិត្ដពីក្រសួងអប់រំ យុវជន និងកីឡា នូវវិញ្ញាបនបត្របញ្ជាក់ការចូលរួមដោយមាន មេដាយ ថវិកា និងរង្វាន់មួយចំនួន។ សិស្សានុសិស្ស ក៏នឹងទទួលបានអាទិភាពក្នុងការចូលរួមទស្សនកិច្ចសិក្សាទៅកាន់គ្រឹះស្ថានឧត្តមសិក្សា ឬសហគ្រាសឧស្សាហកម្ម ដើម្បីទទួលបានការបណ្តុះបណ្ដាលណាមួយ និងថវិកាឧបត្ថម្ភបន្ថែមដើម្បីជាជំនួយក្នុងការផលិតវត្ថុគំរូទៅតាមគម្រោង និងបំណងប្រាថ្នារបស់ខ្លួន។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍អាចចុះចូលរួមតាមតំណភ្ជាប់ www.cambodiaaspiration.com  ចាប់ពីថ្ងៃផ្សាយដំណឹងនេះ ឬមកជួបផ្ទាល់គណៈកម្មការរៀបចំព្រឹត្តិការណ៍ដើម្បីសាកសួរព័ត៌មានលម្អិត ផុតកំណត់ចុះឈ្មោះនៅសប្ដាហ៍ទី៤ ខែកក្កដា ២០២៣ និងបិទបញ្ចប់ការទទួលឯកសារទស្សនាទាន (Concept Note) នៅសប្ដាហ៍ទី៣ ខែសីហា ២០២៣។

គួរជម្រាបជូនថា ស្ថាប័នជាតិ និងអន្តរជាតិ វិស័យឯកជន និងសប្បុរសជនដែលមានចំណាប់អារម្មណ៍គាំទ្រដល់ព្រឹត្តិការណ៍ “បំណងប្រាថ្នា” សូមទាក់ទងមកអីម៉ែល sann.vathana@moeys.gov.kh


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...