ក្រសួងអប់រំរកឃើញយុវជនឆ្នើម ២ក្រុម ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលថ្នាក់ជាតិ ២០២៣

ភ្នំពេញ – ក្រោយ​ការ​ប្រកួត​ជម្រុះជាបន្តបន្ទាប់ ទីបំផុតទៅ ក្រសួងអប់រំ យុវជន និង​កីឡា បានរកឃើញបេក្ខជន​ចំនួន២ក្រុម ដើម្បីទៅ​កាន់ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជន​ថ្នាក់ជាតិ​រដូវកាលទី៤ ឆ្នាំ​២០២៣ ដែល​គ្រោងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៣ខាងមុខ ក្រោមប្រធានបទ «ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺជាកត្តាគន្លឹះដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជា»។

យុវជន​ចំនួន២ក្រុម ដែលឈានទៅ​ដល់​ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺយុវជន​មក​ពីសាលាបញ្ញាសាស្រ្តអន្តរជាតិខេត្តបាត់ដំបង និង​ក្រុមយុវជន​មក​ពី​សាលា​ចំណេះដឹងទូទៅ មីគីវ៉េ រាជធានីភ្នំពេញ ក្រោយ​ពីពួកគេ​បានឈ្នះ​ក្រុមយុវជន​ពីរក្រុមផ្សេង​ទៀត​នៅ​ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍​កន្លងទៅនេះ នៅ​មជ្ឈមណ្ឌល​ម៉ានី រាជធានីភ្នំពេញ ។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់កម្មវិធីប្រកួតជជែកដេញដោលយុវជន​ថ្នាក់​ជាតិ​នៅឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនៗ ដោយ​ក្រៅពីកម្មវិធីជជែកដេញដោលយុវជនជាក្រុម ដែលបានបើកចំហរយ៉ាងទូលាយសម្រាប់យុវជនមកពី២៥រាធានីខេត្ត ក្រសួងក៏បានបញ្ចូលកម្មវិធីវោហាស័ព្ទឆ្នើមមួយទៀតក្នុងរបៀបវារៈ ដែលជាកម្មវិធីនិយាយជាសាធារណៈសម្រាប់យុវជន។

លោកជំទាវ ស្រូយ សុជាតិ

“កម្មវិធីជជែកដេញដោល នឹងធ្វើឱ្យយុវជន ចេះដាក់ទ្រឹស្តីក្នុងការអនុវត្តជាក់ស្ដែង ហើយអាចត្រៀមខ្លួនបានល្អ ដើម្បីប្រឡូកក្នុងសង្គម។”

លោកជំទាវបានបញ្ជាក់ថា មិនថាសិស្សមកពីសាលារដ្ឋ ឯកជននោះទេ គឺសុទ្ធតែជាសិស្សានុសិស្សរបស់កម្ពុជា ដែលជាកោសិកាដ៏សំខាន់សម្រាប់សង្គម។ ដូច្នេះ គោលនយោបាយរបស់ក្រសួង គឺប្រមូលផ្ដុំប្អូនៗទាំងអស់ឱ្យមានឱកាសស្មើៗគ្នា។ លើសពីនេះ លោកជំទាវបានបង្ហាញការអរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធ ដែលមានលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងវិស័យឯនជន ដែលបានចូលរួមយ៉ាងសកម្មភាព ក្នុងជំរុញឱ្យកម្មវិធីនេះ មានការដំណើរការទៅដោយរលូន។

យុវជន សាលាវ ខៃស៊ីង តំណាងក្រុមវិទ្យាល័យហ៊ុនសែន កំពង់សិលា និង យុវជន សៀ សាក់ តំណាងក្រុម វិទ្យាល័យ ស្វាយលើ បានបង្ហាញចំណាប់អារម្មណ៍ថា បើទោះជាក្រុមខ្លួន​មិនមានឱកាសបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែពួកគេទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើនពីកម្មវិធី ជាពិសេសគឺការបង្កើនភាពក្លាហាន និងការបំពេញការងារជាក្រុម។ លើសពីនេះ ពួកគេពិតជាកោតសរសើរចំពោះសមត្ថភាពបេក្ខជនមកពីគ្រប់ក្រុមទាំងអស់ ដោយមានទាំងភាពក្លាហាន ការយល់ដឹង ការគិត ការនិយាយ និងការត្រៀមខ្លួន។ យុវជន សៀ សាក់ លើកឡើងថា «ការឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺជា មោទនភាពយ៉ាងធំធេង​សម្រាប់ខ្ញុំ និងក្រុម។»

ចំណែក យុវតី មន សុធម្មបញ្ញា តំណាងក្រុមសាលាបញ្ញាសាស្ត្រអន្តរជាតិ ខេត្តបាត់ដំបង និងយុវតី ហួ លីហ័រ តំណាងក្រុម សាលាចំណេះដឹងទូទៅ មីគីវ៉េ រាជធានីភ្នំពេញ ដែលនឹងត្រូវបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រ បានបង្ហាញភាពរីករាយ និងមោទនភាពដែលទទួលភាពជោគជ័យក្នុងវគ្គនេះ។ ពួកគេ​លើកឡើងដូចៗគ្នាថា បើទោះជាមានឧបសគ្គខ្លះៗក្ដី ក៏ក្រុមពួកគេនៅតែបន្តដំណើរ។ ក្រៅពីនេះ យុវតីទាំងពីររូប ក៏​ចង់ឃើញយុវជនកម្ពុជា មានភាពផុសផុលកាន់តែខ្លាំងក្នុងការចូលរួមកម្មវិធី ជជែកដេញដោលផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព។

យុវតី ហួ លីហ័រ

“ខ្ញុំចង់ឃើញយុវជនខ្មែរមានការចូលរួមគ្រប់កម្មវិធី មិនមែនតែកម្មវិធីជជែកដេញដោលនោះទេ ព្រោះគ្រប់កម្មវិធីសុទ្ធតែល្អ សម្រាប់ការពង្រឹងចំណេះដឹង និងសមត្ថភាព ដែលធ្វើឱ្យពួកគាត់ក្លាយជាសសរទ្រូងប្រទេសជាតិ។”

សូមជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ បានចាប់ផ្តើម​ការប្រកួតតាំងពីថ្ងៃទី១១ ខែមីនា ដោយមានការចូលរួមពីវិទ្យាល័យចំនួន ៣២ មកពី២៥រាជធានីខេត្ត។ ការរៀបចំកម្មវិធីនេះ គឺក្នុង​គោលបំណងបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យចេះប្រើវប្បធម៌សន្ទនា ហ៊ានដោះស្រាយបញ្ហាតាមរយៈការជជែកដេញដោល ព្រមទាំងជំរុញឱ្យយុវជនឱ្យ​ចេះប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ដោយភាពឈ្លាសវៃ និងស្មារតីវិជ្ជមាន ពង្រឹងជំនាញត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត និងជំនាញនិយាយជាសាធារណៈ ដើម្បីឱ្យធនធានយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...