ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំចិនរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញពីតម្លៃនៃការរស់នៅពហុវប្បធម៌

ភ្នំពេញ – ពិធីបុណ្យចូលឆ្នាំចិនបានប្រព្រឹត្តទៅ​កាលពីថ្ងៃចន្ទ គេសង្កេតឃើញថានៅតាមបណ្តាផ្ទះ ហាងទំនិញ កន្លែងធ្វើការចំនួនធំ នៅរាជធានីភ្នំពេញ ក៏ដូចជាទីប្រជុំជនធំៗនៃបណ្តាខេត្ត បានប្រារព្ធពិធីសែនបុណ្យចូលឆ្នាំចិនតាមទម្លាប់​ដោយបរិយាកាសរីករាយ ។ ប្រពៃណីសែន​ចូលឆ្នាំចិននៅកម្ពុជា បានផ្សាភ្ជាប់ទំនាក់ទំនងប្រពៃណីរស់នៅរបស់ប្រជាជន និងទំនាក់ទំនងល្អនៅក្នុងគ្រួសារនីមួយៗ ដែលមានជំនឿ ។

ទស្សនមហាជនខ្មែរមួយចំនួនយល់ឃើញថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា រៀបចំដោយប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិននេះ គឺបានបង្ហាញពីពហុវប្បធម៌នៃការរស់នៅ ក៏ដូចជាសេរីភាពនៃជំនឿសាសនានៅកម្ពុជា ។

ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានសម្តែងនូវការគាំទ្រចំពោះការលើកឡើងដោយថា ជាគោលការណ៍រួម រាជរដ្ឋាភិបាលបានទទួលយកពហុវប្បធម៌ ពហុប្រពៃណី ពហុសាសនា តាមរដ្ឋធមនុញ្ញដែលមានចែងនៅក្នុងមាត្រា៤៣ ដែលថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ពោលគឺរាជរដ្ឋាភិបាលទទួលយក និងបើកទូលាយសម្រាប់ជំនឿគ្រប់ជាតិសាសន៍ទាំងអស់។

ជុំវិញទិដ្ឋភាពពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា លោកបណ្ឌិត ឈន ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជ​បណ្ឌិ​ត្យ​​​ស​ភាកម្ពុជា មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំចិនមិនបានជះឥទ្ធិពលអាក្រក់មកលើសង្គមខ្មែរនោះទេ ផ្ទុយទៅវិញបានបង្ហាញពីតម្លៃនៃការគោ​រ​ពប្រពៃណីជនជាតិ ស្របតាមច្បាប់សង្គម ព្រមទាំងគោលការណ៍សិទ្ធិមនុស្សជាសកល​ ។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិន បានរៀបចំពិធីបុណ្យចូលឆ្នាំចិនជារឿងធម្មតា ដែលដែលជាសិទ្ធិប្រារព្ធប្រពៃណី និងទំនៀមទម្លាប់រៀងៗខ្លួន ។ ការប្រារព្ធពិធីនេះ ប្រៀបដូចជាប្រជាជនខ្មែរទៅរស់នៅអាមេរិក បារាំង កាណាដា អូស្រ្តាលីជាដើម តែងតែប្រារព្ធពិធីបុណ្យផ្សេងៗ ពិធីចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំជាដើមនៅលើទឹកដីគេ ។

មិនខុសគ្នាពីលោកបណ្ឌិត ឈន ប៊ុនថង សម្រាប់លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជានេះ វាជារឿងធម្មតា ព្រោះប្រទេសកម្ពុជាផ្តល់សេរីភាពខាងជំនឿ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ បើតាមលោកបណ្ឌិត ប្រទេសឬជនជាតិណាដែលរឹតត្បិត ឬអភិរក្សជ្រុលនិយមទៅលើជំនឿ សាសនា គឺប្រទេសនោះមិនសូវរីកចម្រើននោះទេ ។

“ឧទាហរណ៍សហរដ្ឋអាមេរិកគេអនុញ្ញាតឱ្យគោរពជំនឿគ្រប់ជនជាតិ ! ការគោរពជំនឿប្រពៃណីកាន់តែច្រើន ធ្វើ ឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន មានន័យថា មនុស្សចាយលុយទិញនេះ ទិញនោះមករៀបចំសែន តែសំខាន់យើងធ្វើហើយអត់ទៅ​ធ្វើការ អាហ្នឹងបានវាខាត…” – លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

យ៉ាងណាក៏ដោយ លោកបណ្ឌិត យ៉ង់ ពៅ ក៏បានស្នើដល់ប្រជាពលរដ្ឋខ្មែរយើងត្រូវសិក្សាស្វែងយល់អំពីគុណតម្លៃរបស់វប្បធម៌ខ្លួនឯងឱ្យបានច្បាស់ និងស៊ីជម្រៅ ព្រោះថា បើប្រជាជនខ្មែរទន់ខ្សោយចំណេះដឹងវប្បធម៌ អាចវប្បធម៌របស់គេនឹងលប់លើ ពេលនោះ ចង់ឬមិនចង់ ងាយ​នឹងទទួ​ល​យកវប្បធម៌បរទេស ។

ជាការកត់សម្គាល់ជនជាតិចិន ឬកូនកាត់សែស្រឡាយចិនរស់នៅប្រទេសជាច្រើនជុំវិញពិភពលោកប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំចិន ពិសេស ប្រទេសដែលស្ថិតនៅក្បែរសមុទ្រចិន ដូចជា ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា និងកូរ៉េជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...