ភ្នំពេញ – អ្នកជំងឺចាញ់ច្រាបគេតែងភ័យខ្លាច ឬមាននិន្នាការគេចចេញពីស្ថានភាពដែលនាំឱ្យមានភាពភ័យខ្លាច។ ការព្រួយបារម្មណ៍របស់អ្នកមានជំងឺអាចធ្វើអ្វីអាចនាំឱ្យខ្លួនឯងអាម៉ាស់ និងខ្លាចអ្នកដទៃវាយតម្លៃមិនល្អអំពីខ្លួនឯង។ ពេលខ្លះមនុស្សអាចមានអារម្មណ៍បែបនេះម្តងម្កាលដែរ ប៉ុន្តែប្រសិនបើជាវារំខានដល់ការងារប្រចាំថ្ងៃ នោះវាគឺជាបញ្ហាដែលអ្នកត្រូវតែព្យាបាល។ ប្រសិនបើអ្នកមានជំងឺចាញ់ច្រាបគេ នេះគឺជាយុទ្ធសាស្រ្តទាំងប្រាំចំណុចដើម្បីជម្នះភាពភ័យខ្លាចទាំងនេះបាន។ នេះបើតាមលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO)។

១. ដកដង្ហើមដោយស្ងៀមស្ងាត់ ៖ នៅក្នុងស្ថានភាពបែបនេះ អ្នកជំងឺតែងតែមានដង្ហើមញាប់ជាងមុន ដែលជាហេតុនាំឱ្យមានអារម្មណ៍វិលមុខ ធីងធោង ណែនទ្រូង បេះដូងលោតញាប់ ស្ពឹកមុខមាត់ ជ្រួលច្រាលក្នុងខ្លួនជាដើម។ ដូច្នេះការដង្ហើមមួយៗដោយស្ងៀមស្ងាត់តាមច្រមុះ នឹងអាចជួយឱ្យអារម្មណ៍ទាំងនោះមានសភាពស្ងប់ស្ងាត់បន្តិច ទោះបីមិនអាចបំបាត់អាការៈថប់អារម្មណ៍នោះទាំងស្រុងក៏ដោយ។
២. លំហាត់សម្រាកសាច់ដុំ ៖ រៀនធ្វើលំហាត់សម្រាកសាច់ដុំក្នុងខ្លួនទាំងមូល។ វិធីនេះអ្នកត្រូវបន្តឹងសាច់ដុំនៃរាងកាយខ្លួនឯងម្តងមួយៗ ជាពិសេសសាច់ដុំណាដែលនាំឱ្យមានអារម្មណ៍ថាតានតឹងជាងគេ (សាច់ដុំកញ្ចឹងករ សាច់ដុំស្មារ) បន្តិចម្តងៗ ហើយបន្ទាប់មកត្រូវ បន្ធូរវាបន្តិចម្តងៗវិញដែរ។ ត្រូវហាត់ធ្វើលំហាត់បែបនេះឱ្យបានទៀងទាត់ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៣. ត្រូវផ្លាស់ប្តូរការគិត ឬជំនឿដែលមិនសមហេតុផល៖ អ្នកជំងឺចាញ់ច្រាបគេ តែងតែគិតអ្វីមិនសមហេតុផល ដូចជាគិតថា “គ្មាននណាចូលចិត្តខ្ញុំទេ” “ខ្ញុំនឹងនិយាយអ្វីមួយដែលឆ្គាំឆ្គង ធ្វើអ្វីមួយឆ្កួតៗដែលធ្វើ ឱ្យអ្នកដ៍ទៃសើចចំអកឱ្យខ្ញុំមិនខាន” “អ្នកដទៃនឹងយល់ថាខ្ញុំជាមនុស្សល្ងង់ ។ល។
នៅពេលដែលមានអារម្មណ៍បែបនេះកើតឡើង វានឹងឱ្យអ្នកមានសញ្ញាថប់បារម្មណ៍។ អ្នកជំងឺត្រូវគិតថា គំនិត ឬអារម្មណ៍ទាំងនេះ វាគ្រាន់តែជាការគិត ឬជាការទាយស្មានរបស់ខ្លួនឯងទេ វាមិនមែនជាការពិតឡើយ។ អ្នកជំងឺត្រូវយល់ថាអារម្មណ៍ទាំងនេះគឺជាអារម្មណ៍មិនសមហេតុផលទេ។ ដូច្នេះប្រសិនបើយើងអាចប្តូរការ គិតមកសមហេតុផលវិញ នោះវាគឺជំហ៊ានមួយធំសម្រាប់ឱ្យអ្នកជម្នះបញ្ហានេះបាន។
៤. ត្រូវប្រឈមមុខនឹងស្ថានភាពដែលនាំឱ្យខ្លួនឯងភ័យ ៖ ជាធម្មតានៅពេលដែលអ្នកគេចចេញពី ស្ថានការណ៍ដែលនាំឱ្យអ្នកភ័យខ្លាច ឧទាហរណ៍ គេចពីហ្វូងមនុស្ស ឬពីកន្លែងប្រជុំ វានឹងនាំឱ្យសញ្ញា នៃជំងឺថប់បារម្មណ៍មានការថយចុះ។ តែការគេចចេញនេះវាមិនបានជួយឱ្យអ្នកបាត់ចាញ់ច្រាបគេទេ ផ្ទុយទៅវិញ វានឹងនាំឱ្យមានជំងឺចាញ់ច្រាបគេកាន់តែខ្លាំង ហើយរឹតតែមិនហ៊ានប្រឈមមុខនឹងស្ថានការណ៍ដែលនាំឱ្យអ្នកភ័យខ្លាចកាន់តែខ្លាំងឡើងៗ។
៥. ត្រូវចាប់ផ្តើមចូលរួមក្នុងសង្គម ៖ អ្នកត្រូវព្យាយាមនិយាយជាមួយមិត្តរួមការងារ ញ៉ាំអាហារ ឬការហ្វេជុំគ្នា។ ចូលរួមលេងកីឡាជាមួយគ្នា ចូលរួមក្នុងក្លឹបការងាររួមគ្នា ចូលរួមធ្វើការងារស្មគ្រ័ចិត្តអោយបានច្រើន ណាត់ជួបមិត្តភ័ក្តឱ្យបានទៀងទាត់ឡើងវិញ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ផងដែរថា ពេលអ្នកចូលរួមសកម្មភាពទាំងនេះ អ្នកត្រូវផ្តោតយកចិត្តទុកដាក់ទៅលើអ្វីដែលកើតឡើងនៅខាងក្រៅខ្លួនឯង មិនត្រូវផ្តោតយកចិត្តទុកដាក់ទៅលើអ្វីដែលកើតឡើងក្នុងខ្លួននោះទេ ព្រោះការយកចិត្តទុកដាក់ទៅលើអ្វីដែលកើតឡើងក្នុងខ្លួន វារិតតែនាំឱ្យអ្នកភ័យ និងបាត់បង់ម្ចាស់ការលើខ្លួនឯងកាន់តែខ្លាំងឡើង៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/10/2026
បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/12/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































