ការសិក្សា ៖ ការចិញ្ចឹមសត្វ ជួយកុមារអភិវឌ្ឍបញ្ញាផ្នែកអារម្មណ៍បានឆាប់រហ័ស

ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Pediatric Research រកឃើញថា ការចិញ្ចឹមសត្វ​ដូចជាឆ្កែ ឆ្មា នៅក្នុងគ្រួសារផ្ដល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍខួរក្បាល អារម្មណ៍ និងអត្តចរិតកុមារតូច។ ការស្រាវជ្រាវបង្ហាញថា កុមារតូច ដែលជួយគ្រួសារថែទាំ និងចិញ្ចឹមសត្វឆ្កែ ឬឆ្មា ភាគច្រើនយល់ថា ពួកគេជាផ្នែកមួយសំខាន់ក្នុងគ្រួសារ។ ជាពិសេស សកម្មភាពនេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថា មានថាមពល នៅពេលដែលពួកគេមានឱកាសទទួលខុសត្រូវ មើលថែ និងចិញ្ចឹមសត្វ។

ការស្រាវជ្រាវបានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន ៦ ដែលកុមារទទួលបានពីការចិញ្ចឹមសត្វឆ្កែ ឬឆ្មា ៖

១. បង្កើនទំនួលខុសត្រូវ ៖ សត្វឆ្កែ ឬឆ្មា គឺជាសត្វមានតម្រូវការច្រើន មិនថាអ្នកជ្រើសរើសពូជអ្វីនោះទេ។ ពួកវាត្រូវការអ្នកលេង និងដើរជាមួយវា ការផ្ដល់ចំណី និងលាងសម្អាតខ្លួនវារាល់ថ្ងៃ។ អ្វីដែលពិសេស កិច្ចការទាំងនេះ សុទ្ធសឹងតែជា កិច្ចការសាមញ្ញ ដែលកុមារអាចធ្វើបាន ឬពួកគេអាចធ្វើកិច្ចការទាំងនេះជាមួយមនុស្សធំដែរ។

២. ការកំណត់អត្តសញ្ញាណ និងអារម្មណ៍ឯករាជ្យ ៖ នៅពេលកូនរបស់អ្នកធំឡើងជាមួយសត្វចិញ្ចឹម កូននោះច្បាស់ជាអាចភ្ជាប់ទំនាក់ទំនងអារម្មណ៍ជាមួយសត្វចិញ្ចឹមទាំងនោះបាន ព្រមទាំងមានភាពឈ្លាសវៃផ្នែកអារម្មណ៍ (EQ) ដែលជួយឱ្យពួកគេងាយស្រួលកំណត់សញ្ញាណអារម្មណ៍ និងមានឯករាជ្យភាពចំពោះខ្លួនឯង។ 

៣. សេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់ដែលគ្មានលក្ខខណ្ឌ ៖ ជាធម្មតាមិនមានសត្វចិញ្ចឹមច្រើនទេ ដែលស្មោះត្រង់ដូចឆ្កែ ឬឆ្មា។ កូនរបស់អ្នកនឹងឃើញសកម្មភាពនេះជាញឹកញាប់នៅក្នុងអាប្បកិរិយាសត្វចិញ្ចឹមរបស់គេ ហើយជាលទ្ធផល កុមារក៏អាចមានអត្តចរិតរបៀបនេះផងដែរ។

៤. ពង្រឹងការគោរព និងឱ្យតម្លៃខ្លួនឯង ៖ ការសិក្សាបង្ហាញថា សត្វឆ្កែ ឬឆ្មា មិនមានភាពភ័យខ្លាច និងព្រួយបារម្ភអំពីការបដិសេធនោះទេ។ អត្តចរិតនេះ គឺសំខាន់សម្រាប់កុមារ ហើយពួកគេអាចរៀនសូត្រពីសត្វចិញ្ចឹមរបស់បាន ព្រោះវាអាចជួយឱ្យកុមារ មានភាពក្លាហាន និងឱ្យតម្លៃខ្លួនឯងខ្ពស់។ 

៥. មានការយល់ចិត្តខ្ពស់ ៖ សត្វចិញ្ចឹមជាពិសេស សត្វឆ្កែ អាចបង្ហាញទាំងអារម្មណ៍សប្បាយរីករាយ និងកើតទុក្ខ ទៅតាមកាលៈទេសៈ និងពេលវេលាដែលពួកវាជួបប្រទះ។ ការនៅក្បែរ និងចំណាយពេលវេលាជាមួយសត្វចិញ្ចឹម អាចជួយឱ្យកុមារយល់ច្បាស់ពីអារម្មណ៍ និងបញ្ញាផ្នែកអារម្មណ៍ខ្ពស់។

៦. មានសកម្មភាពរាងកាយច្រើន ៖ យោងតាមការសិក្សាបង្ហាញថា នៅពេលដែលកុមារមានសត្វចិញ្ចឹម ជាពិសេសឆ្កែ នឹងជំរុញឱ្យពួកគេមានសកម្មភាពរាងកាយច្រើនជាងមុន ព្រោះពួកគេត្រូវចំណាយពេលវេលា និងដើរលេងជាមួយឆ្កែ។ ដូច្នេះកុមារដែលរស់នៅក្នុងគ្រួសារចិញ្ចឹមឆ្កែ ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការបង្កើនសកម្មភាពរាងកាយ ការអភិវឌ្ឍជំនាញសង្គម និងបញ្ញាផ្នែកអារម្មណ៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...