អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតដែលមានសញ្ជាតិខ្មែរ ឬ មីយ៉ាន់ម៉ា។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ ការអប់រំបឋមសិក្សា នៅសាកលវិទ្យាល័យអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក, ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងជំនាញផលិតកម្មប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត  នៅសាកលវិទ្យាល័យបាងកក។ ជំនាញសេដ្ឋកិច្ច ជំនាញវិទ្យាសាស្ត្របរិស្ថាន ជំនាញវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យឈៀងម៉ៃ។ ជំនាញវិស្វកម្មសូហ្វវែរ នៃវិទ្យាស្ថាន King Mongkut’s Institute of Technology Ladkrabang ជំនាញសុខភាពសាធារណៈ និងជំនាញសុខភាពបរិស្ថាន នៃសាកលវិទ្យាល័យ Mae Fah Luang ។ ជំនាញទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យ Rangsit។

ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញការសិក្សាសកល និងសហគ្រិនសង្គម ជំនាញវិស្វកម្មមេកានិក ជំនាញគោលនយោបាយ និងការអភិវឌ្ឍន៍សង្គម នៃសាកលវិទ្យាល័យ Thammasat ។

លក្ខខណ្ឌសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវភ្ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសញ្ជាតិខ្មែរ ឬមីយ៉ាន់ម៉ា មានអាយុមិនលើស៣០ឆ្នាំ មានតម្រូវការចាំបាច់ក្នុងការសិក្សា មិនធ្លាប់ទទួលបានអាហារូបករណ៍ផ្សេងៗពីប្រទេសថៃ​។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយរូបថតថតថ្មី សំបុត្របញ្ជាក់កំណើត ទំព័រមុខព័ត៌មាននៃលិខិតឆ្លងដែន (Passport first page) រូបភាព៣សន្លឹកអំពីលំនៅឋាន (ខាងក្នុង ខាងក្រៅ និងរូបផ្ទះទាំងមូល) ប្រតិចារិកសិក្សាពីមុន វិញ្ញាបនបត្រ GED, TOEFL, IELTS (អនុញ្ញាតឱ្យដាក់នៅពេលក្រោយប្រសិនបើមិនទាន់មាននៅពេលដាក់ពាក្យ) វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលផ្សេងៗ (ប្រសិនបើមាន) លិខិត​យោង​ពីរ (តម្រូវ​ឱ្យ​មាន) បទបង្ហាញវីដេអូមួយ (ទាមទារ) និងអត្ថបទពីរ (3,000 តួអក្សរនីមួយៗ) (ទាមទារ)។ 

សម្រាប់​ការដាក់ពាក្យអាចចូលទៅកាន់ https://docs.google.com/forms/d/e/1FAIpQLSePFCA6rp9nQdILhaRdl7b4Dy6-kEtOYBRreFtaa00i8_SuUg/formResponse ។ សម្រាប់ព័ត៌មានបន្ថែមអាចផ្ញើសារទៅកាន់ uspib@childsdream.org

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...