៥ចំណុចជួយរក្សាបាននូវភាពរីករាយ និងសុភមង្គលក្នុងរយៈពេលយូរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

សុភមង្គលមិនមែនជាអ្វីដែលយើងត្រូវរត់តាមរហូតនោះទេ ប៉ុន្តែចាំបាច់ទាមទារឱ្យមានការកត់សម្គាល់រាល់សកម្មភាពដែលកើតមានប្រចាំថ្ងៃនៅជុំវិញខ្លួន។ ក្នុងកាលៈទេសៈខ្លះ មនុស្សត្រូវបានបង្រៀនថា សុភមង្គលគឺជាជម្រើសដែលមនុស្សអាចជ្រើសបានដោយខ្លួនឯង។

ជារឿយៗ យើងត្រូវបានបង្រៀនថា ភាពរីករាយរមែងទទួលបានពីមនុស្សជាទីស្រឡាញ់ ឬក៏សមាជិកគ្រួសារ និងមានការងារល្អសង្គមទទួលស្គាល់ រួមទាំងប្រភពចំណូលមានស្ថិរភាព។ ប៉ុន្តែហេតុអ្វី មនុស្សមួយចំនួនមានគ្រប់យ៉ាងដូចដែលបានរៀបរាប់ខាងលើហើយ តែមានអារម្មណ៍ថា មិនទទួលបានអារម្មណ៍រីករាយ? ក្នុងករណីខ្លះ យើងខ្លួនឯងផ្ទាល់នៅតែមិនដឹងថា តើកត្តាអ្វីទើបផ្តល់ឱ្យនូវអារម្មណ៍គ្រប់គ្រាន់? ទន្ទឹមគ្នានោះមានមនុស្សមួយចំនួន បានទទួលរងនូវឥទ្ធិពលអំពីការរំពឹងបាននូវជីវិតមួយដែលល្អ ដូចជាប្តេជ្ញាធ្វើតែសកម្មភាពដែលគេបង្ហាញថា នាំឱ្យជីវិតរុងរឿង ឬសកម្មភាពអ្វីខ្លះដែលយើងមិនគួរធ្វើជាដើម ទាំងដែលដំណើរជីវិតរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា។

តាមរយៈគេហទំព័រ yourtango បានបង្ហាញរឿងរ៉ាវ៥ចំណុច ដែលជាកត្តានាំបាននូវសុភមង្គល និងភាពរីករាយក្នុងរយៈពេលយូរ ៖

១. អាជីព  ៖ ត្រូវធ្វើការតិចជាមុន? ហេតុផលនេះមិនមែនជាអ្វីដែលលើកទឹកចិត្តទេ! ប៉ុន្តែអាជីព ត្រង់ចំណុចនេះ គឺចង់សំដៅលើការធ្វើការដោយយកចិត្តទុកដាក់អំពីផលិតភាព និងប្រសិទ្ធភាព។ ធ្លាប់ចាប់អារម្មណ៍ដែរទេ មនុស្សមួយចំនួនគិតថា ប្រសិនបើការងារតិច អាចនឹងផ្តល់ភាពរីករាយ ប៉ុន្តែនៅពេលដែលពួកគេស្ថិតក្នុងវិស្សមកាលយូរពេក បែរជាហាក់មានអារម្មណ៍ថារសាប់រសល់ចង់ត្រឡប់ទៅការិយាល័យវិញ។

យ៉ាងណាមិញ ការងារតិចក៏មិនមែនជាបញ្ហាដែរ តែអ្វីដែលសំខាន់គឺរៀនអំពីបែបបទធ្វើការឱ្យប្រសើរជាងមុន ដោយត្រូវចាប់ផ្តើមពីការមានទម្លាប់កំណត់ពេលប្រចាំថ្ងៃ មានវិន័យតឹងរឹង និងមានស្មារតីផ្តោតជាប្រចាំ។

២. មិត្តភាព ៖ ក្នុងទំនាក់ទំនងមិត្តភាព តើអ្វីដែលជំរុញឱ្យអ្នករីករាយ? ត្រូវមានមិត្តច្រើន? ការបង្កើនក្ដីស្រឡាញ់ និងរក្សាទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាអ្វីដែលអ្នកគួរតែផ្តោតជាមួយមិត្តដែលស្គាល់គ្នាស្រាប់។ ពេលដែលយើងស្រមៃនូវរូបភាពពាក់ព័ន្ធនឹងជីវិតរីករាយ យើងតែងតែឃើញខ្លួនឯងនៅជុំវិញមិត្តកុះករ ឬមនុស្សជាទីស្រឡាញ់ណាម្នាក់។ យ៉ាងណាមិញចំនួននៃមិត្តច្រើនមិនបានមានន័យថា គ្រប់គ្នាសុទ្ធតែដឹងអំពីទុក្ខធុរៈ ឬក៏ភាពជិតស្និតនោះទេ និងមិនអាចក្លាយជាបុគ្គលដែលអាចជាទីពឹងពំនាក់បានទាំងអស់ឡើយ។ ជំនួសឱ្យការមានមិត្តច្រើន គឺត្រូវការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែម និងរក្សាភាពស្និទ្ធស្នាលជាមួយមនុស្សសំខាន់ៗក្នុងជីវិត ដោយសំដៅលើគុណភាពជាជាងបរិមាណ។

៣. ភាពប្រកួតប្រជែងក្នុងជីវិត ៖ ត្រូវរត់គេចរាល់បញ្ហាក្នុងជីវិតមែនទេ? អត់ទេ! គួរតែពង្រឹងទំនុកចិត្តក្នុងការគ្រប់គ្រងបញ្ហាដែលកើតមាន ក៏ដូចជាការរៀបចំជីវិតបន្តដំណើរទៅមុខ។ បញ្ហាដែលបណ្តាលឱ្យស្រ្តេស មិនមែនមកពីបញ្ហាដែលបានកើតនោះទេ ប៉ុន្តែវាបណ្តាលមកពី ការគិតឬក៏ផ្នត់គំនិតចំពោះបញ្ហាទាំងនោះបង្កប់នូវភាពវិជ្ជមានដោយគិតថាមិនអាចទៅរួចមិនអាចដោះស្រាយបាន។

អាការថប់បារម្ភពីភាពប្រកួតប្រជែងក្នុងជីវិត បានជះទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ព្រោះពេលខ្លះវាក្លាយជាកត្តាជំរុញចិត្ត ហើយពេលខ្លះទៀតក្លាយជាការបំបាក់ទឹកចិត្ត។ ការកាត់បន្ថយបញ្ហា មិនបានធ្វើឱ្យអ្នករីករាយជាងមុនទេ ប៉ុន្តែកាលដែលមានសមត្ថភាពបន្ថែមក្នុងការដោះស្រាយបញ្ហា ទើបជាការនាំជីវិតឱ្យដើរចូលវិថីសុភមង្គល។ ដូច្នេះកត្តាដែលជំរុញជីវិតឱ្យមានភាពរីករាយ មិនមែនកាត់បន្ថយបញ្ហា ប៉ុន្តែគឺជាការកសាងទំនុកចិត្ត និងពង្រឹងសមត្ថភាពដោះស្រាយបញ្ហាចម្រុះដែលបានកើតមាន ឬក៏បញ្ហាដែលគង់នឹងកើតមាន។

៤. ភាពជោគជ័យ ៖ ទស្សនៈដែលមានជំនឿជឿជាក់ថា ទាល់តែប្រសើរជាងអ្នកដទៃទើបជាភាពជោគជ័យ បណ្តាលឱ្យមនុស្សចាប់ផ្តើមផ្តាច់ទំនាក់ទំនងពីគ្នា ឬរក្សាគម្លាតពីគ្នា ខណៈទស្សនៈបែបនេះ វាពុំរក្សាស្ថិរភាពផ្លូវចិត្តក្នុងការរស់នៅនោះទេ។ ផ្នែកមួយនៃសុភង្គមដ៏សំខាន់របស់មនុស្សគឺ ការប្រាស្រ័យទាក់ទង និងជួយគ្នាទៅវិញទៅមក។

៥. ផ្តោតលើរូបរាងខាងក្រៅ ៖ រូបរាងអាចបង្កើនសុភមង្គលបានក្នុងរយៈពេលវែងទេ? តើត្រូវផ្លាស់ប្តូរដោយព្យាយាមសម្រកគីឡូ ឬក៏រៀនអំពីការស្រឡាញ់ខ្លួនឯង ទោះបីមិនស្ថិតក្នុងស្តង់ដារមួយដែសង្គមកំណត់ ឬមនុស្សភាគច្រើនយល់ឃើញ? ការព្យាយាមសម្រកគីឡូក្លាយជាចំណោទបញ្ហាមួយសម្រាប់មនុស្សជាច្រើន រហូតឈានដល់ការប្រើប្រាស់ឱសថមិនត្រឹមត្រូវនិងបង្កហានិភ័យដល់អាយុជីវិត រួមទាំងជំរុញឱ្យកើតមានអាការៈថប់បារម្ភទៀតផង។ ការសម្រកគីឡូ គួរតែអនុវត្តន៍ក្នុងករណីពង្រឹងសុខភាព ឬក៏តម្រូវការនៃរាងកាយផ្ទាល់ខ្លួន និងធ្វើប្រកបដោយការគិតអំពីសុវត្ថិភាពជាចម្បង ដូច្នេះចាំបាច់ស្រឡាញ់ខ្លួនឯងនាពេលបច្ចុប្បន្ន ឱ្យបានច្រើនជាងការយកចិត្តទុកដាក់ពីការសម្លឹងមើលមកពីខាងក្រៅ។

យ៉ាងណា បើក្នុងករណីចង់ផ្លាស់ប្តូរ គឺត្រូវប្រាកដចិត្តថា ធ្វើដោយផ្តើមចេញពីតម្រូវការសុខភាពខ្លួនឯង ឬការចង់បានរបស់ខ្លួនទើបអាចរក្សាលំនឹងផ្លូវចិត្តបានយូរ។ ស្គាល់ពីគុណតម្លៃជីវិតខ្លួនឯងពុំមែនជារឿងងាយស្រួល ប៉ុន្តែជាទ្រព្យមួយដ៏មានតម្លៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...