ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ របស់ Aii និង AIS ដឹកនាំសហគមន៍លើកកម្ពស់សុខុមាលភាព និងរួមគ្នាក្នុងស្មារតីសប្បុរស!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានក្តីសោមនស្សជាអនេក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុង «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run)»។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមបានមករួមគ្នាដើម្បីរត់ សើច និងចូលរួមគាំទ្រសកម្មភាពសង្គមដែល Aii និង AIS រៀបចំនៅក្នុងតំបន់ចំការដូង។

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run) ដែលរៀបចំដោយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាព សុខភាព និងការធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារជូនដល់សិស្សានុសិស្ស បុគ្គលិក អ្នកអាណាព្យាលបាល និងសាធារណជន និងដើម្បីរៃអង្គាសថវិកាដើម្បីឱ្យមូលនិធិ ម៉េងលី ជេ. គួច អាចប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ជួយសហគមន៍ចំការដូង និងផ្តល់ឱកាសដល់គ្រូបង្រៀនអាចចូលរួម សន្និសីទនៃការបង្រៀនថ្នាក់ជាតិ។

ការប្តេជ្ញាចិត្តក្នុងការពង្រឹងសហគមន៍នៅកម្ពុជា ៖

លោកស្រី នៅ សុជ្ជណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចំការដូង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារនេះជាសក្ខីភាពមួយដែលសបញ្ចាក់ពីការរួបរួម សាមគ្គីភាព របស់បណ្តាដៃគូ និងអ្នកឧបត្ថម្ភកម្មវិធីរបស់យើងក្នុងបុព្វហេតុសង្គម នៅក្នុងសហគមន៍របស់យើង៖ «សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពួកយើងតែងតែដឹកនាំសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើងក្នុងសកម្មភាពសង្គមជាប្រចាំ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។»

គួររំលឹកថា Aii និង AIS គ្រោងនឹងសម្ពោធសាខាទី 21 និង 22 របស់ខ្លួននៅតំបន់ចំការដូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ភាពជោគជ័យដែលសម្រេចបាន ៖

● គាំទ្រសកម្មភាពសប្បុរសធម៌៖ យើងបានរៃអង្គាសថវិកាដើម្បីជួយនៅតំបន់ចំការដូង តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។
● លើកកម្ពស់ការយល់ដឹងពីសុខភាព និងភាពរីករាយ៖ លើកកម្ពស់ការយល់ដឹងពីសុខភាព និងសុខុមាលភាពតាមបែបបទថ្មី។
● ភាពជាដៃគូ៖ សូមអរគុណដល់ដៃគូ និងអ្នកឧបត្ថម្ភរបស់យើងដែលបានចូលរួម នឹងបានបង្ហាញពីស្មារតីទំនួលខុសសង្គម ជាមួយនឹងការលេងកីឡានៅក្នុងព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យនេះ។

សកម្មភាពសំខាន់ៗរបស់ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ ៖

ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៦:៤៥ព្រឹក ដល់ម៉ោង០៩:០០ព្រឹក នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រត់ចម្ងាយ ៣គីឡូម៉ែត្រ កីឡាករ និងកីឡាការិនីប្រមាណ ៥០០នាក់បានចូលរួមក្នុងនោះមានដូចជា លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាលបាល សិស្សានុសិស្សនិងសាធារណជន។

ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ខណៈពេលដែលការរៃអង្គាសថវិកាគឺដើម្បីគាំទ្រគម្រោងសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច។

Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន ថៃ និងថ្នាក់ចំណេះទូទៅខ្មែរ ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា និងថ្នាក់ចំណេះទូទៅខ្មែរ៕

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទាក់ទងមក៖
លោក ស៊ូ ពិសែន
ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
+855 12 920 028
pisen.sou@aii.edu.kh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...