ជំងឺបាក់ស្បាត ក្រោយប៉ះ​ទង្គិច​ផ្លូវចិត្ត (PTSD) និង​ដំណោះស្រាយ

ជំងឺបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD) គឺជាស្ថានភាពបញ្ហាផ្លូវចិត្ត ដែលអាចកើតឡើង​បន្ទាប់ពី​ការជួបប្រទះ ឬមើល​ឃើញ ព្រឹត្តិការណ៍​ណាមួយ ដែលបណ្ដាលឱ្យប៉ះទង្គិចផ្លូវចិត្ត ឬតក់ស្លុត គំរាមកំហែងដល់អាយុជីវិត ឬសុខុមាលភាពផ្លូវកាយ អារម្មណ៍ និងដួងវិញ្ញាណ។ បញ្ហានេះ មាន​រោគសញ្ញាដូចជា ការនឹកគិត​ពីអតីតកាល ដែលបណ្ដាល​ឱ្យអ្នកមានអារម្មណ៍តក់ស្លុត ការថប់បារម្ភ ការគិតអវិជ្ជមាន ជំនឿ​អវិជ្ជមាន និង​ការប្រុងប្រយ័តជ្រុល​ហួសហេតុ។ PTSD អាចប៉ះពាល់មនុស្សគ្រប់វ័យ។

ប្រភេទជំងឺបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD)

–  បញ្ហាស្ត្រេសធ្ងន់ធ្ងរ (Acute Stress Disorder) ៖ នេះគឺជាស្ថានភាពបញ្ហាផ្លូវចិត្តរយៈពេលខ្លី ដែលអាចកើតឡើងក្នុងខែដំបូង បន្ទាប់ពី​ជួបព្រឹត្តិការណ៍​តក់ស្លុត​ណាមួយ។ រោគសញ្ញា ដែលមាន​រយៈពេល​យូរ​ជាង ៤សប្ដាហ៍ អាច​ទាក់ទង​នឹងជំងឺ​បាក់ស្បាត (PTSD)។

–  ជំងឺ PTSD ស្មុគស្មាញ (CPTSD) ៖ នេះ​គឺជាស្ថានភាពបញ្ហាផ្លូវចិត្ត ដែលវិវត្តន៍ បន្ទាប់ពីអ្នកជួបប្រទះនឹងការប៉ះទង្គិចរ៉ាំរ៉ៃ (រយៈ​ពេលវែង)។ ជាក់ស្ដែង ដូចជា​ការ​របួស​រ៉ាំរ៉ៃ ដូចជា ការរំលោភបំពានផ្លូវកាយ ឬផ្លូវភេទ​លើកុមារ អំពើហិង្សាក្នុងគ្រួសារ​រយៈពេលវែង និងសង្គ្រាម។ អ្នក​ដែល​មាន CPTSD ជាធម្មតា មាន​រោគសញ្ញា មួយ​ចំនួន លើសពី PTSD ធម្មតា ក្នុងនោះមានដូចជា ពិបាកស្វែង​យល់ពី​អារម្មណ៍ខ្លួនឯង ទំនាក់ទំនង​ជាមួយខ្លួនឯង និងមនុស្សជុំវិញខ្លួន។

រោគសញ្ញា​នៃ​ជំងឺបាក់ស្បាត ក្រោយ​ប៉ះទង្គិចផ្លូវចិត្ត (PTSD)

មុនឈានដល់ការធ្វើរោគវិនិច្ឆ័យ ជំងឺបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTS) អ្នកជំងឺមានរោគសញ្ញា រយៈពេលលើសពីមួយខែ ឬក៏មានបញ្ហាក្នុងជីវិតប្រចាំថ្ងៃ ដោយសារតែទុក្ខព្រួយ និងមានវិបត្តិជាប្រចាំ។ រោគសញ្ញានៃជំងឺ PTSD មានដូចជា ៖

ការទទួលនូវអារម្មណ៍ដែលអ្នកមិនចង់ជួប

  • ការលេចចេញនូវការគិត ដែលរំខានការរស់នៅដូចជា ការនឹកគិតអំពីអតីតកាល ម្តងហើយម្ដងទៀត
  • សុបិនអាក្រក់
  • ការនឹកគិតដល់ព្រឹត្តិការណ៍ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ព្រួយភ័យ និងរំជើបរំជួល។
  • ការលេចចេញនូវការគិត ដែលរំខានការរស់នៅដូចជា ការនឹកគិតអំពីអតីតកាល ម្តងហើយម្ដងទៀត
  • សុបិនអាក្រក់
  • ការនឹកគិតដល់ព្រឹត្តិការណ៍ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ព្រួយភ័យ និងរំជើបរំជួល។

ការព្យាយាមជៀសវៀង

  • អ្នកព្យាយាមបញ្ឈប់ខ្លួនឯងពីការរំលឹក ឬគិតអំពីព្រឹត្តិការណ៍ និងរឿងរ៉ាវតក់ស្លុត
  • ព្យាយាមបញ្ឈប់ខ្លួនឯងពីការគិតអំពី ព្រឹត្តិការណ៍ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឈឺ ឬមិនសប្បាយចិត្ត
  • អ្នកមិនចង់និយាយអំពីអ្វី ដែលបានកើតឡើង ឬបង្ហាញអារម្មណ៍របស់អ្នកអំពីរឿងនោះ។

ការផ្លាស់ប្ដូរការគិត និងអារម្មណ៍

  • ចេះតែបន្ត ភ័យខ្លាច តក់ស្លុត ខឹង មានអារម្មណ៍រអៀសខ្លួន ឬខ្មាសគេ ជាប្រចាំ
  • បាត់បង់ការចងចាំ អំពីទិដ្ឋភាពសំខាន់ៗនៃព្រឹត្តិការណ៍ ដែលនាំឱ្យប៉ះទង្គិចផ្លូវចិត្ត
  • គិតអវិជ្ជមាន អំពីខ្លួនឯង និងអ្នកដទៃ
  • គិតអវិជ្ជមានអំពីមូលហេតុដែលនាំឱ្យមានហេតុការណ៍ ឬព្រឹត្តិការណ៍មួយ ដែលអាចឈានដល់ការស្ដីបន្ទោសខ្លួនឯង និងអ្នកដទៃ
  • មានអារម្មណ៍ថាចង់ ផ្ដាច់ខ្លួនពីអ្នកដទៃ
  • លែងរីករាយនឹងសកម្មភាព ដែលខ្លួនឯងធ្លាប់ធ្វើ
  • មិនអាចទទួលបានអារម្មណ៍វិជ្ជមាន។

ងាយប្រតិកម្ម និងភ្ញាក់

  • ឆាប់ខឹង និងងាយផ្ទុះកំហឹង
  • មានអាកប្បកិរិយាមិនប្រុងប្រយ័ត្ន ឬអាចឈានដល់ការបំផ្លាញខ្លួនឯង
  • មានការប្រុងប្រយ័ត្នហួសហេតុ ចំពោះមជ្ឈដ្ឋានជុំវិញខ្លួន
  • ងាយស្រឡាំងកាំង
  • មានបញ្ហាក្នុងការផ្ដោតអារម្មណ៍ និងគេង។

រោគសញ្ញា PTSD ចំពោះកុមារ

កុមារដែលមានជំងឺ PTSD ប្រហែលជាមានការពិបាក ក្នុងការបង្ហាញអារម្មណ៍ ឬក៏ប្រហែលជាពួកគេធ្លាប់មានបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត ដោយមិនដឹងខ្លួន។ ពួកគេមើលទៅហាក់ដូចជា រសាប់រសល់ នៅមិននឹង ខ្វល់ខ្វាយព្រួយបារម្ភច្រើន មានបញ្ហាក្នុងការផ្ដោតអារម្មណ៍ និងរៀបចំអ្វីមួយ​ឱ្យមានរបៀបរៀបរយ។ រោគសញ្ញាទាំងនេះ អាចនឹងច្រឡំជាមួយនឹងរោគសញ្ញានៃបញ្ហា ADHD ហេតុនេះ អាណាព្យាបាលត្រូវនាំកូនរបស់ខ្លួនជួបអ្នកជំនាញ ដើម្បីប្រាកដថា កូនរបស់ខ្លួនអាចព្យាបាលបានត្រឹមត្រូវ។

កត្តាហានិភ័យ ដែលនាំឱ្យមានបញ្ហា PTSD

មិនមានវិធី ដើម្បីព្យាករណ៍ ថាបុគ្គលម្នាក់នឹងប្រឈមនឹងបញ្ហា PTSD បន្ទាប់ពីជួបព្រឹត្តិការណ៍តក់ស្លុតណាមួយនោះទេ។ ប៉ុន្តែ បញ្ហា PTSD នេះ ជារឿងធម្មតា ដែលកើតឡើង ក្រោយអ្នកទទួលបទពិសោធន៍ទាំងនេះ។

  • ប្រភេទនៃការប៉ះទង្គិចផ្លូវចិត្តណាមួយ ដូចជា ការប្រយុទ្ធក្នុងវិស័យយោធា ឬការរំលោភផ្លូវភេទ
  • ការប៉ះទង្គិចផ្លូវចិត្ត ក្នុងវ័យកុមារភាព
  • ការប៉ះទង្គិច និងរបួសផ្លូវកាយ ក្នុងហេតុការណ៍ណាមួយ
  • ភាពភ័យរន្ធត់ អស់សង្ឃឹម ឬភ័យខ្លាចខ្លាំង អំឡុងពេលកើតហេតុអ្វីមួយ
  • កង្វះការគាំទ្រពីសំណាក់សង្គម បន្ទាប់ពីឆ្លងកាត់ព្រឹត្តិការណ៍ ដែលនាំ​ឱ្យតក់ស្លុត
  • របួសរយៈពេលវែង ឬរបួសម្ដងហើយម្តងទៀត
  • បញ្ហាសុខភាពផ្លូវចិត្ត ឬការប្រើប្រាស់សារធាតុញៀន។

ការគ្រប់គ្រង និងព្យាបាល

ការព្យាបាលតាមបែបចិត្តសាស្ត្រ តាមរយៈការប្រឹក្សាយោបល់ គឺជាការព្យាបាលសំខាន់ សម្រាប់អ្នកដែលមានបញ្ហា PTSD ។ ការព្យាបាលនេះ អាចធ្វើឡើង ជាមួយនឹងអ្នកជំនាញសុខភាពផ្លូវចិត្ត ដែលទទួលបានការបណ្ដុះបណ្ដាល និងមានអាជ្ញាប័ណ្ណ ក្នុងនាមជាចិត្តវិទូ ឬអ្នកចិត្តសាស្ត្រទូទៅ។ អ្នកជំនាញអាចផ្ដល់ការគាំទ្រ ការអប់រំ និងការណែនាំដល់អ្នកជំងឺ និងមនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីជួយណែនាំ បង្ហាញផ្លូវអ្នកក្នុងការធ្វើឱ្យប្រសើរឡើងសុខភាពផ្លូវចិត្ត។

ការពារខ្លួនពី ជំងឺបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត

អ្នកមិនអាចហាម ឬរារាំងមិនឱ្យព្រឹត្តិការណ៍ ឬស្ថានភាព ដែលធ្វើឱ្យអ្នកតក់ស្លុត និងប៉ះទង្គិចផ្លូវចិត្ត មិនឱ្យកើតឡើងបានឡើយ។ ប៉ុន្តែការសិក្សាមួយចំនួន បង្ហាញថា មានវិធីសាស្ត្រមួយចំនួន ដែលអាចការពារអ្នកពីបញ្ហានេះ។

  • ស្វែងរកការគាំទ្រពីអ្នកដទៃបន្ទាប់ពីជួបព្រឹត្តិការណ៍ណាមួយ ដែលធ្វើឱ្យអ្នកតក់ស្លុត ដែលបុគ្គលនោះ អាចជាមិត្តភក្តិ និងក្រុមគ្រួសារ ព្រោះពួកគេអាចបង្កើតអារម្មណ៍សុវត្ថិភាពសម្រាប់អ្នក។
  • ចូលរួមក្នុងសកម្មភាពក្រុម
  • ហ្វឹកហាត់គិត និងរក្សាអារម្មណ៍វិជ្ជមាន បន្ទាប់ពីប្រឈមមុខនឹងគ្រោះថ្នាក់ ឬហេតុការណ៍ ដែលធ្វើឱ្យអ្នកមានអារម្មណ៍តក់ស្លុត
  • មានយុទ្ធសាស្ត្រការពារខ្លួនពីបញ្ហាសុខភាព បន្ទាប់ពីប្រឈមមុខនឹងព្រឹត្តិការណ៍តក់ស្លុត និងគួរឱ្យភ័យខ្លាចណាមួយ
  • ការជួយអ្នកដទៃ ជាពិសេស នៅពេលពួកគេកំពុងស្ថិតក្នុងព្រឹត្តិការណ៍ ដែលបណ្ដាលឱ្យប៉ះទង្គិចផ្លូវចិត្ត ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះធម្មជាតិជាដើម៕

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី