លំហាត់ងាយៗដើម្បីកែខៃអារម្មណ៍មិនល្អ

មនុស្សស្ទើតែគ្រប់គ្នា តែងទទួលបានបទពិសោធន៍ការប៉ះពាល់អារម្មណ៍ពីមួយពេលទៅមួយពេល ។ បើអ្នករកឃើញថា ចិត្តលោកអ្នកទំនងជាបោកបក់ទៅរកចំណុចមិនល្អ ហើយជះផលអវិជ្ជមានទៅដល់ទំនាក់ទំនង ឬក៏គុណភាពនៃជីវិតក្នុងការរស់នៅ គេហទំព័រ insider បានបកស្រាយនូវវិធីមួយចំនួនក៏ដូចជាលំហាត់ក្នុងការអនុវត្តដើម្បីរក្សាលំនឹងផ្លូវចិត្តរបស់អ្នកឱ្យប្រសើរជាងមុន។

១. គូសវាសរូបភាពខ្លួនឯងសម្រាប់អនាគត ៖ ចំណុចនេះមិនមែនមានន័យថា ផ្តោតលើអនាគតហើយបំភ្លេចចោលបច្ចុប្បន្នភាពនោះទេ! ប៉ុន្តែគឺចង់សំដៅលើ ទុកពេលបន្តិចដើម្បីសម្លឹងវិភាគ ឬក៏ស្រមៃអំពីអនាគត នៃខ្លួនឯងសម្រាប់ពេលខាងមុខ នៅក្នុងចំណុចជាក់លាក់ណាមួយ គ្រាន់នឹងជំរុញឱ្យអ្នកបានប្រព្រឹត្តិសកម្មភាពបច្ចុប្បន្នដែលឆ្លើយតបនឹងអ្វីដែលគ្រោងចង់បាន។ មិនតែប៉ុណ្ណោះ ការគូសវាសរូបភាពខ្លួនឯងសម្រាប់អនាគត វាក៏ជួយឱ្យលោកអ្នក មានការគិតមួយដែលមានភាពបត់បែនទៀតផង និងលើកទឹកចិត្តឱ្យសម្លឹង មើលពន្លឺរស្មីនៃជីវិតក្នុងរូបភាពវែងឆ្ងាយ។

២. នឹកដល់មនុស្សដែលអ្នកចូលចិត្ត ៖ ក្នុងន័យនេះចង់សំដៅថា នឹកទៅដល់កាយវិការ ឬក៏ភាសាណាមួយ របស់មនុស្ស ដែលអ្នកចូលចិត្ត ឬនឹកទៅដល់មនុស្សដែលមានក្ដីបារម្ភអំពីអ្នកយ៉ាងជាក់ប្រាកដ ដែលមានដូចជា សមាជិកគ្រួសារ មិត្តជិតស្និត ឬក៏ដៃគូស្នេហាជាដើម។

៣. ទុកចន្លោះឱ្យខ្លួនឯង ៖ អនុញ្ញាតឱ្យខ្លួនឯងមានពេលគ្រប់គ្រាន់ក្នុងការសរសេរអំពីអ្វីដែលបានកើតឡើងរៀងរាល់ថ្ងៃ យ៉ាងហោចណាស់១៥នាទីក្នុងមួយថ្ងៃ ដោយកត់ត្រាអំពីអារម្មណ៍ និងសកម្មភាព ទាំងរឿងសប្បាយ និងរឿងកើតទុក្ខ ដើម្បីផ្ទៀងផ្ទាត់អំពីស្ថានភាពដែលបានជួបប្រទះប្រចាំថ្ងៃ។

៤. លះផ្នត់គំនិតអវិជ្ជមាន ៖ បើផ្តោតអំពីរឿងមិនល្អច្រើនពេក ក៏ជាចំណែកមួយប៉ះពាល់ដល់ផ្នត់គំនិតមិនល្អជាច្រើន នៅពេលមានអារម្មណ៍មិនល្អកើតឡើង ព្យាយាមបង្វឹកខ្លួនឯង ឱ្យមើលអំពីទស្សនៈវិជ្ជមានឱ្យបានច្រើនជ្រុង។

៥. គិតអំពីសេចក្ដីស្ងប់ ៖ បណ្តុះស្មារតីឱ្យមានការសង្កេត និងមានមេត្តាទៅកាន់ខ្លួនឯង គឺជាកូនសោដ៏សំខាន់ ក្នុងការការពារអារម្មណ៍មិនល្អ។ មួយវិញទៀត ធ្វើសមាធិឱ្យបានទៀងទាត់ ទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ ព្រោះវាជាបំណែកបង្រៀនអ្នកឱ្យមានស្ថេរភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។