គន្លឹះ៤ចំណុច ដើម្បី​ពង្រឹង​ជំនាញ​ធ្វើ​បទបង្ហាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មិនថា​ការប្រើប្រាស់​ជីវិតនៅ​សាកលវិទ្យាល័យ ឬនៅ​កន្លែងធ្វើការ​នោះទេ ការធ្វើ​បទបង្ហាញ​ទៅកាន់​ក្រុម​មនុស្ស ឬ​អ្នក​ចូលរួម ជាចំណុច​ដែល​ត្រូវឆ្លងកាត់ ហើយពិបាកនឹង​ជៀស​ផុត​ណាស់។ តាមរយៈ​គេហទំព័រ University of Sheffield បានពន្យល់​អំពីសារៈសំខាន់ នៃការធ្វើ​បទបង្ហាញ​ថា ជំនាញ​មួយ​នេះ ជំរុញ​ឱ្យមនុស្ស​មានសមត្ថភាព​ក្នុងការ​ចែកចាយគំនិត អភិវឌ្ឍន៍​នៃការគិត រួមទាំង​បង្កើនភាព​ជឿជាក់​ចំពោះខ្លួនឯង និងជាជំនាញ​ដែលមនុស្ស​ស្ទើរតែគ្រប់គ្នា​ត្រូវការ​ជាចាំបាច់។

ជំនាញ​នៃការធ្វើបទ​បង្ហាញ​ទៀតសោត គេអាច​អភិវឌ្ឍន៍​បានដោយ​គ្រាន់តែត្រូវ​ការប្រើ​ពេលវេលា ការអនុវត្ត​មុនពេល​ចាប់ផ្តើម​ជាប្រចាំ និងការ​រក្សាភាព​អត់ធ្មត់។ ប្រសិន​បើអ្នក​កំពុង​តែចាប់​ផ្តើម អនុវត្តន៍​ជំនាញ​នៃ​ការធ្វើ​បទបង្ហាញ​ឱ្យកាន់តែ​ប្រសើរ គឺមាន​៤ចំណុច​បន្ថែម​នៅខាង​ក្រោម​នេះ ៖

១.ស្គាល់​ប្រធានបទ​ខ្លួនឯង និង​អ្នក​ចូលរួម​ស្តាប់ ៖ ជំហាន​ដំបូង​ដែលត្រូវ​អនុវត្តន៍​ជំនាញ​ធ្វើ​បទបង្ហាញ គឺការ​គិត​អំពីថា តើក្រុម​មនុស្ស​បែប​ណាដែល​អ្នកនឹងធ្វើ​បទបង្ហាញ​ជូន ព្រោះការ​គិតគូរ​អំពីចំណុច​នេះ បាន​រួមចំណែក​បង្កើន​ការអធិប្បាយ​ចំគោលដៅ ដោយ​ហេតុថា ការធ្វើ​បទបង្ហាញ​ត្រូវបង្កើត​ប្រធាន​បទ​ជាក់លាក់ និង​ការអធិប្បាយ​ទៅតាម​ប្រភេទ​មនុស្ស​ថា តើជា​និស្សិត ជា​អ្នក​ធ្វើ​អាជីវកម្ម ឬ​អ្នក​មាន​មុខងារ​អ្វីមួយ ពុំគួរ​ប្រើប្រាស់​វិធីសាស្រ្ត​ដូចៗគ្នា គ្រប់ពេល​រហូត​នោះទេ។ អ្វីដែល​ត្រូវនិយាយ របៀប​ដែល​គួរ​បង្ហាញ និងកម្រិត​នៃការ​ចែកចាយ​ព័ត៌មាន​អាស្រ័យ​លើក្រុម​មនុស្ស​ដែល​មកស្តាប់។ មុនចាប់​ផ្តើម ត្រូវ​ស្គាល់​ខ្លួន​ឯង ស្គាល់​ប្រធាន​បទ និង​ខ្លឹមសារ​ដែលត្រូវ​ចែករំលែក។

២.រក្សាតុល្យ​ភាពពេលវេលា​ដែល​មាន និង​ការ​អធិប្បាយ ៖ កំហុស​ដ៏ធំមួយ​ដែលអ្នកធ្វើ​បទបង្ហាញបាន​ប្រព្រឹត្ត គឺការ​បកស្រាយ​លឿន​ពេក និង​ខ្សោយ​ពេក​រហូត​ពិបាក​ស្តាប់។ កំឡុង​ពេលធ្វើ​បទបង្ហាញ មិនចាំបាច់​ត្រូវ​ចេញ​អាការៈ​ប្រញាប់​ប្រញាល់​ពេក​នោះ​ទេ ត្រូវ​ថ្លឹងថ្លែង​ខ្លឹមសារ និង​រយៈពេល​ឱ្យមាន​តុល្យភាព​ដោយ​ខ្លួនឯង។ ការ​និយាយ​មួយៗ ច្បាស់ៗ បង្ហាញ​ពីទំនុកចិត្ត​លើខ្លួនឯង និងភាព​ទុកចិត្តបាន​នៃប្រធានបទ​ដែល​បានលើក​មក​ជជែក។ យ៉ាង​ណា បើអ្នក​និយាយ​លឿនពេក អ្នកស្តាប់​មួយចំនួន នឹងមាន​ការពិបាកក្នុង​ការយល់​អំពីអ្វី​ដែលអ្នក​បាន​អធិប្បាយ។ វាក៏​មានសារៈសំខាន់​ដែរ ដោយ​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា សំឡេង​ដែល​កំពុង​ធ្វើបទ​បង្ហាញ​លឺៗ ហើយ​ច្បាស់ៗ ដែលផ្តល់​ភាពងាយ​ស្រួល​ឱ្យមនុស្ស​នៅក្នុង​បរិវេណ​បានស្តាប់​ទាំង​អស់គ្នា។ ការ​យកចិត្តទុកដាក់​ចំពោះអ្នកស្តាប់ ឬយល់ពី​តម្រូវការ​អ្នកចូលរួម មានភាព​សំខាន់​ណាស់​ពេល​ធ្វើបទ​បង្ហាញ​ម្តងៗ។

៣.ប្រើប្រាស់​ភាសា​កាយវិការ ៖ បើអ្នកចង់​អភិវឌ្ឍន៍​ជំនាញ​ធ្វើបទបង្ហាញ​ក្នុងរយៈពេល​ដែល​លឿន ការ​ប្រើប្រាស់​ភាសា​កាយវិការ​ប្រកបដោយ​ភាពស្វាហាប់ និង​រួសរាយ អាចជា​ចំណែក​មួយជួយ​បាន។ ជាក់​ស្តែង នៅមាន​វិធីជាច្រើន​ទៀត ក្នុងការ​បង្ហាញ​នូវភាព​ជឿជាក់​ដូចជា សូម​កុំឈរ​នៅពីមុខ​មនុស្ស​ស្មើពេក និង​ជៀសវាង​ការ​ឈរឱបដៃ ឬដាក់ដៃ​ជ្រែង​ហោប៉ៅ។ ព្យាយាម​ធ្វើឱ្យអ្នកស្តាប់​ស្ថិតក្នុង​បច្ចុប្បន្នភាព ស្របគ្នា​ទៅនឹងប្រធានបទ​ដែល​កំពុង​បង្ហាញ។ ហើយ​ប្រសិន​បើក្នុង​បរិវេណ ធ្វើបទ​បង្ហាញ​មាន​ទីតាំង​ធំទូលាយ ការ​ដើរចុះឡើង​មួយៗ ដើម្បី​បង្កើន​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍ បាន​រួម​ចំណែក​កាត់បន្ថយ​ភាពធុញទ្រាន់​ទៅកាន់​អ្នក​ស្តាប់ និង​ភាពទាក់ទាញ​របស់អ្នក​ធ្វើ​បទបង្ហាញ។

៤. អនុវត្តន៍​ម្តង ហើយ​ម្តងទៀត ៖ វិធីដែល​ងាយស្រួល​ក្នុងការ​អភិវឌ្ឍជំនាញ​ធ្វើបទ​បង្ហាញ គឺការ​អនុវត្ត ម្តង​ហើយ ម្តងទៀត។ សាកល្បង​អនុវត្តន៍ជាមួយ​ក្រុមតូចៗ និងនៅ​មុខកញ្ចក់ ទោះបីជា​មើលទៅគួរឱ្យ​ខ្មាសអៀន​បន្តិចក្ដី ព្រោះការ​ធ្វើបែបនេះ អាចជួយ​ឱ្យលោកអ្នក​រកឃើញ​ថា ចំណុច​ណាដែល​អ្នកធ្វើបានល្អ ហើយ​ចំណុច​ណាត្រូវ​កែប្រែ​បន្ថែម។ មួយវិញ​ទៀតអាចប្រើប្រាស់​ឧបករណ៍​ថតសម្លេង នៅ​ពេល​សាកល្បង​ធ្វើបទបង្ហាញ ដើម្បីដឹង​អំពីរយៈពេល​នៃការធ្វើ​បង្ហាញ​នីមួយៗ ឬក៏រក​ឱ្យឃើញអ្វីដែល​គួរផ្លាស់ប្តូរ និងអ្វីគួរ​បន្ថែម។ ប្រភេទ​ទូរស័ព្ទឆ្លាតវៃ​ នាពេល​បច្ចុប្បន្ននេះ អនុញ្ញាត​ឱ្យលោកអ្នក​អាច​អនុវត្តន៍​មាន​ប្រសិទ្ធភាព​ជាងមុន និង​ការស្វែងរក​គន្លឹះកែលម្អ​ខ្លួន​បន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *