រយៈពេល១ឆ្នាំ កម្មវិធី​បណ្តុះបណ្តាលជំនាញ TVET ១.៥លាននាក់ បណ្តុះបណ្តាល​យុវជនបាន​ជាង៧ម៉ឺននាក់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យដឹងថា ក្នុងរយៈពេល​មួយ​ឆ្នាំ បន្ទាប់ពី​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​​កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល ចំនួន១.៥លាននាក់ យុវជន​កម្ពុជា​ចំនួនជាង ៧ម៉ឺន៣ពាន់នាក់​​ទទួល​បាន​ការ​បណ្តុះបណ្តាល ហើយ​មួយ​ចំនួនធំ​កំពុងទទួល​បានការងារធ្វើ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ចាប់តាំងពីរាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ឱ្យអនុវត្តកម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមក​ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ជាតិមួយ​នេះ ទទួលបាន​សិស្សចុះឈ្មោះចូលរៀន​សរុបចំនួន​ជាង ៧៣០០០នាក់ ហើយ​ក្នុងចំណោម​សិស្សដែលបាន​ចុះឈ្មោះចូលរៀន​ជំនាញសរុប ក្នុងនោះ​ចំនួនសិស្សបាន​បញ្ចប់ការសិក្សាមានជាង ១៤០០០នាក់​នៅទូទាំងប្រទេស ហើយ​យុវជន​ទាំងនោះ​បានទទួល​ការងារ​ធ្វើ និងមាន​ចំណូល​សមរម្យ។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម​រដ្ឋលេខាធិការ បច្ចុប្បន្ន​កម្មវិធីបណ្តុះបណ្តាល​នេះបាន​និងកំពុងបន្ត​បេសកកម្ម​របស់ខ្លួនក្នុងការ​បណ្តុះបណ្តាល​ជំនាញដល់​យុវជន​យ៉ាងសកម្ម​នៅទូទាំង​ប្រទេស ហើយទទួល​បានលទ្ធផល​ប្រកប​ដោយផ្លែផ្កា។ ក្នុងនោះ​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​នៅទូទាំងប្រទេស​ក៏បានប្រកាស​ជ្រើសរើស​យុវជន​ចូលសិក្សា​ជំនាញ​ជាបន្តបន្ទាប់​ផងដែរ។

វិស័យអប់រំបណ្តុះបណ្តាល​វិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួម​យ៉ាងសកម្មលើការ​ផលិតមូលធន​មនុស្ស និង​អភិវឌ្ឍ​កម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួត​ប្រជែង​ខ្ពស់ មាន​ភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការ​នៃការវិវត្តយ៉ាង​ឆាប់រហ័ស​នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាម​គោលនយោបាយ​របស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មាន​ជំនាញមួយ​យ៉ាងតិច​ប្រចាំជីវិត»។

ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​អនាគត និង​ផ្តល់​ឱកាស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរង​ហានិភ័យ ព្រមទាំង​កម្មករ​និយោជិក និង​ប្រជាពលរដ្ឋ​ទូទៅ ក្លាយ​ជា​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​សមត្ថភាព និង​ផលិតភាព​ខ្ពស់ ដែលជា​ចំណុច​ស្នូល​សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ «កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ» ដោយ​មិនបង់ថ្លៃ និង​ទទួល​បានប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ លើវិស័យ​ចំនួន១០ និង​ជំនាញ​អាទិភាព​ចំនួន ៤៥មុខ​ជំនាញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​មានជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត និង​អាច​ប្រកប​មុខរបរ​ការងារ សម្រាប់​ចិញ្ចឹមជីវិត ព្រមទាំង​អាច​រក​ចំណូល​ប្រចាំថ្ងៃ​បាន​បន្ថែមទៀត។

វិស័យ​អាទិភាពទាំង​១០ ដែល​ក្រសួងការងារ​កំពុងតែធ្វើការ​បណ្តុះបណ្តាល​ដល់យុវជន​នោះ​រួមមាន ៖ វិស័យសំណង់ (ការងារកំបោរ, ដំឡើង​បណ្តាញ​បំពង់ទឹក, ដំឡើង​បណ្តាញ​អគ្គិសនីក្នុងអគារ, ដំឡើងពុម្ព, ការ​ដំឡើង​សរសៃដែក, ដំឡើង​គ្រឿងឈើសម្រេច, ការងារការ៉ូ និង​ដំឡើងដំបូល), វិស័យអគ្គិសនី និង​ថាមពល (ការថែទាំ និង​ជួសជុល​ម៉ូទ័រអគ្គិសនី និង​ការ​ដំឡើង​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​អគ្គិសនី), វិស័យ​អេឡិចត្រូនិក (ថែទាំ និង​ជួសជុលបរិក្ខា​របំពងសំឡេង, ការដំឡើង និងថែទាំ​កាមេរ៉ាសុវត្ថិភាព, ការថែទាំ និង​ជួសជុលទូរស័ព្ទ), វិស័យ​បរិក្ខាត្រជាក់ និង​កំដៅ (សេវាកម្មបរិក្ខាត្រជាក់​ក្នុងគេហដ្ឋាន), វិស័យ​កម្មន្តសាល (ការបន្ស៊ីលោហៈ, ការផ្សារលោហៈ​ដោយ​ធ្នូរ​អគ្គិសនី, ការផ្សារ​អគ្គិសនី, ផ្សារឧស្ម័ន, ជួសជុល និង​ថែទាំជណ្តើរយន្ត), វិស័យមេកានិក/មេកានិករថយន្ត (ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់រថយន្ត, ថែទាំ និង​ជួសជុលរថយន្ត, ថែទាំ និង​ជួសជុល​អគ្គិសនីរថយន្ត, ថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុនតូច, ថែទាំ​និង​ជួសជុល​ទោចក្រយានយន្ត), វិស័យទេសចរណ៍ (ធុរកិច្ចភេសជ្ជៈ, ការងារ​គេហកិច្ច, ផលិតនំ, ធ្វើម្ហូបខ្មែរ, ការងារ​ការិយាល័យជួរមុខ, សេវាកម្មម្ហូបអាហារ និង​ភេសជ្ជៈ), វិស័យ​សេវាកម្ម (សេវាកម្មកាត់សក់បុរស, វាស់ភ្នែក និង​កាត់កញ្ចក់វែនតា, សេវាកម្ម​សម្អាងកាយ), វិស័យកសិកម្ម និង​កសិ-ឧស្សាហកម្ម (ដាំថែទាំ និងប្រមូលផល​ស្វាយកែវរមៀត, ដាំថែទាំ និង​ប្រមូល​ផលស្វាយចន្ទី, ដាំថែទាំ និង​ប្រមូល​ផលមៀន, ចិញ្ចឹម និងថែទាំត្រីប្រា, កែច្នៃបន្លែ និង​ផ្លែឈើ), វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា (សេវាកម្មធនធាន​មនុស្ស, សេវាកម្មកុំព្យូទ័រ, សេវាកម្ម​រដ្ឋបាល, សេវាកម្មអតិថិជន, រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ, ដំឡើង​និង​ថែទាំ​បណ្តាញ​កុំព្យូទ័រ និង​ការ​ដំឡើង និង​អនុវត្ត​បច្ចេកវិទ្យាឌីជីថល)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *