អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ទៅសិក្សានៅសាកលវិទ្យាល័យ Hiroshima ប្រទេសជប៉ុនឆ្នាំសិក្សា២០២៣-២០២៤ ចំនួន០២កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចាប់ពីខែតុលាឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។

លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ ៖ ជានិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ដល់ឆ្នាំទី៦ នៅមហាវិទ្យាល័យទន្តវទនសាស្ត្រ នៃ ស.វ​.ស ឆ្នាំសិក្សា២០២៣-២០២៤ មានពិន្ទុ GPA ក្នុងឆ្នាំសិក្សា២០២២-២០២៣ ទាបបំផុតត្រឹម៣.១ មានលទ្ធផលតេស្តភាសាអង់គ្លេស IELTS/TOEFL ឬតេស្តភាសាអង់គ្លេសផ្សេងទៀតដែលមានសុពលភាព និងពិន្ទុមានតម្លៃស្មើ IELTS ចាប់ពី ៥.៥ ឡើងទៅ និងជាបុគ្គលមានសីលធម៌ល្អ មាន​ការប្រាស្រ័យទាក់ទងល្អ មានឆន្ទៈខ្ពស់ក្នុងការសិក្សា និងសុខភាពល្អ។

អត្ថប្រយោជន៍ដែលអាហារូបករណ៍ផ្ដល់ជូនរួម​មាន ការលើកលែងថ្លៃចុះឈ្មោះសិក្សា (Enrolment Fee), ថ្លៃសិក្សា (Tuition Fee), ថ្លៃប្រឡង (Entrance Examination Fee)។ សម្រាប់ការចំណាយ ថ្លៃជួលផ្ទះ (សាកលវិទ្យាល័យ Hiroshima គ្រាន់តែជួយសម្របសម្រួលរកកន្លែងជួលតែប៉ុណ្ណោះ) ថ្លៃទឹក ថ្លៃភ្លើង ថ្លៃហ្គាស ថ្លៃមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ការចំណាយផ្សេងចាំបាច់ៗទៀតនៅប្រទេសជប៉ុន ព្រមទាំងថ្លៃធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន និងធានារ៉ាប់រងជាបន្ទុករបស់និស្សិតទន្តវទនសាស្ត្រ ស.វ.ស។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមភ្ជាប់សំណៅឯកសារចាប់បាច់ដូចជា ពាក្យស្នើសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិរូបសង្ខេប (បិទរូបថតទើបថតថ្មី៤x៦) ឯកសារបញ្ជាក់ចំណេះដឹងភាសាអង់គ្លេស (IELTS/TOEFL) ០១ច្បាប់ ព្រឹត្តិបត្រពិន្ទុឆ្នាំសិក្សា២០២២-២០២៣ នៅស.វ.ស ០១ច្បាប់ លិខិត Statement of Motivation for Application០១ច្បាប់ លិខិត Statement of Financial Support ០១ច្បាប់។ ជាមួយគ្នានេះ Certificate of Bank Account Balance iver 480,000 JPY issused by the bank in English ០១ច្បាប់ និង Certificate of Immunization for Measles, Mumps, Rubella, Varicella and HBs issued by a medical institution in English (thw certificate should not be older than January 2024)០១ច្បាប់។

ដើម្បីដាក់ពាក្យអាហារូបករណ៍ និស្សិតអាចយកពាក្យស្នើសុំអាហារូបករណ៍នៅផ្នែកកិច្ចការនិស្សិតរបស់មហាវិទ្យាល័យទន្តវនសាស្ត្រនៃ ស.វ.ស (ទីតាំងទី២ បន្ទប់លេខ០៦១) និងអាចទំនាក់តាមរយៈលេខទូរស័ព្ទ ០១២ ៨៥០ ៤២៤។ ការទទួលពាក្យ សូមបំពេញពាក្យស្នើសុំអាហារូបករណ៍ និងដាក់ពាក្យសុំនៅផ្នែកកិច្ចការនិស្សិតនៃបមហាវិទ្យាល័យទន្តវទនសាស្ត្រនៃ ស.វ.ស (ទីតាំងទី២ បន្ទប់លេខ០៦១) និងអាចទំនាក់តាមរយៈលេខទូរស័ព្ទ ០១២ ៨៥០ ៤២៤។ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០។

គួរបញ្ជាក់ដែរថា បេក្ខជនដែលបានជ្រើសរើសទទួលបានអាហារូបករណ៍ខាងលើនេះត្រូវបំពេញសងវិញនូវការសិក្សាទ្រឹស្ដី និងអនុវត្តត្រាប់របស់ ស.វ.ស ចំពោះមុខវិជ្ជាសិក្សានៅ ស.វ.ស ចំពោះមុខវិជ្ជានៅស.វ.ស ដែលមិនបានបំពេញកំឡុងពេលទៅសិក្សានៅប្រទេសជប៉ុនក្នុងអំឡុង៦ខែទៅសិក្សានៅប្រទេសជប៉ុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...