៤ចំណុច បង្កើតគម្រោងថវិកាជួយផ្លាស់ប្ដូរទម្លាប់ចាយវាយមិនចំគោលដៅ

ភ្នំពេញ – គម្រោងថវិកា ជាផែនការមួយដែលលាតត្រដាងពីអ្វីដែលអ្នកបម្រុងធ្វើជាមួយនឹងប្រាក់កាសរបស់អ្នក ។ ទន្ទឹមគ្នានេះ គម្រោងថវិកាប្រៀបដូចជាផែនទីមួយសម្រាប់គោលដៅហិរញ្ញវត្ថុទៅថ្ងៃអនាគត។ ដូច្នេះ យើងត្រូវធ្វើគម្រោងថវិកាចំណូលរបស់យើង តើត្រូវរកចំណូលមកពីប្រភពណា? ត្រូវចំណាយលើអ្វីខ្លះ? ចំណាយណាដែលចាំបាច់ និងចំណាយណាដែលមិនចាំបាច់? ហើយត្រូវយកលុយទៅសន្សំបែបណា? វិនិយោគនៅកន្លែងណាខ្លះ?

លោកគ្រូ ជា ឃា មកពីវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានមានប្រសាសន៍ថា ដើម្បីរៀបចំគម្រោងថវិកាសម្រាប់ការសន្សំ និងចាយវាយឱ្យចំគោលដៅ រួមមាន ១.ពិនិត្យគោលបំណងហិរញ្ញវត្ថុរបស់អ្នក ២.ប៉ាន់ស្មានចំនួនថវិកាចំណូលទៅតាមប្រភពនីមួយៗ ៣.កត់ត្រាចំណាយនានា និងចំនួនប្រាក់ដែលត្រូវការ ៤.ធ្វើឱ្យប្រាកដថាចំណាយមិនលើសចំណូលរបស់អ្នក ៥. សម្រេចទៅលើចំនួនប៉ុន្មានដែលអ្នកនឹងសន្សំទុក និង៦. ពិនិត្យឡើងវិញ និងធ្វើការកែតម្រូវដែលចាំបាច់។ លោកគ្រូ ជា ឃា បន្តថា ចំណុចដែលបានរៀបរាប់នេះ អាចត្រួតពិនិត្យឡើងវិញប្រសិនចំណុចមួយណាដែលយើងមិនអាចសម្រេចបាន គឺយើងអាចកែតម្រូវ និងបន្តអនុវត្តបន្ថែមទៀត។

ខាងក្រោមនេះ គឺជាចំណុច​មួយ​ចំនួន​ក្នុងការជួយផ្លាស់ប្ដូរទម្លាប់ចាយវាយមិនចំគោលដៅ ៖

ទី១. ចំណាយបានត្រឹមត្រូវលើរបស់ដែលចាំបាច់ ៖ ការចាយវាយបានត្រឹមត្រូវនៅពេលយើងប្រើលុយ ឬចាយលុយរបស់យើងមិនខ្ជះខ្ជាយ ។ ទន្ទឹមគ្នានេះ យើងប្រើប្រាស់លុយរបស់យើងចំគោលដៅដែលជាតម្រូវការពិតប្រាកដមែន។ ប្រសិនបើយើងមានគោលដៅរយៈពេល១០ឆ្នាំទៅ២០ឆ្នាំទៅមុខទៀត យើងចង់បានផ្ទះ ឬចង់បានឡាន ឬចង់បានរបស់របស់អ្វីមួយ តើយើងសម្រេចចំនួនលុយប៉ុន្មានដែលយើងត្រូវសន្សំ? ឧទាហរណ៍ មួយខែ៥០ម៉ឺន មួយខែ១លាន ឬមួយខែប៉ុន្មានដើម្បីសម្រេចគោលដៅរយៈពេល១០ឆ្នាំ ឬ២០ឆ្នាំ ។

ទី២. សន្សំថវិកាមួយចំនួនសម្រាប់របស់អ្វីមួយដែលអ្នកចូលចិត្ត ឬស្រឡាញ់៖ កាលណាយើងស្រឡាញ់របស់អ្វីមួយយើងចាំបាច់ត្រូវសន្សំ ដោយធ្វើគម្រោងមួយដើម្បីសន្សំលុយរយៈពេលប៉ុន្មាន? សន្សំលុយចំនួនប៉ុន្មានដើម្បីបានរបស់ដែលយើងស្រឡាញ់នោះ? ប៉ុន្តែរបស់ដែលយើងចូលចិត្ត ឬរបស់ដែលយើងស្រឡាញ់នេះ ទោះជាមិនបានតាមអ្វីដែលយើងចង់ក៏មិនប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងដែរ ព្រោះវាគ្រាន់តែជាចំណង់ មិនមែនជាតម្រូវការចាំបាច់នោះទេ។

ទី៣. ទុកដាក់លុយមួយផ្នែកផ្សេងទៀតសម្រាប់ការចំណាយដែលកើតឡើងដោយមិនបានរំពឹងទុក ៖ ពេលយើងរៀបចំគម្រោងថវិកា គឺយើងអាចទុកលុយរបស់យើងមួយផ្នែកផ្សេងទៀតសម្រាប់ទប់ទល់ទៅលើបាតុភូតមួយចំនួនដែលកើតឡើងដោយយើងមិនបានគ្រោងទុក។ ឧទាហរណ៍ នៅពេលយើងជិះម៉ូតូនៅតាមផ្លូវ ម៉ូតូរបស់យើងធ្លាយ ឬម៉ូតូរបស់យើងខូច យើងត្រូវការជួសជុល ឬក៏យើងធ្វើដំណើរនៅតាមផ្លូវមានគ្រោះថ្នាក់ផ្សេងៗ គឺយើងត្រូវការចំណាយលុយ។

ទី៤. ទប់ស្កាត់ការចំណាយខ្ជះខ្ជាយដោយមិនបានគ្រោងទុកជាមុន៖ កាលណាយើងមានគម្រោងថវិកា ឬផែនការថវិកា ការចាយវាយទៅលើរបស់របរដែលមិនចាំបាច់ ឬអ្វីដែលមិនបានគ្រោងទុកនៅក្នុងគម្រោងរបស់យើងទេ គឺយើងត្រូវពិចារណាមុននឹងចាយថា តើគួរតែចំណាយឬអត់? ប្រសិនបើយើងចំណាយតើវាប៉ះពាល់ទៅដល់គម្រោងរបស់យើងឬអត់? នេះហេតុផលដែលថា គម្រោងថវិកាជារឿងសំខាន់សម្រាប់គ្រួសារ។

គួរជម្រាបជូនថា មនុស្សគ្រប់គ្នាអាចផ្លាស់ប្ដូរទម្លាប់ចាយវាយមិនចំគោលដៅបានដោយចាប់ផ្ដើមបង្កើតគម្រោងថវិកា ដោយត្រូវដឹងច្បាស់អំពីប្រភពចំណូលប្រចាំខែរបស់ខ្លួនបានមកពីប្រភពណាខ្លះ ហើយការចំណាយរាល់ខែទៅលើអ្វីខ្លះ ចំណែកប្រាក់ចំណូលដែលនៅសល់ពីការចំណាយត្រូវយកទៅសន្សំដើម្បីប្រើប្រាស់ក្នុងករណីដែលចាំបាច់។ ទន្ទឹមគ្នានេះ ការបង្កើតគម្រោងថវិកា ធ្វើយ៉ាងណាឱ្យការចំណាយតិចជាងចំណូលទើបជាការប្រសើរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...