អ្នកជំនាញ ៖ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត អាចកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ AI

បញ្ញាសិប្បនិម្មិត (AI) ​ជាចំណែកក្នុងការពន្លឿនផលិតភាពការងារនាពេលបច្ចុប្បន្ន ប៉ុន្តែវាបានផ្តល់ទាំងផលល្អ និងមិនល្អ ។ ដូច្នេះដើម្បីជំរុញឱ្យ​ការប្រើប្រាស់ AI ប្រកបដោយភាពវិជ្ជមានទៅកាន់អ្នកប្រើប្រាស់ ក៏ដូចជាសម្រាប់សង្គមទាំងមូល កាលពីថ្ងៃទី២២ ខែមីនា អ្នកជំនាញ​មក​ពី​រដ្ឋាភិបាល វិស័យ​ឯកជន គ្រឹះស្ថានអប់រំ និង​អ្នក​ស្រាវជ្រាវ​ទាំងក្នុង ក្រៅ​ប្រទេស បានមក​ពិភាក្សា​គ្នា​ក្នុង​វេទិកា​បញ្ញាសិប្បនិម្មិតលើកទី៣ ដែលរៀបចំឡើងដោយ​សាលាវិទ្យាល័យ​ខេមតិច សហការជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីសក្តានុពល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI Governance) នៅក្នុងបរិបទរបស់ប្រទេសកម្ពុជា។

ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហៅកាត់ថា ក.ស.វ. (ECOSOCC) នៃទីស្ដីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងជំនាន់បញ្ញាសិប្បនិម្មិតនេះ ជាឱកាសក្នុងប្រវត្តិសាស្ត្រមួយនាំឱ្យមានអភិបាលកិច្ចល្អ  ហើយបច្ចេកវិទ្យា នាំមកនូវរបៀបគិតថ្មី មានរបៀបស្រាវជ្រាវ របៀបវិភាគដែលមានចំណេះបន្ថែម មានភាពវ័យឆ្លាតខ្ពស់ដែលអាច តទល់ភាពវ័យឆ្លាតរបស់មនុស្សបាន។ ប៉ុន្តែយ៉ាងណា AI មិនទាន់ឈានទៅដល់ការមានប្រាជ្ញាបានទេ មានន័យយថា ចំពោះ AI មិនទាន់មានប្រាជ្ញាស្មើនឹងមនុស្សនៅឡើយទេ។ ឯកឧត្តមបណ្ឌិតបន្ថែម ខណៈវត្តមាន AI បានមកដល់ ប៉ុន្តែយើងនៅមានបញ្ហាប្រឈមសម្រាប់អ្នកប្រើប្រាស់នាពេលអនាគត ដោយថា តើគេ​នឹងប្រើប្រាស់កម្មវិធី AI បែបណា ដើម្បីឱ្យមានការទទួលខុសត្រូវ ឬមានច្បាប់ត្រឹមត្រូវ។

ឯកឧត្តម ឆែម គាតរិទ្ធី បន្តថា តើការប្រើប្រាស់ AI បែបណាដើម្បីនាំនូវភាពងាយស្រួល និងភាពសមរម្យ មានទំនួលខុសត្រូវនៅក្នុងសង្គមមួយ? ហើយបើ AI មានភាពវ័យឆ្លាតយ៉ាងនេះ តើយើងអាចគ្រប់គ្រងបានដោយរបៀបណា? ពីព្រោះពេលខ្លះគ្រាន់តែដាក់ AI ចូលទៅក៏វាអាចយកទៅបំប្លែង និងសរសេរជាកម្មវិធីដោយខ្លួនឯងបាន។

ខ្ញុំបានប្រើប្រាស់ AI ប្រហែលជាពីរឆ្នាំហើយ ខ្ញុំមិនអាចធ្វើការដោយគ្មាន AI នោះទេ! ប៉ុន្តែយើងត្រូវតែមានភាពប្រុងប្រយ័ត្នផងដែរ ជំនាន់ AI ជាជំនាន់បច្ចេកវិទ្យា ក្មេងដែលមិនមានមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងបច្ចេកវិទ្យាទេ គឺផ្តល់ភាពគ្រោះថ្នាក់ចំពោះពួកគេខ្លាំងណាស់ ។

សាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី

លោក ឆែម សិរីវត្ថិ ប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិតនៅសម័យកាលបច្ចុប្បន្ននេះ បានចូលរួមជំរុញ និងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតគំនិតថ្មី និងកម្មវិធីថ្មីៗ ។ ក្នុងនោះ​លោក​រំពឹងថា នៅ​ថ្ងៃអនាគត យើង​អាច​ប្រើប្រាស់​ភាសា​ជាតិ​យើងបាន ហើយ​ក៏​យើងអាចបញ្ចូលភាសាបន្ថែមដែលមានចម្រុះវប្បធម៌។ លោកបន្តថា បញ្ញាសិប្បនិម្មិត មិនបានមកជំនួសមនុស្សទេ ផ្ទុយទៅវិញ AI ជាចំណែកក្នុងការផ្តល់ជំនួយនិងយោបល់ និងគន្លឹះបន្ថែមក្នុងការសម្រេចចិត្ត និងបានជាគំនិតបន្ថែមក្នុងការចាប់ផ្តើមអ្វីមួយ។

តែយ៉ាងណាដើម្បីជំរុញឱ្យអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI Governance) កាន់តែមានភាពល្អប្រសើរ លោក សិរីវត្ថិ មានប្រសាសន៍ថា យើងត្រូវការបន្ថែមនៅតួអង្គសំខាន់ៗដូចជា អ្នកជំនាញ អ្នកអភិវឌ្ឍន៍គេហទំព័រ អ្នកផលិតកម្មវិធីកុំព្យូទ័រ វិស្វករបច្ចេកវិទ្យា រួមទាំងមានការចូលរួមដោយអ្នកបង្កើតគោលនយោបាយ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកចិត្តសាស្រ្ត អ្នកច្បាប់ ទស្សនៈវិទ្យា  និងអ្នកពាក់ព័ន្ធដទៃទៀត។

គួរ​ជំរាបជូនដែរថា ការពិភាក្សាអំពីសក្តានុពល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI Governance) នៅក្នុងបរិបទរបស់ប្រទេសកម្ពុជា គឺជាកិច្ចពិភាក្សា​ដើម្បីចូលរួមជំរុញការអភិវឌ្ឍក្នុងវិស័យសាធារណៈនិងឯកជន រួមមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីការព្យាករណ៍ព្រឹត្តិការណ៍ដែលនឹងកើតឡើង ការប្រើ Chatbot ជាជំនួយការ ស្វែងរកការក្លែងបន្លំផ្សេងៗ វាយតម្លៃហានិភ័យដែលអាចកើតមាន វិភាគគោលនយោបាយជាដើម ខណៈបញ្ញាសិប្បនិម្មិតកំពុង​ត្រូវបានប្រើប្រាស់ក្នុងវិស័យឯកជន ដូចជាការធ្វើស្វ័យប្រវត្តិកម្មនៃការវិភាគដោយផ្អែកលើទិន្នន័យ។ល។ ក្រៅពីនេះបញ្ញាសិប្បនិម្មិត ក៏ត្រូវបានប្រើប្រាស់ដើម្បីជាជំនួយដល់ការងារប្រចាំថ្ងៃផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...