ភ្នំពេញ – រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលវិជ្ជាជីវៈលើផ្នែកម្ហូបអាហារ និងភេសជ្ជៈ ដែលអាចនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ខាងមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈលើផ្នែកម្ហូបអាហារនេះ គឺឈរនៅលើទស្សនវិជ្ជាចំនួន៤ ដែលរាជបណ្ឌិត្យសភាកម្ពុជាបានសិក្សាស្រាវជ្រាវ គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម។
តម្លៃទាប ៖ តើធ្វើម៉េចឱ្យមានតម្លៃទាបបាន? តាមឯកឧត្តមបណ្ឌិត សុខ ទូច ដើម្បីឱ្យមានតម្លៃទាបបាន គឺត្រូវឈរនៅលើគោលការណ៍៤ ទី១.មានផលិតផលក្នុងស្រុក, ទី២.មានជំនាញដោយខ្លួនឯង, ទី៣.ផលិតផលិតផលអ័រកានិក និង ៤.បង្កើតពូជកសិកម្មនៅក្នុងស្រុក។
ឆ្ងាញ់ ៖ដើម្បីឱ្យម្ហូបឆ្ងាញ់ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ និងជំនាញ។
គុណភាព ៖ គឺទាមទារ៣ចំណុចសំខាន់ ១.គុណភាពមនុស្ស, ២.គុណភាពទៅលើផលិតផល និង ៣.គុណភាពប្រទេសដែលមានបរិស្ថានល្អ។
ស្នាមញញឹម ៖ បើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សុខ ទូច កម្ពុជាបានទទួលលេខ១នៅលើពិភពលោកចំពោះស្នាមញញឹម ប៉ុន្តែទៅលើបាយ័ន តែមិនទាន់មានស្នាមញញឹមទៅលើម្ហូបនៅឡើយទេ, ដូច្នេះស្នាមញញឹម គឺបានមកពីកត្តា៣ខាងលើ គឺថោក ឆ្ងាញ់ គុណភាព ។ ហើយស្នាមញញឹមនឹងក្លាយទៅជាទីផ្សារដ៏សំខាន់ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។
ប៉ុន្តែទាំងអស់នេះ គឺអាស្រ័យទៅលើអ្នកធ្វើម្ហូប, ហើយនៅរាជបណ្ឌិត្យសភាកម្ពុជា នឹងបណ្តុះបណ្តាលទៅលើមុខម្ហូបចំនួន ៣៦មុខ បង្រៀនដោយចុងភៅលំដាប់ផ្កាយ៥ មានបទពិសោធន៍រយៈពេល២០ឆ្នាំ ដោយការសិក្សាមានរយៈពេល ២ខែ ១ខែ និងរយៈពេលខ្លី។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចាប់អារម្មណ៍ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជ្យបណ្ឌិតសភាកម្ពុជា ឬតាមរយៈទូរស័ព្ទលេខ 097 72 28 4444៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































