ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូ២រយនាក់ លើជំនាញអប់រំបង្កើតហ្គេម

ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២០០នាក់ សម្រាប់​សាលារៀន​គោលដៅចំនួន ១០០ លើជំនាញអប់រំបង្កើតហ្គេម ដើម្បី​អនុវត្តក្នុងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា និងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ដោយ​រំពឹងថា នឹងបម្លែងយុវជនកម្ពុជាពី “អ្នកប្រើប្រាស់” ទៅជា “អ្នកបង្កើតប្រកបដោយនវានុវត្តន៍” ដើម្បីពង្រីកសក្តានុពល និងកសាងមូលធនមនុស្សសម្រាប់ទីផ្សារការងារឌីជីថល។

កម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) នេះ ស្ថិតក្រោមការសម្របសម្រួលពីនាយកដ្ឋានបរិវត្តកម្មឌីជីថល និងការគាំទ្រពីអង្គការ UNICEF។ កម្មវិធីនេះ បានផ្តល់ឱកាសឱ្យយុវជនកម្ពុជាបង្កើតហ្គេមស្តង់ដាសាកល។

លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល បានធ្វើការពង្រីកការអនុវត្តកម្មវិធីនេះទៅកាន់សាលារៀនគោលដៅទូទាំងប្រទេស ដោយគ្រូដឹកនាំទាំងអស់ប្រចាំសាលារៀននីមួយៗ ទទួលបានវិធីសាស្ត្របង្រៀនឌីជីថលបែបអន្តរកម្មថ្មី ដែលកាន់តែទាក់ទាញ ដើម្បីបន្តយកទៅដឹកនាំឱ្យសិស្សទទួលបានការសិក្សាដែលមានភាពរីករាយតាមរយៈការសិក្សាបែបសកម្ម។

បើតាម​លោក សុកថា សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះ ពួកគេនឹងទទួលបានចំណេះដឹង ក៏​ដូចជាបំណិនសតវត្ស២១ រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ (Coding) និងការរចនា (Design) ជាដើម។ លើសពីនេះ កម្មវិធីសិក្សាបែបថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យា ផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព។

កន្លងមក យុវជនកម្ពុជាចំនួន ៤ ក្រុម ដែលទទួលការបណ្តុះបណ្តាលពីកម្មវិធីអប់រំបង្កើតហ្គេម បានទទួលជ័យលាភីក្នុងកម្មវិធី “Global UNICEF Game Jam 2025” ក្នុងចំណោមជ័យលាភីសរុប ៧ ក្រុម មកពី ៨ ប្រទេស។ បច្ចុប្បន្ន ពួកគេកំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដើម្បីបង្កើតហ្គេមអាជីពលើប្រធានបទ “អក្ខរកម្មហិរញ្ញវត្ថុ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។