ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញជាច្រើនដែលផ្តល់តាមសាកលវិទ្យាល័យផ្សេងគ្នា។

ប្រទេសដែលនិស្សិតមានឱកាសទៅបន្តការសិក្សាដោយអាហារូបករណ៍ ADB-JSP រួមមាន ហុងកុង ឥណ្ឌា ចិន ជប៉ុន ណូវែលហ្សេឡង់ ប៉ាគីស្ថាន ហ្វីលីពីន សឹង្ហបុរី ថៃ និង សហរដ្ឋអាមេរិក។ បេក្ខជនដែលស្នើពាក្យអាហារូបករណ៍​ ជានិស្សិតអន្តរជាតិមកពីប្រទេសជាច្រើនដែលបានអនុញ្ញាត ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនការសិក្សានៅ ប្រទេសចិន និង ហុងកុង រួមមាន ការធ្វើផែនការទីក្រុង (Urban Planning) និង ការរចនាទីក្រុង (Urban Design)។ ជំនាញសម្រាប់សិក្សានៅប្រទេសឥណ្ឌា គឺ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការសិក្សានៅ ប្រទេសណូវែលហ្សេឡង់ មាន ពាណិជ្ជកម្មអន្តរជាតិ, ការសិក្សាអភិវឌ្ឍន៍(សិល្បៈ) វិទ្យាសាស្ត្របរិស្ថាន, ផ្នែកវិស្វកម្ម, និងផ្នែកសុខភាពសាធារណៈ។ ការសិក្សានៅ ប្រទេសប៉ាគីស្ថាន លើជំនាញគ្រប់គ្រងពាណិជ្ជកម្ម ។

រូបភាពពី៖ Asian Development Bank

ការសិក្សានៅប្រទេស ហ្វីលីពីន លើជំនាញ គ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកគ្រប់គ្រងការអភិវឌ្ឍន៍, ផ្នែកកសិកម្ម, ផ្នែកវិទ្យាសាស្ត្រ។ ការសិក្សានៅប្រទេសសឹង្ហបុរី មានជំនាញ គ្រប់គ្រងពាណិជ្ជកម្ម, គោលនយោបាយសាធារណៈ, វិទ្យាសាស្ត្រសង្គម (សេដ្ឋកិច្ចអនុវត្ត) និង គ្រប់គ្រងបរិស្ថាន។ ការសិក្សានៅ ប្រទេសថៃ លើជំនាញ វិទ្យាសាស្ត្រ ឬវិស្វកម្មនៅសាលាវិស្វកម្ម និងបច្ចេកវិទ្យា,​ សាលាបរិស្ថាន ធនធាន និងការអភិវឌ្ឍន៍(SERD), វគ្គសិក្សាអន្តរកម្មសិក្សាក្នុងបណ្ដុំសាលាគ្រប់គ្រង, ផ្នែកវិស្វកម្ម និងផ្នែកសេដ្ឋកិច្ច។

ការសិក្សានៅ សហរដ្ឋអាមេរិកលើជំនាញ ការគ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច ភូមិសាស្រ្ត, ការគ្រប់គ្រងពាណិជ្ជកម្ម, ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន, វិស្វកម្មមហាសមុទ្រ មហាសមុទ្រ និងធនធាន, ការសិក្សាអំពីកោះប៉ាស៉ីហ្វីក, រដ្ឋបាលសាធារណៈ, សង្គមវិទ្យា, វិទ្យាសាស្ត្ររុក្ខជាតិ និងដីត្រូពិក, ការធ្វើផែនការទីក្រុង និងតំបន់ និង ច្បាប់។ ការសិក្សានៅប្រទេសជប៉ុន លើជំនាញ កម្មវិធីគោលនយោបាយសាធារណៈអាស៊ី, ផ្នែកទំនាក់ទំនងអន្តរជាតិ, សិល្បៈក្នុងការអភិវឌ្ឍន៍អន្តរជាតិ, ផ្នែកសេដ្ឋកិច្ច, វិទ្យាសាស្ត្រនយោបាយ និងជំនាញជាច្រើនទៀត។

រូបភាពពី៖ Asian Development Bank

បេក្ខជនជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍ពីការសិក្សាជាច្រើនដូចជា ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភធ្វើដំណើរ ប្រាក់ឧបត្ថម្ភប្រចាំខែ និងកន្លែងស្នាក់នៅ ធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និងអត្ថប្រយោជន៍ផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ https://www.adb.org/work-with-us/careers/japan-scholarship-programhttps://hotcampusnews.com/asian-development-bank-japan-scholarship-program/


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...