រាជបណ្ឌិត្យសភាកម្ពុជា បើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការ​បង្ហាញស្នាដៃស្រាវជ្រាវ នៅសន្និសីទអន្តរជាតិលើកទី១៣

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅចុងខែកញ្ញាខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិលើកទី១៣ ដែលមានការ​ចូលរួម​ពីអ្នកសិក្សា​ស្រាវជ្រាវពី៤ប្រទេស គឺកម្ពុជា ឡាវ វៀតណាម និងកូរ៉េ។ សម្រាប់សន្និសីទនេះ រាជបណ្ឌិតសភាកម្ពុជា នឹង​បើកទូលាយ​សម្រាប់​ការ​ចូលរួមរបស់បញ្ញាវន្ត និង​អ្នកស្រាវជ្រាវខ្មែរ​ទាំងអស់ ដែលចង់បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សន្និសីទអន្តរជាតិលើកទី១៣ គ្រោងនឹងប្រារព្ធធ្វើ​នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដែលជាសន្និសីទអន្តរជាតិរវាងបណ្ឌិត្យសភានៃប្រទេសទាំង៤ គឺ កម្ពុជា ឡាវ វៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលរាជបណ្ឌិត្យសភាកម្ពុជា តែងតែបានផ្លាស់វេនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ និងចូលរួមជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ជារៀងរាល់ឆ្នាំ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបន្ថែមថា កន្លងមក វាគ្មិនដែលចូលរួមតំណាងឱ្យអ្នកសិក្សាស្រាវជ្រាវកម្ពុជា សុទ្ធសឹងតែជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានបើកចំហរចំពោះចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវពីស្ថាប័នខាងក្រៅនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ដល់ធាតុចូលជូនដល់ក្រសួង ស្ថាប័ន និងរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

គួរជម្រាបជូនថា សន្និសីទអន្តរជាតិលើកទី១៣ នឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម” និងប្រធានបទ “ការផ្លាស់ប្ដូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ”។

កិច្ចប្រជុំជាមួយបេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី១៣

យ៉ាងណាក៏ដោយសម្រាប់អត្ថបទ ឬលទ្ធផលស្រាវជ្រាវរបស់បេក្ខជនដែលមានបំណងចង់ដាក់បង្ហាញ គឺត្រូវ​ប្រគល់យ៉ាង​យូរបំផុត​នៅ​ត្រឹម​ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *