សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្ត​អភិរក្ស​ជីវចម្រុះ

ភ្នំពេញ – ក្រោម​កិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង Swedish International Development Agency (SIDA) ប្រទេសស៊ុយអែត ដែលផ្ដល់មូលនិធិតាមរយៈមជ្ឈមណ្ឌលអភិរក្សជីវចម្រុះ (CBC) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ផ្នែកវិទ្យាសាស្រ្ត​អភិរក្សជីវចម្រុះ សម្រាប់ឆ្នាំ​២០២២-២០២៣ ដោយ​សិក្សាឥតបង់ថ្លៃ ហើយ​ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែចំនួន ២០០ដុល្លារក្នុងមួយ​ខែ រយៈពេល២ឆ្នាំថែមទៀតផង។

បេក្ខជនដែលចង់ទទួលបានអាហារូបករណ៍នេះ ចាំបាច់ត្រូវមានចំណេះដឹងភាសាអង់គ្លេសទូលំទូលាយ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងមានបទពិសោធន៍ការងារទាក់ទងនឹងផ្នែកជីវចម្រុះយ៉ាងតិចមួយឆ្នាំ ។

លោកស្រី ហាក់ កុសល អ្នកសម្របសម្រួលកម្មវិធីអភិរក្សជីវចម្រុះបានឱ្យដឹងថា នៅក្នុងដំណើរការដាក់ពាក្យ និស្សិតអាចដាក់ពាក្យដោយភ្ជាប់ជាមួយសញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីផ្នែកផ្សេង ឬឯកសារដែលមានតម្លៃស្មើរ ព្រមទាំង រូបថត៣X៤ និងរូបថត៤X៦ ចំនួន៤សន្លឹក ។

បើតាម​ការ​បញ្ជាក់របស់លោកស្រី ហាក់ កុសល ការផ្ដល់ជូនសិក្សាជំនាញ ឬវគ្គបណ្ដុះបណ្ដាលលើកទី២ ជំនាន់ទី២៧ ឆ្នាំសិក្សា២០២២នេះ គឺមិនមានការប្រឡើងជ្រើសរើសទេ ដោយ​បេក្ខជនគ្រាន់តែឆ្លងកាត់វគ្គសម្ភាសន៍ផ្ទាល់ដែលមានវិញ្ញាសារទាក់ទងទៅនឹងជីវចម្រុះ(ជាភាសាអង់គ្លេស) និងវិញ្ញាសារភាសាអង់គ្លេស ។

និស្សិតអាចយកពាក្យទៅស្នើនៅកន្លែងទទួលពាក្យដែលមានអាសយដ្ឋាន មជ្ឈមណ្ឌលអភិរក្សជីវចម្រុះ បន្ទប់លេខ៤១៥ ជាន់ទី៤ អាគារA សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(មណ្ឌល១) ឬបញ្ជូនតាមសាអេឡិចត្រូនិច Kosal.Hak@fauna-flora.org ឱ្យបានមុនថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយ​ការសម្ភាសន៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។

សម្រាប់ព័ត៌មានលម្អិតនិស្សិតអាចទាក់ទអងទៅកាន់អ្នកសម្របសម្រួលកម្មវិធីដោយផ្ទាល់តាមរយៈTelegram ០១២ ៣៧០ ៨៨៦ និង ០១៧ ៤៨២ ៨៥៥ ឬតាមរយៈEmail ៖ Kosal.Hak@fauna-flora.org ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»