គន្លឹះ ៤ រៀនសង្កេតពីសង្គម និងពង្រឹងជំនាញទំនាក់ទំនង

ការសង្កេតមិនមែនត្រឹមតែជាសកម្មភាពនោះទេ ប៉ុន្តែវាជា ជំនាញដ៏សំខាន់ ដែលតម្រូវឱ្យយើងប្រើប្រាស់ស្មារតីផ្តោតទៅលើបរិយាកាសជុំវិញខ្លួន ទាំងព្រឹត្តិការណ៍ អាកប្បកិរិយា និងសកម្មភាពនានា។ ការមានទម្លាប់សង្កេតបានល្អ រួមចំណែកយ៉ាងធំធេង ដល់ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ ជាងនេះទៅទៀត ការអភិវឌ្ឍជំនាញនៃការសង្កេតបានជំរុញឱ្យមានជំនាញ ស្តាប់ ជំនាញ នៃការសម្រេចចិត្តបានប្រសើរជាងមុន និងការឆ្លើយតបជាមួយអ្នកដទៃសមហេតុផលជាងមុន ដែលចំណុចទាំងនេះ ជាការរួមចំណែកជំរុញភាពជោគជ័យទាំងជីវិតផ្ទាល់ខ្លួន និងអាជីពវិជ្ជាជីវៈ។

តាមរយៈ Stevekeating បានបង្ហាញគន្លឹះមួយចំនួន ក្នុងការពង្រឹងជំនាញសង្កេតឱ្យមានប្រសិទ្ធភាពជាងមុន​ និងមានលម្អិតបន្ថែមនៅខាងក្រោម ៖

អនុវត្តន៍សកម្មភាពដែលនាំឱ្យស្មារតីរឭក​ដឹង (Mindfulness) ៖ ស្មារតីរឭកដឹង គឺជាសកម្មភាពទាំងឡាយណាដែលប្រព្រឹត្តិទៅហើយនាំឱ្យចិត្តនឹងធឹង ដោយការផ្តោតលើអ្វីដែលកំពុងតែធ្វើ មិនថា លោកអ្នកកំពុងតែដើរ ឬកំពុងតែនិយាយ ឬក៏កំពុងតែទទួលទានអាហារនោះទេ គួរតែប្រើប្រាស់ញាណទាំងប្រាំឱ្យអស់លទ្ធភាព (ចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណ) ដូចជា ការប្រើប្រាស់ភ្នែក សម្រាប់មើលអ្វីដែលកើតមានជុំវិញខ្លួន ការប្រើត្រចៀកសម្រាប់ស្តាប់សម្លេងជុំវិញខ្លួន ប្រើអណ្តាតសម្រាប់សាកល្បងរស់ជាតិ ប្រើច្រមុះសម្រាប់ហិតក្លិន និងប្រើស្បែកដូចជាម្រាមដៃដើម្បីយកទៅពាល់ឱ្យដឹងពីសីតុណ្ហភាព ឬដើម្បីឱ្យដឹងក្តៅត្រជាក់ជាដើម ដែលការអនុវត្តទាំងនេះហើយ វាបានរួមចំណែកជំរុញឱ្យស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព។

មិនស្លន់ស្លោ ៖ ភាពប្រញាប់ប្រញាល់ អាចនឹងធ្វើឱ្យបាត់បង់ភាពលម្អិតដែលកើតមាននៅជុំវិញខ្លួន ព្រោះនៅពេលដែលលោកអ្នកចង់សង្កេតនរណាម្នាក់ ឬក៏ព្រឹត្តិការណ៍អ្វីមួយត្រូវការពេលវេលា និងមិនស្លន់ស្លោពេក មិនប្រញាប់ពេក និងត្រូវការផ្ចង់ស្មារតីសង្កេតលើអ្វីមួយឱ្យបានហ្មត់ចត់។ បន្ទាប់ពីសង្កេតហើយ គឺត្រូវការពេលវេលាក្នុងការឆ្លុះបញ្ចាំង អំពីអ្វីដែលបានកត់សម្គាល់ អំពីអ្វីដែលបានយល់ឃើញ ដែលកត្តានេះជួយពង្រឹងជំនាញសង្កេតឱ្យកាន់តែមានប្រសិទ្ធភាព។

ការសួរបញ្ជាក់ ៖ ការសង្កេតមិនមែនជាការដាក់បញ្ចូលតែគំនិតផ្ទាល់ខ្លួន ឬក៏ការវាយតម្លៃដោយផ្អែកទៅតាមអ្វីដែលបានឃើញឬឮ តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់បន្ថែមតាមរយៈការបំផុសជាប្រធានបទ ឬក៏ការចោទជាសំណួរបន្ថែមជាដើម។

ការកត់ត្រា ៖ ការកត់ត្រាជួយឱ្យការចងចាំ និងការវិភាគអំពីអ្វីដែលបានសង្កេតកាន់តែទទួលបាននូវព័ត៌មានលម្អិត និងច្បាស់ជាងមុន ហើយការកត់ត្រាទៀតសោត មានច្រើនទម្រង់ដូចជាការសរសេរ ការគូសគំនូរ និងការថតសម្លេងជាដើម។ ការកត់ត្រាក៏បានរួមចំណែកក្នុងការផ្ទៀងផ្ទាត់ព្រឹត្តិការណ៍ និងការទទួលបានទិន្នន័យបន្ថែមផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%