យុវជនអក្សរសាស្រ្ត ចង់ឃើញកូនខ្មែរទម្លាប់សរសេរអក្សរជាតិ​ឱ្យ​បានត្រឹមត្រូវ

ភ្នំពេញ – យុវជន​មួយ​ក្រុមដែល​សុទ្ធ​សឹងតែសិក្សា​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ បានសម្តែង​ការ​យល់ឃើញដូចៗគ្នាថា បច្ចុប្បន្ន​នេះ យុវជន​កម្ពុជា​ទូទៅហាក់មិនសូវយកចិត្ត​ទុកដាក់ចំពោះ​អក្សរសាស្រ្ត​របស់ជាតិប៉ុន្មានទេ ពិសេស​នៅ​លើ​បណ្តាញ​សង្គម ដោយ​ខ្លះ​សរសេរ​ខុស ហើយ​ខ្លះ​ទៀតព្យាយាមប្រើប្រាស់​អក្សរឡាតាំងសរសេរ​ជា​សំនៀងខ្មែរ ដែលនេះវាអាចនឹងមានផលអាក្រក់ទៅថ្ងៃអនាគត។​

កញ្ញា ប៉ោ សុខហឹម អតីតនិស្សិតអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើក​ឡើងថា សព្វថ្ងៃនេះ នាងឃើញថាមានយុវជនជាច្រើន​បាន​ឱ្យតម្លៃអក្សរសាស្រ្តជាតិ ប៉ុន្តែ​ទន្ទឹមនេះ ក៏សង្កេតឃើញមានយុវជនមួយចំនួនទៀតបែរជានាំគ្នាធ្វើត្រាប់សរសេរអក្សរឡាតាំងជាសំនៀងខ្មែរតៗគ្នា បណ្ដាលទៅជាទម្លាប់ ដែលវាជារឿង​មិនល្អ ហើយយុវជនខ្មែរគ្រប់រូបគួរគិតពិចារណា និងជៀសវាងចាប់ពីពេលឥឡូវទៅ។

អតីតនិស្សិតអក្សរសាស្រ្តខ្មែររូបនេះ បន្ថែមថា យុវជនអាចចូលរួមលើកស្ទួយអក្សរសាស្រ្តជាតិរបស់ខ្លួន តាមរយៈការទម្លាប់សរសេរអក្សរជាតិរបស់ខ្លួន និងយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធផង។ លើពីនេះ យុវជន​ក៏​គួរ​តែចូលរួមការអាន ព្រោះថាការអានបង្កើតទាំងចំណេះ និងអាចឱ្យយុវជនកត់ចំណាំពាក្យថ្មីៗដែលគេពុំធ្លាប់បានជួបពីមុនមក ដែលអាចជួយឱ្យការសរសេរបានត្រឹមត្រូវឡើងវិញ។

កញ្ញា ប៉ោ សុខហឹម

“ខ្ញុំចង់ឃើញអក្សរសាស្រ្តខ្មែរទៅថ្ងៃអនាគតមានការរីកចម្រើន ជាពិសេស ចង់ឃើញយុវជនខ្មែរគ្រប់ជំនាន់សរសេរអក្សរខ្មែរត្រឹមត្រូវ”

អតីតនិស្សិតអក្សរសាស្រ្តខ្មែរមួយរូបទៀត គឺ កញ្ញា មិច ស្រីវី ក៏​បានលើក​ឡើងដែរថា យុវជនអាចចូលរួមលើកស្ទួយអក្សរសាស្រ្តជាតិរបស់ខ្លួន ដោយប្រើភាសាខ្មែរជាយាន ចូលរួមនិយាយ និងសរសេរជាភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ ។

កញ្ញាបន្តថា ការចូលរួមសរសេរស្នាដៃបែបបរទេស ការបើកបង្រៀនភាសាខ្មែរដោយស្មគ្រ័ចិត្តចំពោះជនជាតិខ្មែរ និងជនបរទេស ក៏ជាការល្អប្រសើរដែរ ដោយវារួមចំណែកជួយឱ្យយុវជនកម្ពុជាចេះច្បាស់អំពីការប្រើប្រាស់ភាសា និងសំណេរខ្មែរ។

កញ្ញា ម៉ិច ស្រីវី

“ខ្ញុំចង់ឱ្យយុវជនខ្មែរគ្រប់រូប យកចិត្តទុកដាក់សរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ ជាពិសេសហ៊ាននិយាយភាសាខ្មែរដោយភាពជឿជាក់”

សម្រាប់ លោក វ៉ន សីហា និស្សិតដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរវិញ ក៏​លើកឡើងមិន​គ្នា​ប៉ុន្មានដែរថា បច្ចុប្បន្ន​យុវជនដែល​ឱ្យតម្លៃអក្សរសាស្រ្តខ្មែរនៅ​មានភាគរយទាប ដោយសារភាគច្រើនយុវជនឱ្យតម្លៃទៅលើអក្សរសាស្រ្តបរទេស ឬសរសេរអក្សរអង់គ្លេស ហើយ​ពេល​ខ្លះ​គេ​សរសេរភាសាបរទេស​ជាសំនៀងភាសាខ្មែរថែមទៀត ដែលនាំឱ្យមានការយល់ច្រឡំកាន់តែច្រើនឡើងៗ។

អតីតនិស្សិតអក្សរសាស្រ្តខ្មែររូបនេះ បន្ថែមថា ការចាប់យកភាសាជាតិជាអាទិភាពទី១ មានសារៈសំខាន់ ព្រោះដរាបណាយុវជនចេះភាសាជាតិច្បាស់ ការសិក្សាភាសាទី២ ដែលជាភាសាបរទេសក៏មានភាពងាយស្រួលផងដែរ។

លោក វ៉ន សីហា បន្តថា សិក្សារៀនសូត្រទៅលើអក្ខរាវិរុទ្ធ ក្បួនវេយ្យាករណ៍ និងសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ គឺបានរួមចំណែកលើកស្ទួយអក្សរសាស្រ្តជាតិឱ្យកាន់តែខ្ពង់ខ្ពស់ និងគង់វង្សផងដែរ។

លោក វ៉ន សីហា

“បើទោះជាយុវជនចេះភាសាបរទេសដែលជាភាសាទី២ ប៉ុន្តែសូមកុំបោះបង់ភាសាជាតិរបស់ខ្លួន គឺត្រូវចូលរួមប្រើប្រាស់ និងឱ្យតម្លៃចំពោះអក្សរសាស្រ្តជាតិរបស់ខ្លួនគ្រប់ៗគ្នា”

ជុំវិញការយល់ឃើញខាងលើនេះ កញ្ញា ប៉ោ សុខហឹម ចង់ឱ្យមានការប្រឡងប្រជែងផ្នែកអក្សរសាស្រ្តខ្មែរតាមសាលា អង្គការ ឬស្ថាប័ននានាដើម្បីឱ្យយុវជនមានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពលើវិស័យអក្សរសាស្រ្តខ្មែរឱ្យបានច្រើន។ ពិសេសចង់ឃើញកូនខ្មែរបញ្ឈប់ទម្លាប់សរសេរអក្សរឡាតាំងសំនៀងខ្មែរនៅតាមបណ្ដាញសង្គមអ៊ីនធឺណិត ហើយចាប់ផ្ដើមបង្កើតទម្លាប់សរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវឡើងវិញ។

យល់ស្របដូចក្រុមយុវជន​ខាងលើដែរ លោក គេន រង្សី សាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ដើម្បីកាត់បន្ថយកំហុសអក្ខរាវិរុទ្ធខ្មែរ សាធារណជនគួរឈរលើស្មារតីជាតិនិយម គឺឱ្យតម្លៃទៅលើភាសាជាតិ ទោះរៀនឯកទេសអ្វីក៏ដោយ ។ លោកថា អ្នកសរសេរត្រូវសរសេរពាក្យខ្មែរឱ្យបានត្រឹមត្រូវ ទោះមួយពាក្យ មួយល្បះ ឬមួយអត្ថបទ ទាំងផ្លូវការ ឬក្រៅផ្លូវការក៏ដោយ ជាពិសេសយុវជន គួរព្យាយាមអានសៀវភៅឱ្យបានច្រើនដើម្បីបង្កើនការចងចាំអំពីសំណេរពាក្យខ្មែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...