បណ្ឌិត ឈត ប៊ុនថង៖ ការប្រកួតសរសេរតាមអានជាសាធារណៈជួយបណ្ដុះទម្លាប់អាន និងលើកកម្ពស់ផ្នែកអក្ខរាវិរុទ្ធ

កម្ពុជាគ្រោងនឹងរៀបចំកម្មវិធីការប្រកួតសរសេរតាមអានជាសាធារណៈ​លើកដំបូងគេ ដែលមានឈ្មោះថា «សំណេរអង្គរ» នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ខាងមុខ ឯស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា គឺជាអ្នកអានអត្ថបទសរសេរតាមអាននេះដោយផ្ទាល់។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ មានប្រសាសន៍ថា កម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈ នេះ នឹងរួមចំណែកធ្វើឱ្យសាធារណៈជន សិស្ស និស្សិត បណ្ដុះទម្លាប់ចូលចិត្តអានសៀវភៅ និងយកចិត្តទុកដាក់ទាំងវេយ្យាករណ៍ ទាំងអក្ខរាវិរុទ្ធ។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្ថែមថា កម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈនេះនឹងចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរក៏នឹងអនុញ្ញាត​ឱ្យអ្នកចូលរួមដោយផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន ដោយត្រូវយល់ច្បាស់ពាក្យគន្លឹះទាក់ទងជាមួយអង្គរវត្ត ប្រាសាទបុរាណ ពាក្យគន្លឹះវប្បធម៌ រួមមាន តួអង្គព្រះមហាក្សត្រ ជំនឿ ស្ថាបត្យកម្ម និងរឿងរ៉ាវផ្សេងៗ ។ លោកបណ្ឌិតបន្តថា ប្រសិនបើអ្នកចូលរួមប្រកួតមិនបានត្រៀមមុនទេ គឺអាចសរសេរមិនត្រូវ ឬសរសេរមិនទាន់ ។ លើសពីនេះ មានតែការអានប៉ុណ្ណោះជួយឱ្យសាធារណជនចេះច្រើន ដឹងព័ត៌មានសំខាន់ៗតាមរយៈសាច់រឿងបានច្រើន។

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ មានប្រសាសន៍ថា កន្លងមកការសរសេរតាមអាននៅក្នុងថ្នាក់តាមសាលារៀនដូចជាមិនសូវផុសផុលនោះទេ ប៉ុន្តែឥឡូវឃើញថា មានការល្អប្រសើរឡើងវិញច្រើន រហូតដល់មានការបង្កើតកម្មវិធីសរសេរតាមអានលើប្រធានបទដ៏សំខាន់ និងជារឿងល្អដែលត្រូវចូលរួមអបអរសាទរក្នុងការផ្ដួចផ្ដើមឱ្យមានការប្រកួតសរសេរតាមអានជាសាធារណៈ លើប្រធានបទ «សំណេរអង្គរ» នេះ។

“សព្វថ្ងៃនេះ មានការអូសទាញច្រើនពីក្រុមក្មេងទំនើង ប្រើប្រាស់គ្រឿងញៀនច្រើន ដូច្នេះនៅពេលមានកម្មវិធីបែបនេះ នឹងបានរួមចំណែកបង្វែរយុវជនងាកមកគិតផ្នែកអក្សរសាស្រ្ត ភាសា វប្បធម៌បានកាន់តែច្រើន​”

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ

គួរបញ្ជាក់ថា កម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈលើកទី១ មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ, អាជ្ញាធរជាតិអប្សរា, អង្គការ​ស៊ីប៉ា ។ បើតាម​ក្រសួងអប់រំ យុវជន និង​កីឡា កម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈ ត្រូវរៀបចំឡើងដើម្បីជាការលើកស្ទួយ​អក្សរសាស្រ្តខ្មែរ និង​ទាញចំណាប់អារម្មណ៍ប្រជាជនខ្មែរ ឱ្យ​យក​ចិត្តទុកដាក់​លើ​ការ​សរសេរអក្សរខ្មែរ​ឱ្យបានត្រឹមត្រូវ។

សម្រាប់សាធារណៈជនដែលមានបំណងចង់ចូលរួមប្រកួត អាចចុះឈ្មោះចូលរួមតាមរយៈផ្ញើសារតេឡេក្រាមទៅលេខទូរស័ព្ទ ០៩២ ៣៣៧ ៦២៦។ ផុតកំណត់ចុះឈ្មោះចូលរួមថ្ងៃទី ទី៧ ខែមករា ឆ្នាំ២០២៤។

សម្រាប់អត្ថប្រយោជន៍ដែលទទួលបានពីកម្មវិធីប្រកួតនេះ រួមមាន ជ័យលាភីលេខ១ ទទួលបានការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ ១បន្ទប់គ្រែ២ ៣យប់ នៅខេត្តសៀមរាប រួមជាមួយថវិកា ១,២០០,០០០រៀល។ ជ័យលាភីលេខ២ ទទួលបានការស្នាក់នៅសណ្ឋាគារផ្កាយបួន ១បន្ទប់ គ្រែ២ ៣យប់ នៅសៀមរាបនិងថវិកា ១,២០០,០០០រៀល។ ជ័យលាភីលេខ៣៖ ទទួលបានការស្នាក់នៅសណ្ឋាគារផ្កាយបី ១បន្ទប់ គ្រែ២ ៣យប់ នៅសៀមរាបនិងថវិកា ៤០០,០០០រៀល និងរង្វាន់លួងចិត្តច្រើនរង្វាន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...