ភ្នំពេញ – លទ្ធផលប្រឡងអាហារូបករណ៍បានជោគជ័យនៃជំនាញនីមួយៗអាស្រ័យលើការខិតខំប្រឹងប្រែង ការតាំងចិត្ត និងវិធីសាស្ត្រក្នុងការត្រៀមខ្លួនមុនពេលប្រឡងមកដល់ ។ នេះជាការលើកឡើងរបស់កញ្ញា គង់ គន្ធា និស្សិតអាហារូបករណ៍១០០% នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំទី៥ ជំនាញឱសថសាស្ត្រ ។
កញ្ញា គង់ គន្ធា បានលើកឡើងថា ដើម្បីមានសិទ្ធក្នុងការដាក់ពាក្យប្រឡងអាហារូបករណ៍នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបាន ដំបូងសិស្សត្រូវប្រាកដថាមិនមានដាក់ស្នើប្រឡងអាហារូបករណ៍ផ្សេងៗនៅសាកលវិទ្យាល័យណាមួយឡើយ ។ សម្រាប់ គន្ធា ផ្ទាល់ គឺត្រៀមដាក់ពាក្យត្រឹមតែសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលតែមួយប៉ុណ្ណោះ និងបានត្រៀមខ្លួនសិក្សាបន្ថែមនៅសាលាខាងក្រៅដើម្បីពង្រឹងស្មារតី និងសមត្ថភាពរបស់ខ្លួន ។
នៅឆ្នាំសិក្សាដែល គន្ធា បានស្នើពាក្យអាហារូបករណ៍ គឺមានសិស្សច្រើនជាងមួយម៉ឺននាក់ដាក់ពាក្យប្រឡងពេទ្យសម្រាប់គ្រប់ផ្នែក ហើយផ្នែកឱសថសាស្ត្រជិត២០០០នាក់ ដោយសាលាជ្រើសរើសយកតែ១៥០នាក់ ពោលគឺសិស្សដែលមានពិន្ទុខ្ពស់ជាងគេចំនួន១០% នៃសិស្សប្រឡងនឹងទទួលបានអាហារូបករណ៍១០០% សម្រាប់ជំនាញនេះ ។

គន្ធា បន្ថែមថា សិស្សដែលមានសិទ្ធក្នុងការប្រឡងយកអាហារូបករណ៍១០០%នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលត្រូវតែជាសិស្សដែលទើបតែបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យភ្លាមៗតែប៉ុណ្ណោះ ពោលគឺចប់បាក់ឌុបថ្មីៗ ។ នៅក្នុងដំណាក់កាលនេះ គន្ធា ជាសិស្សដែលទើបនឹងបញ្ចប់ថ្នាក់វិទ្យាល័យថ្មីៗ ក៏បានត្រៀមខ្លួនសម្រាប់ការប្រឡងខាងមុខដោយរៀនគួរត្រៀម ឬអាចហៅបានថា រៀនគួរត្រៀមប្រឡងនៅសាលាគួរផ្សេងៗ និងថែរក្សាសុខភាពខ្លួនឯងមុនការប្រឡងមកដល់ ។ តួយ៉ាង គន្ធា បានរៀនត្រៀមខ្លួនរយៈពេល២ខែមុនការប្រឡងមកដល់ រួមមានការស្វ័យសិក្សា និងទៅរៀនគួរនៅសាលាគួរខាងក្រៅបន្ថែម និងរំលឹកវិញ្ញាសារប្រឡងជំនាន់ចាស់ៗ ។
កញ្ញា គង់ គន្ធា
“គណិតវិទ្យាគឺជាកូនសោរសម្រាប់ទទួលបានអាហរូបករណ៍”
ទិដ្ឋភាពសិស្សខ្ទង់ម៉ឺននាក់ទៅប្រឡងប្រជែងបានធ្វើឱ្យកញ្ញា គង់ គន្ធា មានអារម្មណ៍ភ័យខ្លាច និងញាប់ញ័រ ប៉ុន្តែ គន្ធា បានគិតពីលើអារម្មណ៍ភ័យខ្លាចថា ប្រសិនបើពេលនេះធ្វើមិនបានល្អនាងនឹងបាត់បង់ឱកាសសិក្សាអាហារូបករណ៍នេះ ថែមទាំងធ្វើឱ្យការសិក្សានៅសាកលវិទ្យាល័យរបស់កញ្ញាត្រូវពឹងផ្អែកលើគ្រួសារកាន់តែច្រើន ព្រោះការសិក្សាគ្រប់ជំនាញដែលទាក់ទងនឹងសុខាភិបាលសុទ្ធតែត្រូវចំណាយច្រើនលើថ្លៃសាលា សម្ភារៈសិក្សា និងថ្លៃស្នាក់នៅផ្សេងៗ ។

កញ្ញា គង់ គន្ធា
“ខំប្រឹងសិនទៅ កុំឱ្យពេលចេញលទ្ធផលមកមានការស្ដាយក្រោយ”
ជាមួយគ្នានិស្សិតអាហារូបករណ៍រូបនេះ ក៏បានលើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយប្រសិនចង់សិក្សាជំនាញនេះ អាចតាមដាននិងស្វែងរកព័ត៌មានអាហារូបករណ៍នៅតាមសាលាឯកទេសសុខាភិបាលទាំងអស់ដូចជា តាមដាន Page ផ្លូវការរបស់សាលា ឬសាកសួរព័ត៌មានផ្ទាល់នៅការិយាល័យព័ត៌មានរបស់សាលា ។ លើសពីនេះ ការពិភាក្សាជាមួយសិស្សច្បងក៏ជាកត្តាសំខាន់ផងដែរ ដែលអាចធ្វើឱ្យសិស្សទទួលបានបទពិសោធន៍ និងទំនុកចិត្តកាន់តែច្រើន ។ ជម្រើសបន្ទាប់ សិស្សក៏អាចស្វែងរកការចែករំលែកបទពិសោធន៍សិក្សា ឬដាក់ពាក្យ តាមរយៈសារព័ត៌មាន ឬក្នុងបណ្ដាញសង្គមជាដើម ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។

ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2026
ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































