អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះត្រៀមខ្លួន៣ខែមុនប្រឡងបាក់ឌុប ដើម្បីទទួលបាននិទ្ទេសល្អ

ភ្លេចៗខ្លួនពេលវេលា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ដែលទាមទារឱ្យបេក្ខជនបាក់ឌុបខិតខំស្វ័យសិក្សា ពង្រឹងចំណេះដឹង និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ថ្ងៃប្រឡងមកដល់។ ក្នុងអត្ថបទនេះ យុវជន ពី សិរីវឌ្ឍនៈ ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៤ នៃវិទ្យាល័យហ៊ុន សែនប៊ុនរ៉ានី វត្តភ្នំ,​ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញវិស្វកម្មសុសវែរ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមកចែករំលែកគន្លឹះក្នុងការ​ត្រៀមខ្លួន៣ខែមុនប្រឡងបាក់ឌុបដើម្បីទទួលបាននិទ្ទេសល្អ សម្រាប់ប្អូនៗដែលជាបេក្ខជនប្រឡងបាក់ឌុបខាងមុខនេះ។

យុវជន ពី សិរីវឌ្ឍនៈ និយាយថា សម្រាប់ខ្លួនការប្រឡងបាក់ឌុប ពិតជាមានសារៈសំខាន់ខ្លាំង ព្រោះបានជួយវាស់ស្ទង់នូវសមត្ថភាពរបស់ខ្លួនដែលបានចំណាយពេលខិតខំសិក្សារៀនសូត្ររយៈពេល១២ឆ្នាំ។ លើសពីនេះ ការប្រឡងបាក់ឌុប ក៏ជាស្ពានមួយដែលជួយផ្ដល់ជាផ្លូវទៅស្វែងរកអាហារូបករណ៍នានាដែលខ្លួនចង់បាន និងជួយឱ្យអាចជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេលចូលរៀននៅសាកលវិទ្យាល័យ។

យុវជន ពី សិរីវឌ្ឍនៈ ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៤ នៃវិទ្យាល័យហ៊ុន សែនប៊ុនរ៉ានី វត្តភ្នំ

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៤ រូបនេះ បញ្ជាក់បន្ថែមថា សម្រាប់ការត្រៀមខ្លួន៣ខែមុនប្រឡងបាក់ឌុបឱ្យទទួលបាននិទ្ទេសល្អ គឺ ទី១. ត្រូវរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាព ជាកត្តាសំខាន់សម្រាប់បេក្ខជនបាក់ឌុប បើកាលណាគាត់មានសុខភាពល្អ ទទួលទានអាហារបានគ្រប់គ្រាន់ អាចទ្រទ្រង់សារពាងកាយបាន មិនងាយឈឺ គេងបានគ្រប់គ្រាន់ នោះខួរក្បាលក៏ដំណើរការបានល្អ, ទី២. មានទំនួលខុសត្រូវ ដោយចំណាយពេលឱ្យច្រើនខិតខំរៀនសូត្រនៅផ្ទះដោយខ្លួនឯង ខិតខំរៀនមេរៀនដែលគ្រូបានដាក់ឱ្យ រំលឹកមេរៀនដែលបានរៀនរួច ដើម្បីបណ្ដុះគំនិតឱ្យកាន់តែខ្លាំងជាងមុន និងទី៣. គួរចេះមេរៀនគ្រប់មុខវិជ្ជា ហើយត្រូវចំណាយពេលធ្វើលំហាត់ឱ្យបានច្រើន ខិតខំស្រាវជ្រាវ ស្វែងរកអ្វីដែលថ្មីៗទាក់ទងនឹងវិញ្ញាសាប្រឡងបាក់ឌុប ដើម្បីជួយពង្រឹងសមត្ថភាពរបស់គាត់ឱ្យបានខ្លាំង។

តាមរយៈបទពិសោធន៍ យុវជន ពី សិរីវឌ្ឍនៈ ក៏បានប្រាប់ពីគន្លឹះរៀនដែលមានប្រសិទ្ធភាព រួមមាន ទី១. រៀនសង្ខេបមេរៀនដោយខ្លួនឯង គឺវាជួយយើងងាយស្រួលរំលឹកមេរៀនដែលធ្លាប់រៀនហើយ និងចាប់បានឱ្យកាន់តែច្បាស់នូវមេរៀនទាំងអស់នោះ ហើយក៏ជាស្ពានមួយអាចជួយឱ្យធ្វើលំហាត់បាន, ទី២. ខិតខំធ្វើលំហាត់ លោកគ្រូ អ្នកគ្រូទាំងអស់ សុទ្ធតែគន្លឹះ និងសមត្ថភាពក្នុងការបង្រៀនសិស្ស អាចដឹងពីលំហាត់ប្រភេទណាអាចចេញពេលប្រឡងបាក់ឌុប ដូច្នេះ សិស្សានុសិស្សទាំងអស់គួរតែផ្ដោតទៅលើការធ្វើលំហាត់ដែលលោកគ្រូ អ្នកគ្រូដាក់ជូនឱ្យបានច្រើន។ លើសពីនេះ អាចស្រាវជ្រាវលំហាត់ដែលមាននៅតាមអ៊ីនធឺណិតយកមកធ្វើបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងពីមួយកម្រិតទៅមួយកម្រិតទៀត។

សិស្សបាក់ឌុប

ទី៣. ការបង្កើតក្លិបសិក្សា មួយក្រុមមានសមាជិក​ ៤ទៅ៥នាក់ នៅពេលសិក្សាជាក្រុមយើងអាចផ្ដុំគំនិតគ្នាបានច្រើន អាចវិភាគរកចម្លើយមួយដែលត្រឹមត្រូវបានច្បាស់លាស់ល្អ ព្រមទាំងផ្ដល់បរិយាកាសរីករាយ ជាជាងយើងអង្គុយនៅក្នុងបន្ទប់ម្នាក់ឯងធ្វើលំហាត់ និងទី៤. ការហ៊ានសួរលោកគ្រូ អ្នកគ្រូ លើចំណុចដែលខ្លួនមិនចេះ ដើម្បីយល់កាន់តែច្បាស់បន្ថែមទៀត។

អតីតសិស្សនិទ្ទេស A រូបនេះ ក៏បានលើកទឹកចិត្តដល់បេក្ខជនត្រៀមប្រឡងបាក់ឌុប សូមរក្សាទឹកចិត្តកុំឱ្យភ័យ កុំស្លន់ស្លោ ទោះមិនចេះមេរៀនទាំងអស់ក៏ដោយ គឺត្រូវខិតខំប្រឹងប្រែងរៀនបន្ថែមទៀត ហើយពេលប្រឡងសូមបញ្ចេញសមត្ថភាពដែលបានចំណាយពេលខិតខំសិក្សាអស់១២ឆ្នាំ តាមអ្វីដែលអាចធ្វើបាន។ ជាមួយគ្នា សិរីវឌ្ឍនៈ ក៏សូមជូនពរឱ្យបេក្ខជនបាក់ឌុបទាំងអស់អាចយកបាននិទ្ទេសដែលគាត់ចង់បាន នៅពេលប្រឡងបាក់ឌុបខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *