៣វិធីបង្ការភាពភ័យខ្លាចពេលកំហុសកើតមាន

មិនថាអ្នកជានរណា មកពីណា ការបង្កើតកំហុស ឬក៏ភាពបរាជ័យ គឺជារឿងធម្មតា។ កំហុស ជាផ្នែកមួយនៃការរស់នៅរបស់មនុស្ស ហើយកំហុសក៏ជាចំណែកជំរុញឱ្យមានការអភិវឌ្ឍសមត្ថភាពទៅកាន់សិស្សហាត់ការទើបចេញពីសាលាថ្មីៗ ទំនាក់ទំនងផ្ទាល់ខ្លួន និងនៅកន្លែងធ្វើការ។ មួយវិញទៀត មិនសំខាន់ថា បានបង្កើតកំហុសប៉ុន្មានដងនោះទេ ប៉ុន្តែអ្វីដែលសំខាន់នៅត្រង់ថា តើជ្រើសរើសវិធីសាស្រ្តបែបណា ដើម្បីឆ្លើយតបបែបវិជ្ជមាន និងធ្វើឱ្យកាន់តែប្រសើរនៅពេលបន្ទាប់។ តាមរយៈគេហទំព័រ asana បានប្រាប់ពីគន្លឹះ៣ចំណុច ដើម្បីដោះស្រាយជាមួយខ្លួនឯង នៅពេលរកឃើញថា ហាក់មានភាពរារែក ឬភ័យខ្លាចពេលចាប់ផ្តើមកិច្ចការថ្មីៗ ជាពិសេសនៅកន្លែងធ្វើការ។

១.ដឹងពីរបៀបប្រើប្រាស់ផ្លូវដង្ហើម ៖ ការទទួលបាននូវអារម្មណ៍ខកចិត្ត តានតឹង ឬក៏ភាពខ្មាស់អៀនក្រោយពេលបង្កើតកំហុស គឺជារឿងទូទៅដែលកើតមានចំពោះបុគ្គលមួយចំនួន ជាពិសេសនៅពេលមិនបានអប់រំចិត្តជាប្រចាំ ហើយការសម្រេចចិត្តមានភាពមិនប្រក្រតី។ យ៉ាងណា នៅពេលដែលស្ថានភាពផ្លូវចិត្តស្ថិតក្នុងស្ថានការណ៍ល្អ ការសម្រេចចិត្តធ្វើអ្វីមួយក៏មានភាពល្អប្រសើរទៅតាមនោះដែរ ដែលជាមូលហេតុបង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់ជាមួយអារម្មណ៍ផ្ទាល់ខ្លួន បានរួមចំណែកផ្តល់នូវភាពវិជ្ជមាននៅពេលដែលអនុវត្តន៍សកម្មភាពណាមួយ។

ចំណាយពេលបន្តិចបន្តួច ដើម្បីស្ទាបស្ទង់អារម្មណ៍របស់ខ្លួនឯងដែលកំពុងតែកើតមាន រួចទុកចន្លោះការងារ ឱ្យមានគម្លាត​សម្រាកបន្តិច ដើរឬចលនាធ្វើលំហាត់ប្រាណនៃរាងកាយ ឬក៏និយាយជាមួយមនុស្សដែលផ្តល់ការយល់ចិត្តបំផុត។ មិនយូរ មិនឆាប់ នឹងអាចយកឈ្នះអារម្មណ៍អវិជ្ជមាន ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយនឹងស្ថានការដែលកំពុងជួបប្រទះ។

២.និយាយប្រាប់នរណាម្នាក់ ៖ នៅពេលដែលអ្នកបានបង្កើតកំហុស រឿងដែលគួរធ្វើដំបូងនោះគឺការជជែកជាមួយនរណាម្នាក់ជាពិសេសមនុស្សដែលអាចជួយដោះស្រាយបញ្ហាបានដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាកាត់តែធំកើតឡើង។ កំហុសមិនអាក្រក់ខ្លាំងដូចដែលយើងគិតនោះទេ ដូច្នេះការស្វែងរកដំណោះស្រាយឱ្យបានកាន់តែលឿន គឺកាន់តែល្អចំពោះផ្លូវចិត្ត។

ការទទួលយកកំហុស មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែអ្នកចិត្តសាស្រ្តបានយល់ស្របដែរថា ការរៀនប្រឈមមុខនឹងបញ្ហា គឺជាសញ្ញានៃការអភិវឌ្ឍន៍ឆ្ពោះទៅមុខ ទាំងសកម្មភាពផ្ទាល់ខ្លួន និងអាជីពវិជ្ជាជីវៈក្នុងរយៈពេលវែង។ ការសារភាពកំហុសទៀតសោត ពុំបានបង្ហាញពីភាពកម្សោយរបស់ខ្លួនឯងនោះទេ ប៉ុន្តែបានបង្ហាញពីភាពរឹងមាំ ភាពចាស់ទុំក្នុងការប្រឈមមុខជាមួយបញ្ហា ឬការរកឬសគល់ ក៏ដូចជាសកម្មភាពក្នុងការដោះស្រាយដទៃទៀត។ ការទទួលស្គាល់កំហុស ជាការបង្កើនទំនុកចិត្តចំពោះខ្លួនឯងនៅពេលអនាគត។

៣.ស្វែងយល់ពីកំហុស ៖ បន្ទាប់ពី ការដកដង្ហើមវែងៗ និងប្រាប់អ្នកដទៃអំពីអ្វីដែលបានកើតឡើងរួចហើយ ជាសកម្មភាពបន្ទាប់គឺព្យាយាមស្វែងយល់អំពីកំហុសដែលកើតមាន និងការសុំអភ័យទោស។ ការធ្វើបែបនេះ មិនមែនមានន័យថា អ្នកមិនល្អ ឬក៏ធ្វើការងារមិនបានល្អនោះទេ គឺមានន័យថា មានសកម្មភាពមួយដែលធ្វើមិនត្រឹមត្រូវ ប៉ុន្តែត្រូវការរៀនសូត្រ។ ការសុំទោសចំពោះកំហុសដដែលៗ ក៏មិនគួរឱ្យកើតមាននោះទេ ដើម្បីបញ្ចៀសការរកលេសឱ្យខ្លួនឯង ឬក៏ការដាក់បន្ទុកឱ្យខ្លួនឯងកាន់តែខ្លាំងឡើងៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *