យុវតី កៅ ម៉េងហ័ង បង្ហាញឆន្ទៈតំណាងឱ្យយុវតីកម្ពុជាក្នុងវិស័យស្ទែម (STEM) នៅលើវេទិកាអង្គការសហប្រជាជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

យុវតី កៅ ម៉េងហ័ង បានសម្រេចក្ដីសុបិន ក្នុង​ការ​បង្ហាញឆន្ទៈតំណាងឱ្យយុវតីកម្ពុជាក្នុងវិស័យស្ទែម (STEM) នៅ​ក្នុងកម្មវិធី Commission on the Status of Women (CSW) លើកទី៦៩ ព្រមទាំងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងកម្មវិធីអំណាចសម្រាប់ក្មេងស្រី «វិនិយោគលើក្មេងស្រី ដើម្បីផ្លាស់ប្តូរពិភពលោក» នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យុវតី កៅ ម៉េងហ័ង ជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) និងជាសហស្ថាបនិក នៃគម្រោងស្ទែមយូនីធី និងគម្រោង Ladies in Tech បានថ្លែងក្នុងវេទិកាអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែមីនា ថា ការចូលរួមក្នុងវេទិកានេះ ជាកិត្តិយសដ៏អស្ចារ្យរបស់នាង ក្នុងនាមជាក្រុមប្រឹក្សាក្មេងស្រីទូទាំងពិភពលោកមកពីប្រទេសកម្ពុជា និងក្នុងនាមជាក្មេងស្រីនៅក្នុងវិស័យ (STEM)។ ម៉េងហ័ង លើកឡើងថា វាមិនត្រឹមតែបង្ហាញពីដំណើរជីវិតរបស់នាងនោះទេ ប៉ុន្តែបញ្ជាក់អំពីការពិតនៃការចូលរួមរបស់ក្មេងស្រី ដែលធ្វើសកម្មភាពរួមគ្នា មិនត្រឹមតែអាចផ្លាស់ប្ដូរខ្លួនឯងនោះទេ ប៉ុន្តែជាធាតុចូលក្នុងការផ្លាស់ប្ដូរសហគមន៍ទាំងមូល។

យុវតី កៅ ម៉េងហ័ង បង្ហាញឆន្ទៈតំណាងឱ្យយុវតីកម្ពុជាក្នុងវិស័យស្ទែម

ម៉េងហ័ង ថ្លែងទៅកាន់អ្នកចូលរួមថា នាងគ្រាន់តែជាក្មេងស្រីម្នាក់ ដែលមានសុបិន្តធំ ចង់ដឹងចង់ឃើញ និងស្រឡាញ់បច្ចេកវិទ្យា ប៉ុន្តែជាអកុសលនាងរស់នៅក្នុងបរិយាកាសដែលមនុស្សជឿថាក្មេងស្រីមិនគួរទៅឆ្ងាយ ក្មេងស្រីមិនគួរបន្តការសិក្សាថ្នាក់ឧត្តម ជាពិសេសក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា។ ម៉េងហ័ង បន្តថា បញ្ហាដែលរូបនាងជួបប្រទះនេះ ក៏ជាឧបសគ្គជាប្រព័ន្ធសម្រាប់មនុស្សស្រីជាច្រើនផ្សេងទៀតកំពុងប្រឈមដែរ។

យុវតីមកពីខេត្តកំពង់ចាម រូបនេះ បន្ថែមថា នាងមានសំណាងដែលបានរកឃើញកម្មវិធីមួយឈ្មោះថា Technovation Girls ដែលផ្ដល់ឱកាសធ្វើការជាមួយអ្នកណែនាំ សមាជិកក្រុមស្ត្រី ដើម្បីដោះស្រាយបញ្ហាសហគមន៍ដោយប្រើបច្ចេកវិទ្យាជាឧបករណ៍។ ម៉េងហ័ង បន្តថា នាងបានចូលរួមបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដើម្បីដោះស្រាយបញ្ហាសហគមន៍តាំងពីអាយុ ១៥ឆ្នាំ។ ចាប់ពីពេលនោះមក នាងចាប់អារម្មណ៍កាន់តែខ្លាំងលើបច្ចេកវិទ្យា។ រូបនាងបានផ្លាស់ប្ដូរ និងបានអភិវឌ្ឍសមត្ថភាពជាច្រើន តាមរយៈការរៀនផ្នែកបច្ចេកវិទ្យាទាំងនេះ។

យុវតី កៅ ម៉េងហ័ង ចូលរួមកម្មវិធី Commission on the Status of Women (CSW) លើកទី៦៩ និងជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធី Power For Girls នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយក សហរដ្ឋអាមេរិក

ម៉េងហ័ង បានជំរុញខ្លួនឯង និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា ដោយចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ តាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីស្ម័គ្រចិត្តជាដើម។ ការចូលរួមកាន់តែសកម្ម បានធ្វើឱ្យ ម៉េងហ័ង មានគំនិតបង្កើតអ្វីដែលថ្មី ដើម្បីជួយទៅដល់ក្មេងស្រី និងសហគមន៍របស់នាង។ យុវតីវ័យ ១៩ឆ្នាំរូបនេះ ចង់ជំរុញទឹកចិត្តដល់អ្នកចូលរួម និងបង្ហាញថា ក្មេងស្រីអាចធ្វើអ្វីៗគ្រប់យ៉ាង ប្រសិនបើយើងកំណត់គំនិតរបស់យើង។

«មេរៀនដែលនាងខ្ញុំបានរៀនពីរឿងនេះគឺថា នៅពេលដែលមនុស្សស្រីមកជុំគ្នា យើងផ្លាស់ប្តូរបទដ្ឋានសង្គម យើងប្រជែងនឹងជំនឿហួសសម័យ ហើយយើងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ ដូច្នេះយើងត្រូវការអ្នកគ្រប់គ្នានៅទីនេះ»។

ក្នុងឱកាសនោះដែរ យុវតីរូបនេះក៏ស្នើសុំឱ្យភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើយ៉ាងណាជំរុញឱ្យការផ្តល់អំណាច និងគាំទ្រដល់ស្ត្រីទទួលជោគជ័យ។ ម៉េងហ័ង យល់ថា ការគាំទ្រនោះអាចជាគោលនយោបាយ និងការផ្តល់ឱកាសនានាដល់ក្មេងស្រី តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សា អាហារូបករណ៍ ក៏ដូចជាជំនួយហិរញ្ញវត្ថុជាដើម។

ការលើកកម្ពស់ស្រី្ត និងក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា

ម៉េងហ័ង ក៏ជំរុញដល់អ្នកចូលរួមទាំងអស់គ្នាក្នុងវេទិកា ចូលរួមក្នុងដំណើរនេះ ដើម្បីធានាឱ្យបាននូវការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីបន្ថែមទៀតនៅក្នុងបច្ចេកវិទ្យា និងវិស័យពាក់ព័ន្ធ។ ម៉េងហ័ង បញ្ជាក់ថា «សម្រាប់ក្មេងស្រីគ្រប់រូប អ្នកពិតជាអស្ចារ្យ អ្នកពិតជាលេចធ្លោ ជាពិសេសសកម្មភាព និងសំឡេងរបស់អ្នកមានឥទ្ធិពលដល់សង្គម»។

គួរជម្រាបថា តាមរយៈគម្រោង Ladies In Tech ក្រោមជំនួយពីអង្គការយូនីសេហ្វកម្ពុជា និង STEMUNITY ដែលជាគម្រោងបណ្ដុះបណ្ដាលជួយឱ្យក្មេងស្រីនៅជនបទ កាន់តែយល់ពីជំនាញបច្ចេកវិទ្យា ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាក្រោយចប់បាក់ឌុប បានជួយដល់គាំទ្រដល់ក្មេងស្រីជាង ២០០នាក់នៅកម្ពុជា ដើម្បីធ្វើតាមក្តីស្រមៃរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា និងដើម្បីបន្តការសិក្សាជំនាញផ្នែកបច្ចេកវិទ្យា និងធ្វើជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *