យូនីសែហ្វបង្កើតកម្មវិធីអភិវឌ្ឍវីដេអូហ្គេម ដើម្បីពង្រឹងជំនាញសតវត្សទី២១ ដល់ក្មេងស្រីកម្ពុជា

ក្មេងស្រីជំទង់កម្ពុជា ចូលរួមក្នុងកម្មវិធី the Coalition ដែល​ជាកម្មវិធីអភិវឌ្ឍវីដេអូហ្គេម បង្កើតឡើងដោយ ការិយាល័យ​​នវានុវត្តន៍ អង្គការយូនីសែហ្វ និងសម្ព័ន្ធភាព Game Changer សម្រាប់ក្មេងស្រី ដើម្បីត្រៀមខ្លួនចូលទៅក្នុងសេដ្ឋកិច្ចឌីជីថល។

ជាមួយនឹងការចូលរួមក្នុងកម្មវិធីនេះ យុវតីនៅទូទាំងប្រទេសកំពុងទទួលបានបទពិសោធន៍ជាក់ស្ដែងក្នុងការសរសេរកូដ ការរចនា និងគោលគំនិតអក្ខរកម្មហិរញ្ញវត្ថុ ដែលនេះសុទ្ធសឹងជាជំនាញសំខាន់ៗសម្រាប់ភាពជោគជ័យ ក្នុងបរិបទសង្គមឌីជីថល ដែលបច្ចេកវិទ្យាកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រភព ៖ យូនីសែហ្វ

លោកជំទាវ គឹម សេដ្ឋានី មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមនេះ បានកំណត់ក្មេងស្រីជាផ្នែកមួយដ៏សំខាន់បំផុត សម្រាប់បរិវត្តកម្មឌីជីថលនៅកម្ពុជា។ វាផ្ដល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការក្លាយជាអ្នកផលិត អ្នកបង្កើតថ្មី និងអ្នកដឹកនាំក្នុងយុគសម័យឌីជីថល ដោយលុបបំបាត់គម្លាតយេនឌ័រក្នុងការអប់រំឌីជីថល និងធានាការទទួលបានឱកាសសិក្សាទំនើបដោយសមធម៌។

លោកជំទាវបន្ថែមថា តាមរយៈការសរសេរកូដ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ក្មេងស្រីអាចពង្រឹងសមត្ថភាពត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និងអក្ខរកម្មឌីជីថល ដែលជួយឱ្យពួកគេត្រៀមខ្លួន ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ។ ក្មេងស្រីដែលរចនាហ្គេមពេលបច្ចុប្បន្ននេះ គឺជាវិស្វករ ជាសហគ្រិនឌីជីថល និងជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត ដែលនឹងជំរុញវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

យុវតី រចនា ជាអ្នកបង្កើតវីដេអូវ័យក្មេងអាយុ ១៦ឆ្នាំ មកពីខេត្តតាកែវ និងជាសមាជិកនៃ Green Ever ជាក្រុមដែលឈ្នះក្នុងកម្មវិធី UNICEF Game Jam សកល បាននិយាយថា ក្រៅពីការរៀនសរសេរកូដ ពួកគេបានរៀនអំពីរបៀបគូរ របៀបបង្កើតសាច់រឿង ការបង្កើតដំណោះស្រាយនៅពេលជួបបញ្ហា និងសិក្សា ដើម្បីយល់អំពីដំណោះស្រាយទាំងនោះ ម្ដងមួយជំហាន ម្ដងមួយជំហាន។ នាងបន្ថែមថា ជាពិសេស នាងទទួលបានឱកាសបន្ថែម ក្នុងការពង្រឹងជំនាញទន់ និងការធ្វើការងារជាក្រុម។

“យើងក៏បានរៀនអំពីរបៀបធ្វើការជាក្រុម និងយល់ពីគ្នាទៅវិញទៅមក កាន់តែប្រសើរ។ ពេលចូលរួមក្នុងកម្មវិធី Game Changers ខ្ញុំគិតថា ហ្គេមគឺសម្រាប់តែការកម្សាន្តប៉ុណ្ណោះ។ ឥឡូវនេះខ្ញុំឃើញថា ពួកគេអាចដោះស្រាយបញ្ហាពិតប្រាកដបាន…”

លោក Ignacio Aguirre ប្រធានផ្នែកទីផ្សាររបស់ Bitget បានមានប្រសាសន៍ថា លោកចាប់អារម្មណ៍យ៉ាងខ្លាំង លើការតាំងចិត្ត និងទេពកោសល្យរបស់យុវជនកម្ពុជា។ លោកបន្ថែមថា នៅ Bitget យើងជឿជាក់ថា មនុស្សគ្រប់គ្នា គួរតែទទួលបានឱកាសបំពាក់ជំនាញ ដើម្បីចូលរួមក្នុងពិភពឌីជីថល រាប់ចាប់តាំងពីការសរសេរកូដ និងការឌីហ្សាញ រហូតដល់វិស័យដែលកំពុងរីកចម្រើន ដូចជា បច្ចេកវិទ្យា Block chain ជាដើម។

ប្រភព ៖ យូនីសែហ្វ

សូមជំរាបថា កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅ កម្មវិធី National Game Jam ត្រូវ​បានរៀបចំរួមគ្នាដោយ UNICEF និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដោយ​មានសិស្សជាង ៦០០ នាក់ (ជាង ៦៥ ភាគរយជាក្មេងស្រី) ដែលមានអាយុពី ១០ ទៅ ១៨ ឆ្នាំមកពីសាលារៀនចំនួន ១៤ នៅទូទាំងខេត្តចំនួន ១១ បានបង្ហាញហ្គេមវីដេអូដើមរបស់ពួកគេទៅកាន់គណៈវិនិច្ឆ័យ ដែលជាអ្នកជំនាញ បន្ទាប់ពីដំណើរសិក្សារយៈពេលប្រាំមួយសប្តាហ៍។ គម្រោងរបស់ពួកគេ ត្រូវបានបង្កើតឡើង ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន និងបញ្ហាដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ ដោយបង្ហាញពីតួនាទីរបស់បច្ចេកវិទ្យាក្នុងការជួយឱ្យយុវជនក្លាយជាអ្នកដោះស្រាយបញ្ហា និងអ្នកបង្កើតថ្មីក្នុងសម័យឌីជីថល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...