របៀបដោះស្រាយបញ្ហាចំពោះការប៉ះទង្គិចផ្លូវចិត្ត

របួស ឬប៉ះទង្គិចផ្លូវចិត្ត កើតឡើងតាមរយៈការប្រទះនឹងព្រឹត្តិការណ៍ដែលមិនល្អជាច្រើន ហើយបណ្តាលឱ្យខកចិត្តក្នុងកម្រិតខ្ពស់ ឬជួបរឿងរ៉ាវដែលភ័យស្លន់សស្លោ ឬខ្លាចជាខ្លាំង។ ដោយហេតុការណ៍ទំាងនោះពាក់ព័ន្ធនឹងដំណើរនៃការរស់នៅ ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យកើតនូវរបួសឬការប៉ះទង្គិចផ្លូវចិត្ត មានដូចជា ធ្លាប់ទទួលរង់ការរំលោភបំពាន ទទួលរង់ហិង្សាគ្រប់ទម្រង់មិនថាផ្លូវចិត្ត ផ្លូវកាយ សេដ្ឋកិច្ច ឬផ្លូវភេទ។ ទន្ទឹមគ្នានោះរបួសផ្លូវចិត្ត ក៏អាចកើតឡើងតាមរយៈគ្រោះមហន្តរាយដែលកើតឡើងពីធម្មជាតិផងដែរ ។ គេហទំព័រ Kidshealth បានបង្ហាញថា កាលដែលមិនបានយកចិត្តទុកដាក់ចំពោះដំណោះស្រាយទៅកាន់បុគ្គលដែលកើតមាននូវរបួសផ្លូវចិត្ត គឺបានជះផលអវិជ្ជមានជាច្រើនទៅកាន់ពួកគេដូចជា ក្លាយជាក្រុម ឬបុគ្គលគ្មានផ្ទះសម្បែងជាក់លាក់ បាត់បង់គ្រួសារ និងបង្កឱ្យមានជំងឺធ្ងន់ធ្ងរ។

ផលប៉ះពាល់នៃរបួសផ្លូវចិត្តជាទូទៅ

របួសផ្លូវចិត្ត ឬការប៉ះទង្គិចផ្លូវចិត្ត ជំរុញឱ្យសុខភាពផ្លូវចិត្តមិនមានភាពរឹងមាំ ជារឿយៗពួកគេតែងទទួលរងនូវអារម្មណ៍ភ័យៗ គ្មានសុវត្ថិភាព និងគ្មានទំនុកចិត្តទៅលើខ្លួនឯង ឬមនុស្សជុំវិញខ្លួន។ បន្ទាប់ពីប៉ះទង្គិចផ្លូវចិត្ត ស្ថានភាពអារម្មណ៍ពួកគេបានដក់ជាប់នូវអារម្មណ៍មួយដែលគួរឱ្យភ័យខ្លាចចំពោះហេតុការណ៍មិនល្អ កាលពីមុនៗ មានអារម្មណ៍តានតឹង កើតទុក្ខ ខឹងសម្បារ រួមទាំងភាពខ្មាស់អៀនទៀតផង។ បន្ថែមពីនោះ ពួកគេបានដាក់បន្ទុកចំពោះខ្លួនឯង ឬទម្លាក់កំហុសនិងបន្ទោសខ្លួនឯងទាំងស្រុងទៅលើរឿងរ៉ាវដែលបានកើតមានកាលពីអតីតកាល ដែលជាចំណោទបញ្ហាមួយធ្វើឱ្យអ្នកដែលប៉ះទង្គិចផ្លូវចិត្ត មិនផ្តល់គុណតម្លៃខ្លួនឯងចំពោះជីវិតរស់នៅ ហើយមានអារម្មណ៍ខ្លោចផ្សារជាប្រចាំ។

របួសផ្លូវចិត្ត ប៉ះពាល់ទៅដល់អារម្មណ៍ អាកប្បកិរិយា និងគុណភាពនៃការទទួលទានដំណេក រហូតឈានទៅដល់ការកើតមានអាការៈ​ធ្លាក់​ទឹក​ចិត្ត។ ចំណែកឯ សុខភាពផ្លូវចិត្តចំពោះអ្នកដែលទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត ធ្វើឱ្យពួកគេចេះតែមានអារម្មណ៍ភ័យខ្លាចជាញឹកញយពេលនឹកទៅដល់អតីតកាល និងសុបិនមិនល្អរាល់ពេលគេង ដែលជាហេតុធ្វើឱ្យពួកគេមិនចង់រំឮករាល់អ្វីដែលកើតមានមិនល្អកន្លងមក។

បន្ទាប់ពីបានដឹង ឬទទួលស្គាល់អំពីបទពិសោធន៍របួស ឬការប៉ះទង្គិចផ្លូវចិត្ត មនុស្សមួយចំនួនហ៊ាននិយាយចែករំលែកចេញមកក្រៅ ប៉ុន្តែមួយចំនួនទៀតបានលាក់និងកប់ទុកនៅក្នុងចិត្តតែម្នាក់ឯង ដោយពួកគេព្យាយាមលាក់អារម្មណ៍ ឬក៏ព្យាយាមបំភ្លេចចេញពីខួរក្បាល ។ ដោយសារតែអ្នកប៉ះទង្គិចផ្លូវចិត្តមួយចំនួនអាចនឹងស្មានថា អ្នកដទៃតែងរំពឹងថា យូរៗទៅវានឹងមិនអីនោះទេ ហើយអាចនឹងជាសះស្បើយនៅពេលណាមួយដោយឯងៗ។

ផលប៉ះពាល់ក្នុងរយៈពេលវែងដោយការៈប៉ះទង្គិចផ្លូវចិត្ត

អារម្មណ៍ដែលទទួលរងរបួសផ្លូវចិត្តដោយរឿងរ៉ាវកាលពីអតីតកាល អាចប៉ះពាល់ក្នុងរយៈពេលវែង តាមរយៈអាការៈដូចជា ភាពតាងតឹង ស្ត្រេស នៅដាច់ឆ្ងាយតែម្នាក់ឯង គេចពីមនុស្សម្នាដែលធ្លាប់ស្គាល់ ប្រើប្រាស់ភេសជ្ជៈដែលមានជាតិអាល់កុលច្រើន ឬប្រើគ្រឿងញៀន ហើយជាស្ថានភាពមួយដែលពិបាកនឹងស្ដារឡើងវិញ ឬពិបាកក្នុងការកែប្រែទៅរកភាពល្អប្រសើរ។

គន្លឹះនិងដំណោះស្រាយដែលអាចតទល់នឹងនឹងការប៉ះទង្គិចផ្លូវចិត្ត

បន្ទាប់ពីបានដឹងរាល់កត្តាដែលបណ្តាលឱ្យប៉ះទង្គិចផ្លូវចិត្ត និងបញ្ហាប្រឈមជាទូទៅ ក៏ដូចជាក្នុងរយៈពេលវែងរួចហើយ ដូច្នេះមកដឹងអំពីដំណោះស្រាយមួយចំនួនដូចខាងក្រោម៖

១. និយាយទៅកាន់មនុស្សដែលទុកចិត្ត ៖ សូមកុំគេចវេសពីបញ្ហាដ៏សំខាន់មួយនេះ ការរិះរកដំណោះស្រាយជាជំហានដែលចាំបាច់ ដោយការជ្រើសយកនរណាម្នាក់ដែលមានអារម្មណ៍សិទ្ធស្នាលរួមទាំងពេញចិត្តនឹងស្តាប់ក៏ដូចជាផ្តល់ក្ដីព្រួយបារម្ភដែលចេញពីចិត្ត ដូចជាសមាជិកគ្រួសារ អ្នកប្រឹក្សាប្រចាំសាលា អ្នកជំនាញសុខភាពផ្លូវចិត្ត គ្រូបង្រៀន ឬអ្នកបង្វឹកបង្ហាត់ណាម្នាក់។ ដូច្នេះការជ្រើសរើសក្រុមមនុស្សណាម្នាក់ដែលអាចកំដរជជែកបានដោយសុទ្ធចិត្ត សុទ្ធសឹងតែជាចំណែកជួយតទល់នឹងការប៉ះទង្គិចផ្លូវចិត្ត។

២. ទទួលយកជំនួយ ៖ ការបើក​ឱកាសឱ្យខ្លួន​ឯងទទួលបានជំនួយតាមរយៈមជ្ឈដ្ឋានខាងក្រៅ ដូចជាការសួរនាំអំពីអ្នកជំនាញ តាមរយៈមិត្ត ឬក៏គ្រូបង្រៀនដែលនៅក្បែរខ្លួនដើម្បីព្យាបាលការៈប៉ះទង្គិចផ្លូវចិត្ត គឺជាការផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយនូវអ្វីដែលបានជួបប្រទះកន្លងមក ដើម្បីពង្រឹងនូវភាពខ្លាំង ក៏ដូចជាសក្តានុពលទាំងឡាយដែលកប់ទុកក្នុងខ្លួនកន្លងមក។

៤. ធ្វើសកម្មភាពដែលនាំឱ្យចិត្តស្រស់បស់ ៖ មានសកម្មភាពជាច្រើនដែលនាំឱ្យខួរក្បាលមានភាពស្រឡះដូចជា ដកដង្ហើមឱ្យវែងៗ ផ្តោតលើដង្ហើមចេញចូល ធ្វើសមាធិ និងធ្វើយូហ្គាជាដើម។

៥. ជ្រើសយកសម្មភាពណាដែលខ្លួនពេញចិត្ត ៖ ចំពោះបុគ្គលប៉ះទង្គិចផ្លូវចិត្តមិនងាយស្រួលពេកនោះទេក្នុងការទាញឱ្យបាននូវផ្នត់គំនិតវិជ្ជមានក្នុងដំណើររស់នៅប្រចាំថ្ងៃ ឬការទាញបាននូវថាមពលមកក្នុងខ្លួន។ ដូច្នេះសកម្មភាពដែលអាចសម្រេចបានក្នុងចំណុចនេះគឺ ព្យាយាមលេងឱ្យបានច្រើន ទៅរកមិត្តនិយាយគ្នា ធ្វើសកម្មភាពទាំងឡាយណាដែលទាញបាននូវសំណើចដើម្បីកាត់បន្ថយស្រ្តេស និងបន្ថយភាពតាងតឹង។ មួយវិញទៀតអាចបង្កើនភាពរីករាយតាមរយៈការចម្អិនម្ហូបអាហារ ស្តាប់តន្រ្តី មើលសិល្បៈ និងសកម្មភាពដទៃទៀតដែលអាចកាត់បន្ថយអារម្មណ៍អវិជ្ជមានទាំងឡាយ។

៦. ជួយអ្នកដទៃ ៖ កិច្ចការស្ម័គ្រចិត្ត ថែរសត្វ ទៅមណ្ឌលថែទាំចាស់ជរា និងកិច្ចការក្នុងសហគមន៍ជាដើម គឺជាចំណែកក្នុងការកាត់បន្ថយចំពោះការគិតដែលមិនចាំបាច់។ ទន្ទឹមគ្នានោះការជួយទៅកាន់អ្នកដទៃគឺជាសកម្មភាពដែលទាញបាននូវអារម្មណ៍សុភមង្គល។

៧. ជឿជាក់ថាអ្នកអាចសម្រេចបាន ៖ ចំណុចសំខាន់ចុងក្រោយ អ្នកគឺជាបុគ្គលម្នាក់ដ៏សំខាន់ និងមានតួនាទីជឿជាក់ចំពោះខ្លួនឯង ដោយហេតុថា មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាពក្នុងការពង្រឹងខ្លួនឯងឱ្យកាន់តែប្រសើរជាងមុនទ្វេដង​មិនថាមានបញ្ហាគ្របសង្កត់យ៉ាងណានោះទេ។ ប៉ុន្តែអ្វីដែលត្រូវការនោះគឺការប្តេជ្ញា និងអត់ធ្មត់ រួមទាំងទទួលយកជំនួយពីមជ្ឈដ្ឋានខាងក្រៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...