ក្រសួងពាណិជ្ជកម្មចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត ៣៨ជំនាញ

ភ្នំពេញ – តាមរយៈការចូលរូមលើកស្ទួយវិស័យអប់រំ និងផ្ដល់ឱកាសដល់និស្សិតបរទេស ក្រសួងពាណិជ្ជកម្មចិនបានផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះផ្ដល់ឱ្យពីក្រសួងពាណិជ្ជកម្មចិន ឬហៅថា MOFCOM (Chinese Government Scholarship Program) ។

អាហារូបករណ៍ផ្ដល់ជូនឱ្យសិក្សាជំនាញចំនួន៣៨ នៅក្នុងសាកលវិទ្យាធំៗដូចជា Peking University, Beijing Normal University, University of International Bussiness and Economics, East China Normal University, Jilin University, Tsinghua University, China Foreign Affairs University, Wuhan University និងសាកលវិទ្យាល័យធំៗ និងល្បីៗផ្សេងទៀត សរុបចំនួន ៣៤ សាកលវិទ្យាល័យនៃសាធារណរដ្ឋប្រជាមានិតចិន ។

និស្សិតដែលជាប់ជាបេក្ខភាពអាហារូបករណ៍នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលដូចជា ការសិក្សាដោយឥតបង់ថ្លៃ មានបន្ទប់ស្នាក់នៅបែបឯកជនភាព (Single Room) ទទួលបានថ្លៃធ្វើដំណើរទៅមកមួយលើក(សំបុត្រយន្តហោះ) សម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទទួលបានប្រាក់ប្រចាំខែ ៣ពាន់យ័ន និងថ្នាក់បណ្ឌិតទទួលបាន ៣ប្រាំរយយ័ន ។

ជាមួយគ្នានេះ និស្សិតនឹងសិក្សាជាមួយនិស្សិតអន្តរជាតិមកពីបណ្ដាប្រទេសជាច្រើន រួមជាមួយកម្មសិក្សាស្តង់ដារអន្តរជាតិជាភាសាអង់គ្លេស និងមានកម្មវិធីកម្សាន្ត និងទស្សនកិច្ចតាមបណ្ដាក្រុមហ៊ុនធំៗ នៅក្នុងបណ្ដាខេត្តក្រុងផ្សេងៗ ដែលជាការរៀបចំរបស់សាកលវិទ្យាល័យនីមួយៗផងដែរ ។

និស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យតម្រូវឱ្យមានឯកសារស្នើសុំដូចជា បំពេញព័ត៌មានរបស់អ្នកតាមរយៈទម្រង់ពាក្យសុំ CSC តាមរយៈតំណភ្ជាប់ https://studyinchina.csc.edu.cn/#/login , និងឯកសារបន្ទាប់មាន ប្រវត្តិរូបសង្ខេប ផែនការសិក្សា ឬសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន (Study plan or Personal statement), លិខិតបញ្ជាក់ប្រឹក្សាពីរច្បាប់ (មួយពីលោកគ្រូអ្នកគ្រូ និងមួយទៀតពីកន្លែងការងារ), ច្បាប់ចម្លងនៃវិញ្ញាបនបត្រភាសាអង់គ្លេស ប្រតិចារិកសិក្សាថតចម្លង(Academic Transcripts), សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រថតចម្លង, លិខិតពិនិត្យសុខភាពថតចម្លង និងលិខិតបញ្ជាក់មិនមានឧក្រិដ្ឋកម្មពីក្រសួងយុត្តិធម៌ ។

បេក្ខជនអាចធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍នៅការិយាល័យសមាគមន៍និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ជាន់ទី៣ បន្ទប់០០៦/០០៥) នៅក្នុងអគារទីស្នាក់ការកណ្ដាលសមាគមសម្ព័នខ្មែរចិន នៅកម្ពុជា ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈTelegram លេខ ០៩៩ ៩៨៥ ៩៨៧ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...