ជំនាញសំខាន់ៗដែលយុវជនគួរមានក្រៅពីការសិក្សាក្នុងថ្នាក់រៀន

ការសិក្សានៅសាលារៀន ឬសាកលវិទ្យាល័យផ្តល់នូវមូលដ្ឋានគ្រឹះនៃចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលជាគ្រឹះដំបូងបំផុតសម្រាប់អនាគត។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍឥតឈប់ឈរ និងតម្រូវការទីផ្សារការងារដែលកាន់តែស្មុគស្មាញ សមត្ថភាពដែលទទួលបានពីការសិក្សាក្នុងថ្នាក់តែមួយមុខ មិនទាន់គ្រប់គ្រាន់ ក្នុងការធានានូវភាពជោគជ័យពេញលេញ និងការជំរុញឱ្យជីវិតកាន់តែល្អប្រសើរនោះទេ។ ដើម្បីក្លាយជាធនធានមនុស្សដែលមានសក្តានុពលខ្ពស់ និងអាចសម្របខ្លួនទៅតាមគ្រប់សម័យកាល យុវជនគ្រប់រូបត្រូវតែបណ្តុះបណ្តាលខ្លួនឯងបន្ថែមទៀតនូវ ជំនាញទន់ (Soft Skills) និង ជំនាញជីវិត ដែលចាំបាច់បំផុត។

ខាងក្រោមនេះ គឺជា​ជំនាញសំខាន់ៗចំនួន៣ ដែលយុវជនគួរមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន ៖

អក្ខរកម្មនៃការប្រើបច្ចេកវិទ្យា ៖ ស្ថិតក្នុងសម័យកាលនេះ លើសពីរការពង្រឹងអក្ខរកម្មនៃការអាន និងសរសេរ ប៉ុន្តែគិតអំពីការរៀនបន្ថែម ភាពវៃឆ្លាតនៃការជ្រើសរបៀបរៀន និងការដុសខាត់អ្វីដែលបានរៀនកន្លងមក ហើយដើម្បីឆ្លើយតបនឹងកត្តាទាំងនេះ ការយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ ការប្រើកម្មវីធីឱ្យទទួលបានប្រសិទ្ធភាព សុទ្ធសឹងតែស្ថិតក្នុងអក្ខរកម្មនៃការប្រើបច្ចេកវិទ្យា។ ដូចនេះទោះមិនមែនជាអ្នកជំនាញក្នុងការប្រើបច្ចេកវិទ្យា យ៉ាងហោចណាស់ក៏សិក្សាបន្ថែមនូវជំនាញចាំបាច់ៗ ដូចជា សុវត្ថិភាពអ៊ីនធឺណិត ការប្រើប្រាស់បណ្តាញសង្គមដើម្បីបង្កើនប្រសិទ្ធភាពសិក្សា ការជ្រើសរើសកម្មវីធីដើម្បីគ្រប់គ្រងការងារ ឬពេលវេលាជាដើម។

ទំនាក់ទំនង និងសហការ ៖ ក្នុងដំណើរកិច្ចសហការ ត្រូវការឱ្យប្រើការប្រាស្រ័យទាក់ទងដើម្បីដោះស្រាយបញ្ហា, ការសម្របសម្រួល ទំនាក់ទំនង គឺជាកត្តានាំឱ្យកិច្ចសហការមានភាពល្អប្រសើរ ដូចនេះការសិក្សាបន្ថែមអំពីការនិយាយ ការសរសេរ ការបង្ហាញចំណាប់អារម្មណ៍ ការឆ្លុះបញ្ចាំង និងការទទួលយកមតិកែលម្អសុទ្ធសឹងតែជាចំណែកជំរុញឱ្យការសន្ទនាកាន់តែប្រទាក់ក្រឡាគ្នា។ បន្ទាប់ពីដឹងអំពីគន្លឹះក្នុងការប្រាស្រ័យទាក់ទងគ្នារួចហើយ ការស្វែងរកក្រុមដើម្បីធ្វើការងារសាសា គឺជាកត្តាមួយជួយបង្កើនភាពជោគជ័យក្នុងការសិក្សា។

លទ្ធផល និងផលិតភាព ៖ គុណភាពរបស់សិស្ស ឬនិស្សិត ត្រូវបានគេអបអរតាមរយៈលទ្ធផល ឬចំណាត់ថ្នាក់ដែលបង្ហាញចេញមកដោយការធ្វើត្តេស ក្រោយការសិក្សាជំនាញ ឬមុខវិជ្ជាណាមួយ ប៉ុន្តែកំឡុងពេលរៀនមិនសូវបានជជែកអំពីគន្លឹះក្នុងការរៀនឱ្យបានផលិតភាពនោះទេ ដូចនេះតម្រូវឱ្យសិស្សខ្លួនឯងផ្ទាល់ត្រូវសិក្សាបន្ថែមពីអ្វីទៅជាផលិតភាពសិក្សា ជាជាងផ្តោតលើតែគុណភាព ឬលទ្ធផលតែមួយមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...