ទម្លាប់អានជាប្រចាំជួយពង្រឹងសមត្ថភាពភាសាសន្ទនារបស់បុគ្គល

សមត្ថភាពប្រើប្រាស់ភាសាសម្រាប់កិច្ចសន្ទនា សរសេរ និងបង្ហាញពីគោលបំណងផ្សេងៗដោយប៉ិនប្រសប់របស់មនុស្សម្នាក់ៗ អាចកើតឡើងទៅបានអាស្រ័យដោយបុគ្គលនោះធ្លាប់ឆ្លងកាត់អំណាន ឬមានទម្លាប់អានសៀវភៅជាប្រចាំ ។ សមត្ថភាពប្រើប្រាស់ភាសាសន្ទនានេះ គឺសំដៅដល់ការប្រើប្រាស់ភាសាផ្លូវការនៅក្នុងការងារ និងទំនាក់ទំនងរបស់បុគ្គល ។ ថ្វីត្បិតការអានមិនផ្តល់លទ្ធផលភ្លាមៗក៏ពិតមែន ប៉ុន្តែគេអាចសម្គាល់បានយ៉ាងច្បាស់ថា អំណាននឹងហុចផលយ៉ាងច្រើនអនេកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយពង្រឹងសមត្ថភាពភាសាសន្ទនារបស់មនុស្សទៅថ្ងៃអនាគត ។

១. អំណានជួយបុគ្គលឱ្យយល់ពីរបៀបលើកដាក់សំឡេងក្នុងភាសា ៖ សំនៀង (សូរ) គ្រប់ភាសាទាំងអស់សុទ្ធសឹងតែមានលក្ខណៈពិសេសផ្សេងៗគ្នា រាល់ពេលបុគ្គលបញ្ចេញសំឡេងសន្ទនា ឬនិយាយ ។ បុគ្គលដែលអានសៀវភៅបានច្រើន នោះនឹងជួយឱ្យការសន្ទនារបស់គេកាន់តែមានភាពទាក់ទាញ មានអត្ថន័យស៊ីជម្រៅ ព្រមទាំងបង្កើតបរិយាកាសស្និទ្ធស្នាល ។ បុគ្គលអានច្រើនជួយឱ្យស្នៀងនៃភាសា ឬបែបបត់នៃការនិយាយមានភាពរស់រវ៉ើក ។

២. អំណានជួយបុគ្គលបញ្ចេញសំឡេងបានត្រឹមត្រូវ (Phonics) ៖ ពាក្យនីមួយៗនៅក្នុងភាសាអាចបញ្ចេញសំឡេងខុសគ្នា ឬបញ្ចេញសំឡេងប្រហាក់ប្រហែលគ្នា ។ ការបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវនៅពេលសន្ទនាសំខាន់ណាស់ ព្រោះជួយឱ្យដៃគូសន្ទនាយល់កាន់តែច្បាស់ពីគោលបំណង ។ ជាក់ស្តែង ដូចជាភាសាអង្គគ្លេសជាដើម រាល់ការបញ្ចេញសំឡេង គឺអាចបញ្ជាក់ន័យនៃពាក្យដែលបានប្រើប្រាស់នោះ ។

៣. អំណានជួយឱ្យបុគ្គលចេះវាក្យសព្ទច្បាស់ (Vocabulary) ៖ អំណានជួយឱ្យបុគ្គលអាចយល់ពីអត្ថន័យពាក្យ ឬវាក្យសព្ទថ្មីៗនៅក្នុងសំណេរ ។ គេជឿជាក់ថា បុគ្គលម្នាក់ៗនឹងមិនមានពេលច្រើនអង្គុយអានពាក្យទាំងឡាយក្នុងវចនានុក្រមឡើយ ប៉ុន្តែតាមរយៈពាក្យដែលបានប្រទះនៅក្នុងទំព័រសៀវភៅកំពុងអាន នឹងជួយឱ្យបុគ្គលយល់ន័យនៃពាក្យបានលឿនរហ័ស ព្រមទាំងចងចាំពាក្យទាំងនោះដោយងាយបំផុត ។

៤. អំណានជួយឱ្យបុគ្គលអានស្ទាត់ជំនាញ (Fluency) ៖ បុគ្គលមិនមានទម្លាប់អាន ច្បាស់ជាជួបវិបត្តិអំណាន ។ អានបានតិចតួចនាំឱ្យលទ្ធភាពអានសំណេរកាន់តែលំបាក ។ ការលំបាកអំណាននេះ នៅត្រង់ថា អានមិនត្រូវតាមសូរសព្ទរបស់ពាក្យ អានមិនរួចរាល់ពេលជួបពាក្យពិបាក អានយឺតយ៉ាវ និងអានមិនមានភាពទាក់ទាញ ។ ប្រសិនបើបុគ្គលមានទម្លាប់អានច្រើន នោះលទ្ធភាពជួបការលំបាកផ្នែកអំណាននឹងមានតិចបំផុត ។ ភាពស្ទាត់ជំនាញផ្នែកអំណានជះឥទ្ធិពលដល់ការសរសេរសំណេរ (writing) និងការគិតដោយភាពឆ្លាតវៃរបស់បុគ្គល (critical thinking) ។

៥. អំណានជួយឱ្យបុគ្គលយល់សេចក្តីបានលឿនរហ័ស ៖ ថ្វីត្បិតមិនមានតួលេខបង្ហាញជាក់លាក់អំពីការគិតលឿនរហ័សកើតចេញពីផលនៃអំណាន ប៉ុន្តែតាមរយៈបទពិសោធន៍អានសៀវភៅ និងសកម្មភាពបំពេញការងារ គេអាចសន្និដ្ឋានបានថា បុគ្គលមាន ឬគ្មានបទពិសោធន៍អាន ។ អានបានច្រើន និងរក្សាទម្លាប់អានជាប្រចាំជួយឱ្យអ្នកអានយល់សេចក្តីព័ត៌មានបានលឿនរហ័ស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ