អង្គការទស្សនៈពិភពលោកកម្ពុជា ប្រកាសចូលរួមវិនិយោគលើវិស័យទឹកស្អាត និងអនាម័យជនបទ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេស

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) កាលពីថ្ងៃទី២៥ វិច្ឆិកា បានប្រកាសដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យតាមជនបទ (WASH) ក្នុងទំហំទឹកប្រាក់ជាង ១២លានដុល្លារ ដើម្បីជួយ​ប្រទេស​កម្ពុជា​សម្រេចឱ្យ​បាននូវលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យទូទាំងប្រទេស នៅឆ្នាំ២០៣០។

គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសាកល្បងរបស់អង្គការទស្សនៈពិភពលោក «ផែនទីខ្សែទឹកពណ៌ខៀវ» ឬ “Mapping the Blue Thread” ដែល​នឹងត្រូវអនុវត្តនៅក្នុងស្រុកចំនួន ២៦ ដោយផ្តោតលើដំណោះស្រាយប្រកបដោយបរិយាបន្ន ធន់នឹងអាកាសធាតុ និងនិរន្តរភាព។ ក្នុងនោះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នឹងពង្រីកប្រព័ន្ធបំពង់ទឹកស្អាតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការគ្របដណ្តប់ពី ៧០% ទៅ ៩០% ដែលបម្រើប្រជាពលរដ្ឋជាង ១ម៉ឺន៥ពាន់នាក់ រួមទាំងការតភ្ជាប់ទៅសាលារៀនចំនួន ៤២ និងមណ្ឌលសុខភាព ចំនួន ៩ កន្លែង។ លើសពីនេះ ផែនការក៏រួមបញ្ចូលកិច្ចអន្តរាគមន៍សំខាន់ក្នុងការស្តារឡើងវិញនូវទីជម្រាល និងព្រៃឈើនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាតំបន់ខ្វះខាតទឹក ដើម្បីពង្រឹងការគ្រប់គ្រងធនធានប្រភពទឹកប្រកបដោយនិរន្តរភាព។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងនេះ គឺស្របគ្នាជាមួយនឹងអាទិភាពជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្ត្រជាតិ (NSP) សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (RWSSH) និងផែនការសកម្មភាពជាតិ (NAP) ឆ្នាំ២០២៥-២០៣៣ របស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍ជនបទ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាពទី៦។

“យើងក៏សូមបញ្ជាក់ឡើងវិញនូវតួនាទីរបស់យើង ដែលជាដៃគូដែលអាចទុកចិត្តបានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្លាស់ប្រែជីវិត”

ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានស្វាគមន៍ចំពោះផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទរបស់អង្គការទស្សនៈពិភពលោកកម្ពុជា ដែលជាការរួមចំណែកយ៉ាងរឹងមាំចំពោះផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ឯកឧត្តម ឆាយ ឬទ្ធីសែន មានប្រសាសន៍ថា ភាពជាដៃគូបែបនេះ មានសារៈសំខាន់ណាស់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេស និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍ជនបទនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

យោង​តាម​របាយការណ៍របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥មក កម្មវិធីទឹកស្អាត និងអនាម័យរបស់អង្គការមួយនេះ បានជួយ​ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទឹកស្អាត និងអនាម័យនៅទូទាំង៣០ស្រុក ក្នុងខេត្តចំនួន៦ ដូចជា កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ។ បច្ចុប្បន្ន បានសាងសង់ប្រព័ន្ធទឹកសហគមន៍ចំនួន ១២៥ ដែលផ្តល់ទឹកស្អាតដល់ជាង ៣៣ម៉ឺននាក់ និងបានផ្តល់បង្គន់អនាម័យសម្រាប់គ្រួសារ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៣៨ម៉ឺន៥ពាន់នាក់ និងជួយឱ្យភូមិចំនួន ១១៧២ភូមិ សម្រេចបាននូវស្ថានភាពបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកល (ODF)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...