អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦។

លក្ខខណ្ឌនៃការជ្រើសរើស៖ ផ្ដល់ជូនសម្រាប់បេក្ខជនទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬសមមូល (សម្រាប់ថ្នាក់បរិញ្ញាបត្រ) ឬជាបេក្ខជនពុំបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬសមមូល (សម្រាប់ថ្នាក់បរិញ្ញាបត្ររង ឬថ្នាក់សញ្ញាបត្របច្ចេកទេស), មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា និងខិតខំរៀនសូត្រ គោរពតាមការណែនាំ ព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ អ.ម.ត និងគ្រឹះស្ថានឧត្ដមសិក្សានីមួយៗដែលបេក្ខជនបានដាក់ពាក្យ និងជាប់ស្ថាពរ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យតាមគ្រឹះស្ថានសិក្សារួមមាន៖
១. សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី៖ ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង លើជំនាញ ប្រវត្តិសាស្ត្រខ្មែរ អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាបារាំង បរិស្ថានវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ភូមិវិទ្យានិងរៀបចំដែនដី គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា វិទ្យាសាស្តនយោបាយ នីតិរដ្ឋបាលសាធារណៈ និតិឯកជន ទស្សនិវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា វិស្វកម្មសំណង់អគារ វិស្វកម្មអគ្គិសនី ស្ថាបត្យកម្ម វិស្វកម្មអភិវឌ្ឍជនបទ កសិកម្ម ពាណិជ្ជកម្មអន្តរជាតិ និងជំនាញជាច្រើនទៀត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់វេនសិក្សា រសៀល យប់ ឬ សៅរ៍-អាទិត្យ សិក្សានៅ វត្តព្រះឥន្ទសាមគ្កី ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុងអង្គស្នួល ខេត្តកណ្ដាល (ទីតាំងទី១) និងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ទីតាំងទី២)។ ចូលរៀនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

២. វិទ្យាស្ថានជាតិសង្គមកិច្ច៖ ថ្នាក់បរិញ្ញាបត្រ ចំនួន៧០កន្លែង លើជំនាញ គ្រប់គ្រងសាធារណៈ គោលនយោបាយសាធារណៈ គោលនយោបាយសង្គម សង្គមកិច្ចវិទ្យា និង កិច្ចគាំពារសង្គម។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់វេនសិក្សា ព្រឹក ឬរសៀល ​ដោយគ្រឹះស្ថានសិក្សាមានទីតាំងនៅ អគារលេខ២០B វិថីឌួងងៀប២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចូលរៀនថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

៣. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៖ ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង លើជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ១០កន្លែង ថែទាំនិងជួសជុលបរិក្ខារអេឡិចត្រូនិក១០កន្លែង សេវាកម្មកំសាន្ត១០កន្លែង សរសេរកម្មវិធីគ្រប់គ្រងម៉ាស៊ីនសង្វាក់ផលិតកម្ម១០កន្លែង និង សូរិយោដី១០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់វេនសិក្សាថ្ងៃចន្ទ-សុក្រ (រៀនពេញមួយថ្ងៃ) ដោយគ្រឹះស្ថានសិក្សាស្ថិតនៅ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)។ ចូលរៀនថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

៤. វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ៖ ថ្នាក់បរិញ្ញាបត្ររងចំនួន២៣០កន្លែង លើជំនាញ ការដំឡើងបណ្ដាញនិងសរសេរកម្មវិធីកុំព្យូទ័រ១៥០កន្លែង គណនេយ្យអាជីវកម្ម២០កន្លែង ទីផ្សារនិងការលក់២០កន្លែង គ្រប់គ្រងអាជីវកម្ម២០កន្លែង ធនាគារនិងមីក្រូហិរញ្ញវត្ថុ២០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់វេនសិក្សាពេល រសៀល ដោយគ្រឹះស្ថានសិក្សាមានទីតាំងនៅ ផ្លូវ២១៧ ជាប់ផ្សារស្ទឹងមានជ័យថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចូលរៀនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

៥. វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស៖ ថ្នាក់បរិញ្ញាបត្ររងចំនួន៦០កន្លែង លើជំនាញ អគ្គិសនី មេកាត្រូនិក ព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់វេនសិក្សា ព្រឹក ដោយគ្រឹះស្ថានសិក្សាមានទីតាំងនៅ មហាវិថីសហព័ន្ទរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលរៀនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

៦. វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍៖ ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង  លើជំនាញ ការរចនាក្រាហ្វិក៥កន្លែង ការអភិវឌ្ឍកម្មវិធីគ្រប់គ្រងទិន្នន័យ៥កន្លែង គ្រប់គ្រងពាណិជ្ជកម្ម៥កន្លែង គណនេយ្យ៥កន្លែង ទេសចរណ៍និងបដិសណ្ឋារកិច្ច៥កន្លែង សហគ្រិនភាព១០កន្លែង ប្រឹក្សានិងថែរក្សាសម្ភស្ស១០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់វេនសិក្សា ព្រឹក ដោយគ្រឹះស្ថានសិក្សាមានទីតាំងនៅ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចូលរៀនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

៧. វិទ្យាស្ថានវីឌីស៊ី៖ ថ្នាក់បរិញ្ញាបត្ររងចំនួន៣០កន្លែង លើជំនាញ គ្រប់គ្រង ទីផ្សារ គណនេយ្យនិងហិរញ្ញវត្ថុ គណនេយ្យនិងពន្ធដារ ធនាគារនិងហិរញ្ញវត្ថុ គណនេយ្យនិងសវនកម្ម គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ វិទ្យាសាស្ត្រកុំព្យទ័រ អក្សរសាស្ត្រអង់គ្លេស អគ្គសនី ។ អាហារូបករណ៍ផ្ដល់វេនសិក្សា ព្រឹក រសៀល ឬយប់ ឬសៅរ៍-អាទិត្យ ដោយគ្រឹះស្ថានសិក្សាមានទីតាំងនៅ ផ្ទះលេខ១២E0E1 ផ្លូវណតប្រ៊ីត សង្កាត់សែនសុខ រាជធានីភ្នំពេញ។ ចូលរៀនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនត្រូវដាក់ពាក្យស្នើសុំ ជាមួយគណៈកម្មាធិការអាហារូបករណ៍តាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https://reg,amt.live/web/signup ដើម្បីបំពេញព័ត៌មានស្នើសុំ និង Scan បញ្ចូលឯកសារតម្រូវការដាក់ពាក្យ។ ឯកសារចាំបាច់ត្រូវមានដូចជា៖ រូបថតទំហំ ៤x៦ ផ្ទៃខាងក្រោយពណ៌ស ឬផ្ទៃមេឃ (File.JPG) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ឬសេចក្ដីចម្លងសំបុត្រកំណើត (File.PDF) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (File.PDF) វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ មានលំដាប់ពិន្ទុ (File.PDF)។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ការិយាល័យ អ.ម.ត. ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៨ព្រឹក-៥ល្ងាច។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥:០០ល្ងាច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...