ពិសាទឹកបានគ្រប់គ្រាន់ ជួយ​ប្រយុទ្ធប្រឆាំភាពតានតឹង និងអាការបាក់ទឹកចិត្ត

ក្នុងបរិបទស្ថានភាពការងារមួយចំនួន វាពិបាកក្នុងការជួយឱ្យមនុស្សមានឱកាសទទួលទានទឹកណាស់! តួយ៉ាងដូចជាត្រូវការប្រជុំច្រើនមិនអាចទៅបន្ទប់ទឹកបាន ឬការធ្វើដំណើរដោយមធ្យោបាយសាធារណៈជាដើម។ យ៉ាងណាមិញ ការខកខានម្តងម្កាល ពុំមែនជាបញ្ហាខ្លាំងនោះទេ តែអ្វីដែលជាបញ្ហាប្រឈម គឺមិនបានយកចិត្តទុកដាក់លើការពិសាទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ។

តាមរយៈគេហទំព័រ psychology Today បានបង្ហាញប្រាប់អំពីហេតុផល នៃការពិសាទឹកបានគ្រប់គ្រាន់ គឺជាវិធីប្រយុទ្ធប្រឆាំនឹងភាពតានតឹង និងអាការបាក់ទឹកចិត្ត ដោយមានរៀបរាប់ដូចខាងក្រោម ៖

ផលអវិជ្ជមានចំពោះសុខភាពទូទៅ ៖ ពេលពិសាទឹកមិនគ្រប់ ឬរាងកាយខ្វះជាតិទឹកខ្លាំង ជាកត្តាដែលបង្កឱ្យមនុស្សចាប់ផ្តើមមានអារម្មណ៍ច្របូកច្របល់ ឈឺក្បាលញឹកញាប់ ឆាប់ខឹង ឧស្សាហ៍ភ្លេចភ្លាំង ហើយមុខងារការពារតំរងនោម និងក្រពះពោះវៀន ក៏ចាប់ផ្តើមចុះខ្សោយផងដែរ។

ផលវិបាកចំពោះសុខភាពផ្លូវចិត្ត ៖ ភាពឈឺចាប់ដែលប៉ះពាល់តាមរយៈរាងកាយ ក៏មានឥទ្ធិពលរុញច្រានភាពឈឺចាប់ និងការរំខានទៅកាន់សុខភាពផ្លូវចិត្តដូចគ្នា។ តួយ៉ាងដូចជា ការថប់បារម្ភ មិនស្រស់ស្រាយ អស់កម្លាំង និងជំរុញឱ្យអត្រានៃអាការធ្លាក់ទឹកចិត្តកើនឡើងខ្ពស់។ ដោយឡែក ចំនួនទឹកដែលត្រូវទទួលទានទៀតសោត គឺអាស្រ័យលើតម្រូវការនៃរាងកាយរបស់មនុស្សម្នាក់ៗ​ តែជាទូទៅ​ គឺយ៉ាងហោចណាស់ពីរលីត្រ។

វិធីក្នុងការជំរុញខ្លួនឯងឱ្យផឹកទឹកបន្ថែម ៖ ដូចដែលបានដឹងហើយថា ការទទួលទានទឹកបានគ្រប់គ្រាន់ ប្រយុទ្ធប្រឆាំងនឹងអាការឈឺក្បាល អស់កម្លាំង ការថយចុះសមត្ថភាពរាងកាយ បង្កើនសក្តានុពល នៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ប៉ុន្តែ តើត្រូវមានវីធីសាស្រ្តយ៉ាងណា ក្នុងការទទួលទានទឹកឱ្យបានជាប់លាប់? វិធីទាំងនោះ មានដូចជា ក្រោកពីគេងភ្លាមសកម្មភាពដំបូងគឺការទាញកែវទឹកមកពិសា, ឬក៏ពិសាទឹកចន្លោះពេលទទួលទានអាហារ, ពិសាទឹកពេលហាត់ប្រាណ, ផ្តល់រង្វាន់ឱ្យខ្លួនឯងពេលសម្រេចគោលដៅនៃការមានទម្លាប់ទទួលទានទឹកបានគ្រប់គ្រាន់ ឬមួយទៀតប្រកួតប្រជែងជាមួយមិត្តរួមអាជីពអំពីចំនួនទឹកដែលត្រូវផឹកដើម្បីជាការដាស់តឿនស្មារតីផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *